ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

ទីតាំងបើកលេងសង្វៀនជល់មាន់និងអាប៉ោងដុះស្លែរបស់លោក{វ៉ុន}តើអាជ្ញាធរក្នុងមូលដ្ឋានស្រុកស្ទឹងត្រង់មានសមត្ថភាពចុះបង្ក្រាបបានដែររឺទេ!

ទីតាំងបើកលេងសង្វៀនជល់មាន់និងអាប៉ោងដុះស្លែរបស់លោក{វ៉ុន}តើអាជ្ញាធរក្នុងមូលដ្ឋានស្រុកស្ទឹងត្រង់មានសមត្ថភាពចុះបង្ក្រាបបានដែររឺទេ!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ទីតាំងបើកលេងសង្វៀនជល់មាន់និងអាប៉ោងដុះស្លែរបស់លោក{វ៉ុន}តើអាជ្ញាធរក្នុងមូលដ្ឋានស្រុកស្ទឹងត្រង់មានសមត្ថភាពចុះបង្ក្រាបបានដែររឺទេ!!

ខេត្តកំពងចាម៖ចេញផ្សាយនៅថ្ងៃទី២៦.០៣.២០២២ ទីតាំងបើកសង្វៀនជល់មាន់នឹងអាប៉ោងដុះស្លែរដ៏ធំខុសច្បាប់មួយកន្លែង ស្ថិតនៅក្នុងភូមិហុងប្រម៉ា ឃុំដងក្ដារ ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម បើតាមប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋឱ្យដឹងថាដោយមានមេវង់ល្បែងមានឈ្មោះ{វ៉ុន}ត្រូវជាបងប្អូនរបស់លោកចៅហ្វាយស្រុកស្ទឹងត្រង់តែម្ដង។កំពុងបើកដំណើរលេងយ៉ាងរលូនជារៀងរាល់ថ្ងៃបែរជាអាជ្ញាធរពាក់ព័ន្ធក្នុងស្រុកស្ទឹងត្រង់និងអាជ្ញាធរខេត្តកំពង់ចាមបែរជាគ្មានវិធានការចុះបង្ក្រាប!!!

ទីតាំងល្បែងស៊ីសងខាងលើប្រជាពលរដ្ឋបានរាយការណ៍ប្រាប់អង្គភាពសារព័ត៌មាន{រស្មីក្រុងតាខ្មៅ}អោយដឹងថាម្ចាស់ទីតាំងដែលមានឈ្មោះ{វ៉ុន}ត្រូវជាបងប្អូនរបស់លោកចៅហ្វាយស្រុកស្ទឹងត្រង់កំពុងតែបើកលេងល្បែងធ្វើព្យុះធ្វើភ្លៀងនៅក្នុងស្ទឹងត្រង់ស្ទឹងត្រង់ទាំងមូលដោយសារតែអាងថាខ្លួនមានបងប្អូនជាចៅហ្វាយស្រុកគ្មានអ្នកណាហ៊ានចុះបង្ក្រាបបើកដំណើរការយ៉ាងរលូន។

ប្រជាពលរដ្ឋជាច្រើននៅក្នុងមូលដ្ឋានស្រុកស្ទឹងត្រង់កំពុងលើកឡើងថា៖មានមេល្បែងឈ្មោះ{វ៉ុន}បើកលេងល្បែងស៊ីសងសង្វៀនជល់មាន់និងអាប៉ោងបានជារៀងរាល់ថ្ងៃហើយបានផ្លាស់ទីតាំងចល័តគ្រប់ទីកន្លែងដោយសេរីក្នុងស្រុកស្ទឹងត្រង់ដោយសារអាងថាខ្លួនមានបងប្អូនជាចៅហ្វាយស្រុក៖បែបនេះហើយបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានការព្រួយបារម្ភ និងភ័យខ្លាចយ៉ាងខ្លាំងថា៖ទីណាមានបើកល្បែងស៊ីសងមូលដ្ឋាននោះប្រាកដជានិងមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់. និងគោសផ្ទះ ប្រជាពលរដ្ឋជាក់ជាមិនខានដោយសារថាល្បែងសុីសងជាដើមចោមនៃបង្កើតបទល្មើស!!

ប្រជាពលរដ្ឋលើកឡើងថា៖លោក ឯម វឌ្ឍនា អធិការស្រុកស្ទឹងត្រង់ គួរតែចាត់មន្ត្រីជំនាញមានវិធានការចុះបង្ក្រាបទីតាំង បនល្បែងខាងលើ មិនគួរណានៅតែបណ្តែត បណ្ដោយឲ្យមានការបើកលេងល្បែងស៊ីសងដោយគ្មានវិធានការទប់ស្កាត់ទាល់តែបន្តិចសោះឡើយឬក៏ខ្លាចថាប៉ះចំបងប្អូនចៅហ្វាយស្រុកទើបមិនមានវិធានការបង្ក្រាប!!!

ជៀសវាងប្រជាពលរដ្ឋមហាជនដាក់ការសង្ស័យនិងរិះគន់ទៅលើអាជ្ញាធរមូលដ្ឋានមានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធបង្កើតបទល្មើសក្នុងមូលដ្ឋានដើម្បីទទួលលាភសក្ការៈ!!!គួរគប្បីមានវិធានការចុះបង្ក្រាបផង។

តើពិតទេដែរប្រពលជារដ្ឋនិងមហាជនជាច្រើននិយាយតៗគ្នាថាម្ចាស់បើកលេងល្បែងសង្វៀនជល់មាន់និងអាប៉ោងដុះស្លែរក្នុងទឹកដីស្ទឹងត្រង់ដែរមានឈ្មោះ{វ៉ុន} ត្រូវជាបងប្អូនរបស់លោយ ទុន ណេត អភិបាលស្រុកស្ទឹងត្រង់បើសិនជាឈ្មោះវ៉ុនត្រូវជាបងប្អូនពិតមែនការលើកឡើងរបស់ប្រជាពលរដ្ឋតើលោក ទុន ណេត អភិបាលស្រុកស្ទឹងត្រង់មានវិធានការបង្ក្រាបដែររឺទេឬក៏ទុកបណ្ដែតបណ្ដោយអោយបើកដំណើរការលេងល្បែងធ្វើព្យុះធ្វើភ្លៀងពេញស្រុកស្ទឹងត្រង់បន្តទៀត។

ប្រជាពលរដ្ឋនិងមហាជននៅក្នងមូលដ្ឋានស្រុកស្ទឹងត្រង់សូមសំណូមពរ៖លោក ឯម កុសល ស្នងការខេត្តកំពង់ចាមនិងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមសូមមេត្តាចាត់កម្លាំងជំនាញចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំងបនល្បែងស៊ីសងខាងលើនេះផង។ដើម្បីភូមិឃុំមានសុវត្ថិភាពនិងចូលរួមទប់ស្កាត់ការរីករាលដាលពីជំងឺ កូវីដ19 ដែលតាបំបែកខ្លួននិង(អូមេក្រុង)អោយមានប្រសិទ្ធភាពខ្ពស់។

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.