ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

លោកអភិបាលខេត្តកំពត និងប្រធានក្រុមប្រឹក្សាខេត្ត ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ គ្រូពេទ្យ អ្នករត់ម៉ូតូឌុប-កង់បី និងអ្នករត់តាក់ស៊ី នៅស្រុកបន្ទាយមាស

លោកអភិបាលខេត្តកំពត និងប្រធានក្រុមប្រឹក្សាខេត្ត ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ គ្រូពេទ្យ អ្នករត់ម៉ូតូឌុប-កង់បី និងអ្នករត់តាក់ស៊ី នៅស្រុកបន្ទាយមាស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកអភិបាលខេត្តកំពត និងប្រធានក្រុមប្រឹក្សាខេត្ត ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ គ្រូពេទ្យ អ្នករត់ម៉ូតូឌុប-កង់បី និងអ្នករត់តាក់ស៊ី នៅស្រុកបន្ទាយមាស

(ខេត្តកំពត)៖ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួបសំណេះសំណាល់ជាមួយ លោកគ្រូ អ្នកគ្រូបង្រៀន លោកគ្រូ អ្នកគ្រូពេទ្យ ព្រមទាំងគ្រួសារម៉ូតូឌុប និងតាក់ស៊ី នៅស្រុកបន្ទាយមាស។

ពិធីនានេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកំលាំងទាំងបីប្រភេទ លោកប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្ត ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាល អភិបាលរងស្រុក និងមន្ត្រីរាជការចំណុះរដ្ឋបាលស្រុកបន្ទាយមាស។

លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តបានបញ្ជាក់ថា ប្រទេសយើងមានសុខសន្តិភាពពេញបរិបូណ៌បានមកដោយសារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យកជីវិតទៅប្តូរ ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សានូវសុខសន្តិភាពដ៏មានតម្លៃនេះតកូនតចៅរបស់យើង។ ឯកឧត្តមបានបន្ថែមថា ក្នុងនាមជាគ្រួសារម៉ូតូឌុប និងតាក់ស៊ីយើងត្រូវចូលរួមថែរក្សា ចែករំលែក រួមសុខរួមទុក្ខជាមួយគ្នា ជាពិសេសសូមកុំជឿតាមការអូសទាញបំបែកបំបាក់ពីក្រុមអគតិមួយចំនួន។

ចំពោះអំណោយដែលចែកជូនមានចំនួន ១២៨៣នាក់ ហើយក្នុងម្នាក់ៗទទួលបានជាគ្រឿងឧបភោគ បរិភោគមួយចំនួនដូចជា អង្ករ២០គ.ក សារ៉ុង២ ទឹកស៊ីអ៊ីវ១យួរ និងត្រីខ១យួរ ផងដែរ៕

រូបភាព លោក សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.