ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

គ.ជ.ប សម្រេចលុបឈ្មោះបេក្ខជនគណបក្សភ្លើងទៀន នៅសង្កាត់ទួលស្វាយព្រៃ១ បន្ទាប់ពីរកឃើញថា ក្លែងបន្លំឯកសារ

គ.ជ.ប សម្រេចលុបឈ្មោះបេក្ខជនគណបក្សភ្លើងទៀន នៅសង្កាត់ទួលស្វាយព្រៃ១ បន្ទាប់ពីរកឃើញថា ក្លែងបន្លំឯកសារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចលុបបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សភ្លើងទៀន នៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយសារបញ្ជីបេក្ខជនឈរឈ្មោះនោះ គ្មានគុណភាព ក្លែងបន្លំឯកសារ ដែលអាចប្រឈមនឹងទោសព្រហ្មទណ្ឌទៀតផង។

ការបញ្ជាក់អំពីមូលហេតុ នៃការអំពីការលុបឈ្មោះនេះធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងសេចក្ដីសម្រេចលើសំណុំរឿងលេខ ០៥១ ស្ដីពីការលុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៃគណបក្សភ្លើងទៀននៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នៅទីស្នាក់ការ គ.ជ.ប ក្រោមវត្តមាន លោក ហង្ស ពុទ្ធា សមាជិក គ.ជ.ប, លោក សោម សូលីដា ទីប្រឹក្សា គ.ជ.ប និងជាអគ្គលេខាធិការរង គ.ជ.ប និងលោក ខន កែវមនោ ទីប្រឹក្សា គ.ជ.ប និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋាន អ.ព.ទ.ស។

គួររំឭកថា ក្រុមប្រឹក្សាជំនុំជម្រះនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកសវនាការជាសាធារណៈ ដោយសម្រេចលុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៃគណបក្សភ្លើងទៀន នៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ដើមបណ្តឹងឈ្មោះ ម៉ៅ មុន្នី ជាប្រជាពលរដ្ឋមានទីលំនៅនៅភូមិ៥ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង បានឆ្លើយនៅក្នុងអង្គសវនាការថា ឈ្មោះបេក្ខជន៤រូប ក្នុងបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀននៅសង្កាត់ទួលស្វាយព្រៃទី១ គឺពួកគាត់មិនបានសរសេរ និងផ្តិតមេដៃ ឬចុះហត្ថលេខាលើជីវប្រវត្តិសង្ខេប និងសេចក្តីប្រកាសយល់ព្រមឈរឈ្មោះជាបេក្ខជននៃគណបក្សភ្លើងទៀននោះទេ។

តាមការឆ្លើយបំភ្លឺរបស់ លោក យ៉ែម សារ៉ាក់ តំណាងគណបក្សភ្លើងទៀន នាពេលសវនាការនោះ បានទទួលស្គាល់ថា បេក្ខជនទាំង៤រូបខាងលើពិតជាមិនបានបំពេញឯកសារដូចការលើកឡើងរបស់ដើមចោទប្រាកដមែន ហើយលោកក៏ទទួលស្គាល់របាយការណ៍ស្តីពីការចុះស៊ើបអង្កេត និងស្រាវជ្រាវរបស់មន្ត្រីអគ្គលេខាធិការដ្ឋាន គ.ជ.ប ដែលបានបញ្ជាក់ចម្លើយរបស់ លោក សួន វណ្ណី អនុប្រធានទី២នៃក្រុមការងារគណបក្សភ្លើងទៀនខណ្ឌបឹងកេងកងថា បេក្ខជនឈរឈ្មោះរបស់គណបក្សភ្លើងទៀនមួយចំនួនមិនបានបំពេញ និងចុះហត្ថលេខាលើជីវប្រវត្តិសង្ខេប និងសេចក្តីប្រកាសយល់ព្រមឈរឈ្មោះជាបេក្ខជនដោយផ្ទាល់នោះទេ គឺក្រុមការងាររបស់គណបក្សភ្លើងទៀនជាអ្នកបំពេញ និងចុះហត្ថលេខាជំនួស។

គ.ជ.ប បានលើកឡើងអំពីអង្គច្បាប់ថា យោងតាមមាត្រា ៤២ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងចំណុច ៦.៦.៣.៥ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានចែងថា «ជីវប្រវត្តិសង្ខេប និងសេចក្ដីប្រកាសយល់ព្រមឈរឈ្មោះរបស់បេក្ខជនត្រូវបំពេញផ្ទាល់ដៃរបស់បេក្ខជនម្នាក់ៗ»។

ដោយយល់ឃើញថា គណបក្សភ្លើងទៀនបានអនុវត្តខុសពីបទប្បញ្ញត្តិខាងលើនេះ ក្រុមប្រឹក្សាជំនុំជម្រះនៃ គ.ជ.ប បានសម្រេចយល់ព្រមតាមពាក្យបណ្ដឹង ដោយលុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៃគណបក្សភ្លើងទៀននៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង និងឱ្យគណៈកម្មការរៀបចំការបោះឆ្នោតសង្កាត់ទួលស្វាយព្រៃទី១បដិសេធ និងលុបបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀនក្នុងសង្កាត់ទួលស្វាយព្រៃ១ចេញ។

ប៉ុន្តែក្នុងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ដដែលនោះ គណបក្សភ្លើងទៀនបែរជាចេញសេចក្ដីថ្លែងការណ៍ច្រានចោលការសម្រេចរបស់ គ.ជ.ប ចំពោះការលុបបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សខ្លួន។ ជុំវិញការច្រានចោលរបស់គណបក្សភ្លើងទៀននេះ សមាជិក គ.ជ.ប លោក ហង្ស ពុទ្ធា បានលើកឡើងនៅក្នុងអង្គសន្និសីទសារព័ត៌មាននាថ្ងៃទី២៥ ខែមីនានេះថា «សេចក្ដីថ្លែងការណ៍នេះមិនបានឆ្លុះបញ្ចាំងអំពីការអនុវត្តច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នោះឡើយ»។

រីឯលោក សោម សូលីដា ក៏បានបញ្ជាក់ដែរថា ការចេញសេចក្ដីថ្លែងការណ៍របស់គណបក្សភ្លើងទៀន គឺផ្ទុយទៅនឹងស្មារតីនៃសេចក្ដីសម្រេចលេខ ០៥១ របស់ គ.ជ.ប ដោយបានបង្វែរកម្មវត្ថុនៃបណ្ដឹងពីបណ្ដឹងលុបបញ្ជីទៅជាបណ្ដឹងលុបឈ្មោះបេក្ខជន។

អគ្គលេខាធិការរង គ.ជ.ប រូបនេះបានថ្លែងយ៉ាងដូច្នេះថា «តាមពិត ករណីនេះគឺប្ដឹងជំទាស់ទៅនឹងបញ្ជីបេក្ខជនទាំងមូលដែលអត់មានគុណភាព ហើយមានការក្លែងបន្លំឯកសារនៅក្នុងនោះ ដូច្នេះនៅពេលលុបបញ្ជី គឺ គ.ជ.ប លុបបញ្ជីបេក្ខជនគណបក្សនយោបាយទាំងមូល ដែលបំពេញមិនបានត្រឹមត្រូវ»។

លោកបានបញ្ជាក់យ៉ាងច្បាស់លាស់ថា បណ្ដឹងនៅសង្កាត់ទួលស្វាយព្រៃ១នេះ មានពីរករណីក្នុងពេលបន្តបន្ទាប់៖

* បណ្ដឹងទី១ គឺប្ដឹងស្នើសុំដកបេក្ខជន៤រូបចេញពីបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សភ្លើងទៀននៅសង្កាត់ទួលស្វាយព្រៃ១។

* បណ្ដឹងទី២ គឺបណ្ដឹងបដិសេធបញ្ជីបេក្ខជនរបស់គណបក្សភ្លើងទៀន មិនឱ្យចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅក្នុងសង្កាត់ទួលស្វាយព្រៃ២ ដោយសារមូលហេតុបញ្ជីបេក្ខជនឈរឈ្មោះគ្មានគុណភាព។ ដូច្នេះ គ.ជ.ប ក៏បានសម្រេចលុបបញ្ជីបេក្ខជនទាំងមូលរបស់គណបក្សភ្លើងទៀននៅសង្កាត់ទួលស្វាយព្រៃ១តែម្ដង។

លោក សោម សូលីដា បានបន្តទៀតថា បញ្ហានេះមិនមែនជាកំហុសរបស់សាមីខ្លួនបេក្ខជនម្នាក់ៗនោះទេ តែជាកំហុសរបស់គណបក្សភ្លើងទៀនផ្ទាល់ ដែលបំពេញឯកសារមិនបានត្រឹមត្រូវ ដែលភ្ជាប់មកជាមួយពាក្យសុំចុះបញ្ជីបេក្ខជនគណបក្សនយោបាយនៅស្នាក់ការ គឃ.សប សង្កាត់ទួលស្វាយព្រៃ១នោះ។

លោក សោម សូលីដា បានបញ្ជាក់ទៀតថា ការក្លែងបន្លំឯកសារពីសំណាក់អ្នកពាក់ព័ន្ធនៃគណបក្សភ្លើងទៀននៅសង្កាត់ទួលស្វាយព្រៃ១នេះ អាចប្រឈមនឹងទោសព្រហ្មទណ្ឌថែមទៀតដែរ ទាក់ទងនឹងការក្លែងបន្លំឯកសារសាធារណៈ ប៉ុន្តែគ្រាន់តែនេះមិនមែនជាសមត្ថកិច្ចរបស់ គ.ជ.ប នោះឡើយ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.