ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

គោលនយោបាយគណបក្សប្រជាជនកម្ពុជា ត្រូវបានផ្សព្វផ្សាយដល់សមាជិកបក្សនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញចំនួន១៣០នាក់

គោលនយោបាយគណបក្សប្រជាជនកម្ពុជា ត្រូវបានផ្សព្វផ្សាយដល់សមាជិកបក្សនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញចំនួន១៣០នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ចតុមុខ បានរៀបចំពិធីសំណេះសំណាលជាមួយ បេក្ខជនពេញសិទ្ធិ បម្រុង មេខ្យល់ ឃោសនិក ប្រតិកម្មរហ័ស និង គណៈសាខាបក្សភូមិ ព្រមទាំងប្រធានក្រុមមក្ស ដែលជារចនាសម្ព័ន្ធ អង្គការចាត់តាំងបក្ស ចំណុះឲ្យគណៈកម្មាធិការគណបក្ស សង្កាត់ចតុមុខ សរុបចំនួន១៣០នាក់។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ចតុមុខ ដោយមានការអញ្ជើញចូលរួមពីលោក ជុំ អ៊ៀក អនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានសង្កាត់ចតុមុខ, លោក ចាប ឌីណា សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ចតុមុខ ព្រមទាំង លោក លោកស្រី សមាជិកសមាជិកាក្រុមការងារ គណបក្សចុះមូលដ្ឋានសង្កាត់ចតុមុខ និងសមាជិកសមាជិកាចូលរួមសរុបចំនួន ១៥០រូប។

ក្នុងពិធីសំណេះសំណាលនេះ លោក ប្រធានគណៈអធិបតី បានផ្សព្វផ្សាយអំពីគោលនយោបាយគណបក្សប្រជាជនកម្ពុជាដល់សមាជិកអង្គពិធី ការពន្យល់អំពីសារបាន ផ្លែផ្កា នៃសន្តិភាព និងលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំកំពូល សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំចាប់ពីថ្នាក់លើ ដល់ថ្នាក់មូលដ្ឋាន មកពន្យល់ណែនាំបំភ្លឺដល់សមាជិកសមាជិកាយើង។

ក្រោយពីកិច្ចសំណេះសំណាល លោកប្រធានគណៈអធិបតី បានឧបត្ថម្ភថវិកាដល់សមាជិកសមាជិកាដែលបានចូលរួមសរុបចំនួន១៣០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ៥០,០០០រៀល សរុបថវិកាចំនួន ៦,៥០០,០០០រៀល ដោយឡែក លោក ជុំ អ៊ៀក ឧបត្ថម្ភថវិកា២០០ដុល្លារ និងលោក ចាប ឌីណា អនុប្រធានក្រុមការងារឧបត្ថម្ភ១០០ដុល្លារ ដល់គណបក្សសង្កាត់ផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.