ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

អភិបាលខេត្តកែប​ អញ្ចេីញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់មន្ទីរផែនការខេត្តកែប

អភិបាលខេត្តកែប​ អញ្ចេីញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់មន្ទីរផែនការខេត្តកែប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អភិបាលខេត្តកែប​ អញ្ចេីញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់មន្ទីរផែនការខេត្តកែប

(ខេត្តកែប)៖ នៅព្រឹកថ្ងៃសុក្រ​ ទី២៥​ ខែមីនា​ ឆ្នាំ២០២២​ លោកបណ្ឌិត​ សោម​ ពិសិដ្ឋ​ អភិបាល​ នៃគណអភិបាលខេត្តកែប​ បានអញ្ជេីញជាអធីបតីភាព​ក្នុងពីធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់មន្ទីរផែនការ​។

​បន្ទាប់ពី​ លោក​ គង់​ សាវ៉ាត​ ប្រធានមន្ទីរផែនការខេត្ត​ បានធ្វេីរបាយការណ៍​ ស្ដីពី​លទ្ធផលការងារប្រចាំឆ្នាំ២០២១​ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២​ រួចមក​ លោកបណ្ឌិត​ សោម​ ពិសិដ្ឋ​​ អភិបាលខេត្ត បានកោតសរសេីរ​ នឹងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលថ្នាក់ដឹកនាំ​ មន្ត្រីរាជការនៃមន្ទីរផែនការខេត្ត​ បានអនុវត្តនាពេលកន្លងមក​។ លោកបណ្ឌិត​ មានប្រសាសន៍បន្តថា​ កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីពិនិត្យលទ្ធផលការងារដែលសម្រេចបាន បញ្ហាប្រឈម តម្រូវការ និងដំណោះស្រាយលើការងាររបស់មន្ទីរ ដើម្បីបង្ហាញជូនមន្ទីរ អង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធនានា លើការងារកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ កម្មវិធីវិនិយោគ បីឆ្នាំរំកិលនៅថ្នាក់ក្រោមជាតិ ការប្រមូលទិន្ន័យមូលដ្ឋាន ការងារអត្តសញ្ញាណកម្មគ្រួសារក្រីក និងជនងាយរងគ្រោះ ការរធ្វើជំរឿន អង្កេតនានា ឱ្យបានល្អប្រសើរ និងទាន់ពេលវេលា។

​លោកបានបន្ថែមទៀតថា​ ស្ថិតក្នុងបុព្វហេតុ នៃការរួមចំណែកជាមួយរាជរដ្ឋាភិបាលរដ្ឋបាលខេត្ត និងអ្នកពាក់ពន្ធ័ទាំងអស់ ក្នុងស្មារតីចូលរួមកិច្ចការកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ កម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ក្រោមជាតិ និងសហការសម្របសម្រួលផ្តល់ទិន្នន័យផ្សេងៗ ដើម្បីកំណត់ឱ្យបាននូវចក្ខុវិស័យអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ប្រកបដោយភាព ច្បាស់លាស់ ស្របតាមតម្រូវការជាក់ស្ដែងរបស់មូលដ្ឋាន​ ដើម្បីចូលរួមអភិវឌ្ឍលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលក្នុងមូលដ្ឋាន ស្រប តាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា គោលការណែនាំផ្នែក គោលនយោបាយរបស់ក្រុមប្រឹក្សាខេត្ត និងចក្ខុវិស័យអភិវឌ្ឍន៍ខេត្ត ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕ សេង​ ណារិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.