ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ និងបកស្រាយបំភ្លឺ ជូនសាធារណជនក៏ដូចជាអ្នកសារព័ត៌មាន

សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ និងបកស្រាយបំភ្លឺ ជូនសាធារណជនក៏ដូចជាអ្នកសារព័ត៌មាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ និងបកស្រាយបំភ្លឺ ជូនសាធារណជនក៏ដូចជាអ្នកសារព័ត៌មាន

សៀមរាប÷អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនអ្នកនិយមតាមដានព័ត៌មាន នៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook និងសាធារណជនមេត្តាជ្រាបថា៖ កន្លងទៅថ្មីៗនេះមានសារព័ត៌មាន សុី អេច អ(CHR TV ONLINE) បានសរសេរ និង បង្ហោះព័ត៌មាននៅតាមបណ្ដាញទំនាក់ទំនងសង្គមដែលមានខ្លឹមសារថា៖ “ទីតាំង ល្បែងប្រជាប្រិយសម័យបុរាណ ចាប់ផ្ដើមបើកដំណើរការជារៀងរាល់ថ្ងៃ សូមឱ្យ ឯកឧត្តមអភិបាលខេត្ត សៀមរាប មេត្តាជួយត្រួតពិនិត្យ” ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម លោក ឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាទៅកាន់លោក វរសេនីយ៍ទោ ដា ចំរើន អធិការនគរបាលក្រុងសៀមរាប ដើម្បីធ្វើការចុះស្រាវជ្រាវជាបន្ទាន់ ដែលជាលទ្ធផលទទួលបាន មានដូចខាងក្រោម៖

ជាក់ស្ដែងនៅរសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប និងកម្លាំងនៃប៉ុស្ដិ៍នគរបាលរដ្ឋបាលជ្រាវ បានចុះស្រាវជ្រាវទៅដល់ទីតាំង ដែលស្ថិតនៅតាម ផ្លូវគ្រួសក្រហមទៅកាន់បឹងពារាំងនៃភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ពិនិត្យឃើញថា៖ ពុំមានសកម្មភាពលេងល្បែងសុីសងខុសច្បាប់ ដូចជា ការជល់មាន់ លេងអាប៉ោង ដូចសារព័ត៌មានខាងលើ បានបង្ហោះចុះផ្សាយនោះទេ(រូបភាពដែលសារព័ត៌មានបានបង្ហោះ ជារូបភាពចាស់)។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ និងបកស្រាយបំភ្លឺ ជូនសាធារណជនក៏ដូចជាអ្នកសារព័ត៌មាន ជាច្រើនលើក ច្រើនសារួចមកហើយ ហេតុដូចច្នេះ សូមធ្វើការ រាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ ឱ្យបានទាន់ពេលវេលា អំពីទីតាំងនៃការលេងល្បែងសុីសងខុសច្បាប់ ដើម្បីសមត្ថកិច្ចចាត់វិធានការបង្រ្កាប ដោយធ្វើការឃាត់ខ្លួនជនសង្ស័យ កសាងសំណុំរឿងទៅកាន់ស្ថាប័ន អយ្យការអមសាលាដំបូងខេត្ត ដើម្បីអនុវត្តន៍ទៅតាមនីតិវិធីនៃច្បាប់ជាធរមាន។

ទន្ទឹមនឹងនេះដែរ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមថ្លែងអំណរគុណយ៉ាងអនេក ចំពោះបងប្អូនប្រជាពលរដ្ឋ អ្នកសារព័ត៌មាន ដែលតែងតែចូលរួមផ្ដល់ព័ត៌មានពិត ក្នុងន័យស្ថាបនាដើម្បីចូលរួមចំណែកក្នុងការថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយសង្គម ជាពិសេស ចូលរួមអនុវត្តនូវលក្ខណសម្បត្តិទាំង៧យ៉ាង នៃ គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ។

អាស្រ័យហេតុនេះ សូមអ្នកសារព័ត៌មាន បណ្ដាអ្នកនិយមតាមដានព័ត៌មាន នៅតាមបណ្ដាញទំនាក់ទំនងសង្គម Facebook និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.