ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

អគ្គស្នងការដ្ឋាននគរបាលជាតិ ផ្សព្វផ្សាយវគ្គបណ្តុះបណ្តាលស្តីពី «នីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ការ ស៊ើបអង្កេតសំអាងនៃបទល្មើស និងបទល្មើសសម្អាតប្រាក់»

អគ្គស្នងការដ្ឋាននគរបាលជាតិ ផ្សព្វផ្សាយវគ្គបណ្តុះបណ្តាលស្តីពី «នីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ការ ស៊ើបអង្កេតសំអាងនៃបទល្មើស និងបទល្មើសសម្អាតប្រាក់»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ការផ្សព្វផ្សាយវគ្គបណ្តុះបណ្តាលស្តីពី «នីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ការស៊ើបអង្កេតសំអាង នៃបទល្មើស និងបទល្មើសសម្អាតប្រាក់» បានធ្វើឡើងជា៥វគ្គ ចាប់តាំងពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង និងជាប្រធានក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (ប.ប.ហភ) និងមានការចូលរួមពី នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានក្រុមការងារ ប.ប.ហភ។

ការផ្សព្វផ្សាយវគ្គបណ្តុះបណ្តាល «នីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់ការស៊ើបអង្កេតសំអាង នៃបទល្មើស និងបទល្មើសសម្អាតប្រាក់» ត្រូវបានធ្វើជា៥វគ្គ ដូចខាងក្រោម៖

* វគ្គទី១ បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ នៅនាយកដ្ឋានកណ្តាលសន្តិសុខ ដែលមានសិក្ខាកាមចូលរួមសរុប ៣១នាក់
* វគ្គទី២ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ តាមប្រព័ន្ធ ZOOM ដែលមានសិក្ខាកាមចូលរួមពីបណ្តានាយកដ្ឋានជំនាញ និងស្នងការរាជធានីខេត្តទាំង២៥ សរុប៣៣នាក់
* វគ្គទី៣ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរគ្រឿងញៀន ដែលមានសិក្ខាកាមចូលរួមសរុប៤២នាក់
* វគ្គទី៤ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលមានសិក្ខាកាមចូលរួមសរុប ៤២នាក់
* វគ្គទី៥ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដែលមានសិក្ខាកាមចូលរួមសរុប ៣៥នាក់។

ក្រោយបញ្ចប់ការផ្សព្វផ្សាយជូននាយកដ្ឋានជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ហើយបន្ទាប់មកថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នឹងបន្តធ្វើការផ្សព្វផ្សាយជូនមន្រ្តីនគរបាលរបស់ខ្លួនបន្តទៀត។

ការផ្សព្វផ្សាយវគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីធានាបាននូវស្តង់ដារប្រតិបត្តិរួមមួយ សម្រាប់មន្ត្រីនគរបាលយុត្តិធម៌គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ដើម្បីយកទៅអនុវត្តក្នុងការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ និងដើម្បីធានាបាននូវគុណភាព ប្រកបដោយប្រសិទ្ធិភាពខ្ពស់លើការងារប្រឆាំងការសម្អាតប្រាក់ ក្នុងការឆ្លើយតបតាមលក្ខខណ្ឌរបស់ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក (APG) ដើម្បីឲ្យប្រទេសកម្ពុជារួចផុតពីបញ្ជីប្រផេះ ឬមិនធ្លាក់ចូលក្នុងបញ្ជីខ្មៅរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF)។

ខ្លឹមសារនៃនីតិវិធីប្រតិបត្តិស្តង់ដារនេះ ផ្តោតសំខាន់ៗទៅលើចំណុចដូចខាងក្រោម៖

ក.ការយល់ដឹងពីប្រភពនៃសំអាងនៃបទល្មើស៖ មន្រ្តីនគរបាលយុត្តិធម៌ ត្រូវយល់ដឹងពីប្រភពនៃបទល្មើសដែលបង្កើតឱ្យមានជាផលនៃបទល្មើស ដើម្បីអោយមន្រ្តីនគរបាលយុត្តិធម៌ មានមូលដ្ឋានក្នុងការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់។

ខ.លក្ខខណ្ឌផ្តើមការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់៖ មន្រ្តីនគរបាលយុត្តិធម៌ ត្រូវវិភាគ វាយតម្លៃសញ្ញាណនៃបទល្មើសសម្អាតប្រាក់តាមរយៈសំអាងនៃបទល្មើសនៃប្រភពនៃបទល្មើសខាងលើ ដោយតម្រូវអោយមានការស្រាវជ្រាវទ្រព្យសម្បត្តិមុនប្រតិបត្តិការ និងការកំណត់ទ្រព្យសម្បត្តិជាដើម។

គ.បច្ចេកទេសក្នុងការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់៖ មន្រ្តីនគរបាលយុត្តិធម៌ ត្រូវយល់ដឹងពីបច្ចេកទេសនៃការស៊ើបអង្កេត ដែលរួមមាន ការស៊ើបអង្កេតទៅលើបុគ្គលសង្ស័យទទួលផលនៃបទល្មើស ការកំណត់ផលនៃបទល្មើស ការកំណត់អំពីទ្រព្យសម្បត្តិ និងបច្ចេកទេសនានាក្នុងការទទួលបានព័ត៌មានក្នុងការគាំទ្រនូវការស៊ើបអង្កេតទាំងនោះ។

ឃ.ចំណាត់ការលើទ្រព្យសម្បត្តិរបស់បុគ្គលសង្ស័យ៖ មន្រ្តីនគរបាលយុត្តិធម៌ បន្ទាប់ពីបានកំណត់ទ្រព្យសម្បត្តិរបស់បុគ្គលសង្ស័យ ត្រូវមានវិធានការបន្ទាន់ផ្សេងៗក្នុងការធ្វើចំណាត់ការលើទ្រព្យសម្បត្តិទាំងនោះ ដូចជា ការចាប់យកវត្ថុតាង, ការផ្អាកប្រតិបត្តិការគណនីដោយអង្គភាពស៊ើបការហិរញ្ញវត្ថុកម្ពុជាជាដើម។

ង.ការកសាងសំណុំរឿង៖ បន្ទាប់ពីប្រមូលព័ត៌មានដែលអាចមានមូលដ្ឋានក្នុងវាយតម្លៃបទល្មើសសម្អាតប្រាក់ មន្រ្តីនគរបាលយុត្តិធម៌ ត្រូវធ្វើរបាយការណ៍សំយោគបញ្ជូនសំណុំរឿងទៅតុលាការ។ ក្នុងករណីមន្រ្តីនគរបាលយុត្តិធម៌ មិនទាន់អាចប្រមូលព័ត៌មានបានគ្រប់គ្រាន់ មន្រ្តីនគរបាលយុត្តិធម៌ អាចភ្ជាប់នូវសំណូមពរបន្ថែមជាមួយរបាយការណ៍សំយោគទៅអយ្យការ ដើម្បីចេញដីកាសម្រេចឃាត់ទុកទ្រព្យសម្បត្តិជាបណ្តោះអាសន្ន នូវទ្រព្យសម្បត្តិដែលសង្ស័យថាជាផលនៃបទល្មើសជាដើម។

ដោយឡែកចំពោះការផ្សព្វផ្សាយវគ្គបណ្តុះបណ្តាលនេះ ក្រុមការងារកំពុងរៀបចំផែនការផ្សព្វផ្សាយបន្តទៅដល់មន្រ្តីអនុវត្តផ្សេងៗទៀត ដែលឋិតនៅក្រោមចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.