ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

សម្តេចតេជោ ហ៊ុន សែន ប្រកាសអនុញ្ញាតឱ្យពលរដ្ឋធ្វើដំណើរលើស្ពានអាកាស និងផ្លូវក្រោមដីចោមចៅជាបណ្តោះអាសន្ននៅល្ងាចថ្ងៃនេះ 

សម្តេចតេជោ ហ៊ុន សែន ប្រកាសអនុញ្ញាតឱ្យពលរដ្ឋធ្វើដំណើរលើស្ពានអាកាស និងផ្លូវក្រោមដីចោមចៅជាបណ្តោះអាសន្ននៅល្ងាចថ្ងៃនេះ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបើកភ្លើងបៃតងឱ្យរដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើចរាចរណ៍លើស្ពានអាកាស និងផ្លូវក្រោមដីចោមចៅជាបណ្ដោះអាសន្ន ក្រោយសាងសង់រួចរាល់ជាស្ថាពរ១០០ភាគរយ។ នេះបើតាមលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ ដែលបានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន   នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ។

លោកប្រធានមន្ទីរសាធារណការ សាំ ពិសិដ្ឋ បានថ្លែងយ៉ាងដូច្នេះថា «នៅវេលាម៉ោង៥៖៣០នាទី នាល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញបានដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវការធ្វើចរាចរណ៍យានយន្តលើស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ»។

លោក សាំ ពិសិដ្ឋ បានបញ្ជាក់ទៀតថា «សម្តេចតេជោបានអនុញ្ញាតឱ្យរដ្ឋបាលរាជធានីដាក់ឱ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះបណ្តោះអាសន្ន»។

ជាមួយគ្នានេះ លោកប្រធានមន្ទីរក៏អំពាវនាវឱ្យប្រជាពលរដ្ឋសូមធ្វើចរាចរណ៍ដោយសេចក្តីរីករាយ និងសុវត្ថិភាព ពិសេសគឺចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

សូមបញ្ជាក់ថា ផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្ពាននេះត្រូវសាងសង់ដោយបែងចែកជា៣ផ្នែក៖

* ស្ពានទី១៖ ជាស្ពានអាកាសមេតភ្ជាប់ចរាចរណ៍ពីមហាវិថីសហព័ន្ធរុស្ស៉ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប៤០៨ម៉ែត្រ ទទឹង១៥.៨ម៉ែត្រ ដែលមានចរាចរណ៍ពីរគន្លងទៅនឹងពីរគន្លងមកជម្រាលស្ពាន៤.៥ម៉ែត្រ និងមានកម្ពស់អតិបរមាដែលអាចចរាចរណ៍ក្រោមស្ពានមាន៥.៥ម៉ែត្រ។

* ស្ពានទី២៖ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរណ៍ពីមហាវិថីសហព័ន្ធរុស្ស៉ីឆ្ពោះទៅវេងស្រេងសម្រាប់ចរាចរណ៍ឯកទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប២០២ម៉ែត្រ (ស្ពានអាកាសប្រវែង៤០ម៉ែត្រ ផ្លូវក្រោមដីប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង៤៤ម៉ែត្រ) ទទឹង៥.២៥ម៉ែត្រ។

* ស្ពានទី៣៖ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរណ៍ពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប២០៦ម៉ែត្រ (ស្ពានអាកាសប្រវែង៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង២៨ម៉ែត្រ) ទទឹង៥.២៥ម៉ែត្រ សម្រាប់ចរាចរណ៍ឯកទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។

ផ្លូវនិងផ្លូវក្រោមដីជាផ្លូវកោង តភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប១៣០ម៉ែត្រ (ផ្លូវក្រោមដីប្រវែង១៣ម៉ែត្រ និងផ្លូវលើដីប្រវែង១១៧ម៉ែត្រ) ទទឹង៨.៥ម៉ែត្រ សម្រាប់ចរាចរណ៍ឯកទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។

ផ្លូវលើផ្ទៃដីជាផ្លូវមេតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប២៣៥ម៉ែត្រ ទទឹង៨.៥ម៉ែត្រ សម្រាប់ចរាចរណ៍ឯកទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវក្រោមដីជាផ្លូវតភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៉ី ដែលមានប្រវែងសរុប៤៧០ម៉ែត្រ ទទឹង៨.៥ម៉ែត្រ សម្រាប់ចរាចរណ៍ឯកទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។

ល្បឿនសុវត្ថិភាព៤០គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំទទឹង៨.៥ម៉ែត្រ។ ល្បឿនសុវត្ថិភាព២៥គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ៥.២៥ម៉ែត្រ និងទំហំ៥.៥ម៉ែត្រ។

សូមរំឭកថា ស្ពានអាកាស និងផ្លូវក្រោមដៅចោមចៅត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ស្ពានអាកាសនេះដែរគឺជាស្ពានអាកាសទី៦នៅប្រទេសកម្ពុជា ដែលមានតម្លៃប្រមាណ២២លានដុល្លារអាមេរិក៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.