ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អញ្ជើញចូលក្នុងពិធីក្រុងពាលីសាងសង់សាលាឆាន់និងសម្ភោធឲ្យប្រើប្រាស់សមិទ្ធិផលនានា

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អញ្ជើញចូលក្នុងពិធីក្រុងពាលីសាងសង់សាលាឆាន់និងសម្ភោធឲ្យប្រើប្រាស់សមិទ្ធិផលនានា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អញ្ជើញចូលក្នុងពិធីក្រុងពាលីសាងសង់សាលាឆាន់និងសម្ភោធឲ្យប្រើប្រាស់សមិទ្ធិផលនានា

(ខេត្តកណ្ដាល)៖ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងមន្ត្រីរាជការ បានចូលរួមក្នុងពិធីក្រុងពាលីសាងសង់សាលាឆាន់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ខ្លោងទ្វារ របងវត្ត និងសមិទ្ធផលនានា ក្នុងវត្តឧត្តមសាមគ្គី ហៅ វត្តឈើទាល ស្ថិតនៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ អគ្គមហាឧបាសិកា ហ៊ុន ប៊ុនធឿន រដ្ឋលេខាធិការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ លោក លោកស្រី នាយក នាយករងរដ្ឋបាល មន្ទីរ-អង្គភាពជំនាញ ទីចាត់ការ-អង្គភាពចំណុះរដ្ឋបាលខេត្ត សមាជិកក្រុមប្រឹក្សា គណៈអភិបាលស្រុក មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរដ្ឋបាលស្រុក មេឃុំ លោកយាយលោកតា យុវជន ស.ស.យ.ក ក្រុមកាយរិទ្ធ យុវជនកាកបាទក្រហម។

មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានថ្លែងអំណរគុណដល់ សប្បុរសជនជិតឆ្ងាយ ដែលបានចំណាយនូវថវិការផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកជាមួយព្រះសង្ឃ និងពុទ្ធបរិស័ទ្ធ ជុំវិញទីអារាមវត្ត ក្នុងការកសាងនូវសម្ធិផលនានា ឡើងដើម្បីទុកជាកុសលផលបុណ្យ ទៅអនាគតជាតិ ក្នុងព្រះពុទ្ធសាសនា។

ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកទឹកចិត្ត ដល់សិស្សានុសិស្សត្រូវតែខិតខំរៀនសូត្រ ធ្វើជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ ដើម្បីក្លាយជាទំពាំងស្នងឬស្សីមួយដែលពោពេញទៅដោយសក្កានុពល ដើម្បីកសាងព្រះពុទ្ធសាសនា និងកសាងប្រទេសជាតិដ៏កំសត់មួយនេះ ដែលធ្លាប់តែរងនូវការបំផ្លិចបំផ្លាញ ពីសង្គ្រាម ឱ្យក្លាយទៅជាប្រទេសអភិវឌ្ឍ និងឈានទៅរកភាពសម្បូរសប្បាយ លើឆាកអន្តរជាតិ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.