ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ៧៧៥នាក់ នៅស្រុកល្វាឯម ខេត្តកណ្តាល

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ៧៧៥នាក់ នៅស្រុកល្វាឯម ខេត្តកណ្តាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្ដាល)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធាន ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជើញប្រកាសសេចក្តីសម្រេចបញ្ចូលសមាជិកបក្សថ្មី នៃគណបក្ស ប្រជាជនកម្ពុជាចំនួន ៧៧៥រូប មកពីតាមបណ្តាឃុំចំនួន ៦ រួមមានឃុំ អរិយក្សត្រ, ឃុំសារិកាកែវ, ឃុំពាមឧកញ៉ាអុង, ឃុំកោះរះ, ឃុំថ្មគរ និងឃុំព្រែកក្មេង នៅស្រុកល្វាឯម ខេត្តកណ្តាល។

លោក អូន ព័ន្ធមុន្នីរ័ត្ន បានថ្លែងបញ្ជាក់ថា ការប្រកាសបញ្ចូលសមាជិកបក្សថ្មីនេះ គឺជាការចូលរួមដោយគោរពតាមគោលការណ៍ស្ម័គ្រចិត្ត និងជឿជាក់ឥតងាករេ ចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានលោកបណ្ឌិត ហ៊ុន ម៉ាណែត ទទួល បន្ទុកជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជាបេក្ខភាពនាយករដ្ឋមន្រ្តីទៅអនាគត។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលចាស់ទុំជាងគេ និងរឹងមាំជាងគេ ដែលកើតឡើងដោយសារប្រជាជន, ដើម្បីប្រជាជន និងរួមសុខរួមទុក្ខ ជាមួយប្រជាជនគ្រប់កាលៈទេសៈ។

លោក អូន ព័ន្ធមុន្នីរ័ត្ន បានបន្ថែមថា អ្វីដែលគណបក្សប្រជាជនបាននិងកំពុងធ្វើគឺដើម្បីសម្រេចឱ្យបាននូវបុព្វហេតុចំនួន២ គឺ សន្ដិភាព និងការអភិវឌ្ឍ ដែលទាំងអស់គ្នា ត្រូវតែធានាការពារឱ្យបានជាដាច់ខាត។ សមាជិកបក្សដែលទើបចូលថ្មីភាគច្រើនជាយុវជន ត្រូវយល់ដឹងឱ្យបានច្បាស់អំពីចំណុចនេះ និងត្រូវជួយអប់រំយុវជនដទៃទៀត និងបំផុសយុវជនដទៃទៀតឱ្យមានស្មារតី ស្នេហាជាតិខ្ពស់, គោរពស្រឡាញ់ប្រជាជន រួមសាមគ្គីគ្នាដើម្បីចូលរួមថែរក្សា និងការពារសន្តិភាព និងការអភិវឌ្ឍ ដែលត្រូវបានយុវជនជំនាន់មុន ខិតខំប្រឹងប្រែងតស៊ូស្វែងរកដោយការបូជាអាយុជីវិតរបស់ខ្លួន។

សមាជិកបក្សថ្មីក៏ត្រូវតែជួយលើកកម្ពស់ការអប់រំ និងផ្សព្វផ្សាយឱ្យយុវជនដទៃទៀត ក៏ដូចជាប្រជាពលរដ្ឋទូទៅ កាន់តែយល់ច្បាស់អំពីគុណបំណាច់របស់គណបក្ស ប្រជាជន ដែលបាននាំមកនូវជោគជ័យដ៏មហាធំធេងបំផុតសម្រាប់កម្ពុជា និងបន្តបោះឆ្នោតឱ្យតែគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំកសាងប្រទេសជាបន្តទៀត ព្រោះ គណបក្សប្រជាជនកម្ពុជា គឺជាគន្លឹះនៃសន្តិភាពនិងការអភិវឌ្ឍ។

ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា សមាជិកបក្សថ្មី ជាកម្លាំងថ្មីបន្ថែមដ៏មានសក្តានុពល ក្នុងការចូលរួមធ្វើសកម្មភាពការងារបក្ស ដែលបម្រើដល់ផលប្រយោជន៍ របស់ប្រជាជនទូទៅនៅក្នុងភូមិ ឃុំ របស់ខ្លួន ក៏ដូចជាជួយពន្យល់ដល់ប្រជនពលរដ្ឋទូទៅឱ្យបានយល់ដឹងជ្រួតជ្រាបអំពីបុព្វហេតុ, ស្នាដៃ និងរាល់សមិទ្ធ ផលរបស់រាជ រដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ សមាជិកបក្សទាំងអស់ត្រូវគោរពតាមលក្ខន្តិកៈគណបក្ស និងត្រូវធានាឱ្យបានថា សមាជិកម្នាក់ជាសំលេង ឆ្នោត ១សន្លឹកជូនបក្ស និងត្រូវរកសម្លេងឆ្នោតមួយសន្លឹកបន្ថែមទៀតជូនគណបក្ស ពីក្នុងចំណោមមិត្តភ័ក្រ ឬសមាជិកគ្រួសារ។

ក្នុងនាមគណបក្សប្រជាជនកម្ពុជា លោកក៏បានលើកទឹកចិត្តនូវការចូលរួមរបស់យុវជន ដោយហេតុថាយុវជនជំនាន់ក្រោយៗទៀត គឺជាអនាគតរបស់គណបក្ស និងប្រទេសជាតិ ហើយសមាជិកវ័យក្មេងគ្រប់រូប ត្រូវបន្តដើរតួសំខាន់ក្នុងការធ្វើជាសម្លេង និងស្ពានរវាងគណបក្ស និងយុវជនកម្ពុជា ព្រមទាំងអប់រំខ្លួននូវគោលការណ៍ និងកម្មវិធីនយោបាយរបស់គណបក្ស និងបន្តផ្សព្វផ្សាយគោលការណ៍ និងកម្មវិធីនយោបាយរបស់បក្សឱ្យបានកាន់តែទូលំទូលាយផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.