ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព»

ក្រសួងសេដ្ឋកិច្ច បើកវគ្គបណ្តុះបណ្តាល ការរៀបចំថវិកា សមិទ្ធកម្ម ជូនដល់គ្រូបង្គោល និងមន្រ្តីថវិកា ៦០០នាក់ មកពីក្រសួង/ស្ថាប័ននានា

ក្រសួងសេដ្ឋកិច្ច បើកវគ្គបណ្តុះបណ្តាល ការរៀបចំថវិកា សមិទ្ធកម្ម ជូនដល់គ្រូបង្គោល និងមន្រ្តីថវិកា ៦០០នាក់ មកពីក្រសួង/ស្ថាប័ននានា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ បានបើកវគ្គបណ្តុះបណ្តាល គោលការណ៍ណែនាំ ស្តីពីការរៀបចំថវិកា សមិទ្ធកម្ម តាមប្រព័ន្ធអនឡាញ (Zoom) ជូនដល់សិក្ខាកាម ជាគ្រូបង្គោល និងមន្ត្រីជំនាញថវិកា សរុបចំនួន ៦០០ នាក់ មកពីគ្រប់ក្រសួង-ស្ថាប័ន។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដើម្បីផ្តល់ចំណេះដឹងបន្ថែម អំពីគោលការណ៍ និងវិធីសាស្រ្ត នៃការរៀបចំថវិកា សមិទ្ធកម្ម ដែលក្រសួង-ស្ថាប័ន និងត្រូវអនុវត្តសាកល្បង សម្រាប់ការរៀបចំថវិកាឆ្នាំ២០២៣ ស្របតាមក្របខណ្ឌ ពេលវេលា នៃការអនុវត្តផែនការ សកម្មភាព នៃយុទ្ធសាស្រ្តកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥ ។ វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ប្រព្រឹត្តិទៅរយៈពេលចំនួន ០៣ថ្ងៃ។

លោក វង្សី វិស្សុត ថ្លែងថា វគ្គបណ្តុះបណ្តាលនេះ ក៏នឹងជួយបំពេញនូវចំណុចខ្វះខាតមួយចំនួន រួមទាំងធ្វើបច្ចុប្បន្នភាព ចំណេះដឹង ជូនដល់គ្រូបង្គោល ជំនាញថវិកា នៅតាមក្រសួងស្ថាប័ន ពាក់ព័ន្ធនឹងការរៀបចំរចនាសម្ព័ន្ធកម្មវិធី, ការកំណត់សូចនាករ, ការរៀបចំអង្គភាពថវិកា និងការវិភាជថវិកាឱ្យចំកម្មវិធី និងគោលដៅអាទិភាពជាដើម ដើម្បីបង្កើនគុណភាពនៃការវិភាជថវិកា និងរៀបចំសូចនាករសមិទ្ធកម្មគន្លឹះ។

លោកបានគូសបញ្ជាក់ថា ថវិកាសមិទ្ធកម្ម មិនមែនជាការងារថ្មីសន្លាង និង មានភាពខុសគ្នាខ្លាំង ជាមួយនឹងថវិកាកម្មវិធី ដែលក្រសួង-ស្ថាប័ន កំពុងអនុវត្ត នាពេលបច្ចុប្បន្ននេះនោះទេ។ ថវិកាសមិទ្ធកម្ម គឺជាការរៀបចំកញ្ចប់ថវិកា មានការផ្សារភ្ជាប់ជាមួយនឹងព័ត៌មាន សមិទ្ធកម្មដែលគ្រោង នឹងសម្រេច ឬដែលសម្រេចបានកន្លងមក ដោយក្រសួង-ស្ថាប័ន។

ក្នុងន័យនេះ ព័ត៌មានសមិទ្ធកម្មមានតួនាទីសំខាន់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏មិនទាន់ជាកត្តាកំណត់ដាច់ខាត សម្រាប់ធ្វើការសម្រេច ក្នុងការវិភាជថវិកាទាំងស្រុងនោះទេ ពោលគឺព័ត៌មានសមិទ្ធកម្មជាសមាសធាតុមូលដ្ឋានមួយ ដែលត្រូវប្រើគួបផ្សំ ជាមួយនឹងព័ត៌មានផ្សេងទៀតពាក់ព័ន្ធនឹងទិដ្ឋភាពសេដ្ឋកិច្ច, សង្គម និងអាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់ ជាមូលដ្ឋានរួម ក្នុងការធ្វើសេចក្តីសម្រេចចិត្តលើការវិភាជថវិកា ឬបែងចែកធនធានជូនដល់ក្រសួង-ស្ថាប័ន។

លើសពីនេះ ចំណុចដែលខុសគ្នាមួយទៀត គឺថវិកាសមិទ្ធកម្មដែលត្រូវរៀបចំ នឹងមានការកំណត់កាន់តែច្បាស់លាស់ ជាងមុនអំពីសូចនាករសមិទ្ធកម្ម នៅតាមកម្រិតរចនា សម្ព័ន្ធកម្មវិធី ទាំងការកំណត់ សូចនាករ លទ្ធផលក្នុងឆ្នាំ និងទាំងសូចនាករលទ្ធផលចុងក្រោយ ដែលក្រសួង-ស្ថាប័នគ្រោងនឹងសម្រេច។

លោក វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា ថវិកាសមិទ្ធកម្មនេះ អាចផ្ដល់ភាពបត់បែន ក្នុងការបង្កើត រចនាសម្ព័ន្ធកម្មវិធី ដោយផ្អែក ឬមិនផ្អែកទាំងស្រុង ទៅលើរចនាសម្ព័ន្ធរដ្ឋបាល ប៉ុន្តែតម្រូវឱ្យមានការវាស់វែង ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃកម្មវិធី តាមរយៈសូចនាករសមិទ្ធកម្ម ដោយផ្សារភ្ជាប់រវាង លទ្ធផលក្នុងឆ្នាំ និងលទ្ធផលចុងក្រោយ ឱ្យបានច្បាស់លាស់។

លោក វង្សី វិស្សុត បានបន្តលើកឡើងថា កន្លងមក រាជរដ្ឋាភិបាល និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញនូវអនុក្រឹត្យ ប្រកាស និងលិខិតបទ ដ្ឋានគតិយុត្តផ្សេងៗ ក្នុងការជំរុញការប្រគល់សិទ្ធិអំណាច ជូនអង្គភាពថវិកា នៅតាមក្រសួង-ស្ថាប័នទាំងអស់ ដោយផ្អែកលើលក្ខខណ្ឌ វិនិច្ឆ័យច្បាស់លាស់ ដើម្បីពង្រឹងប្រសិទ្ធភាព បន្ថែមក្នុងការរៀបចំ និងការគ្រប់គ្រងថវិកា ព្រមទាំងពង្រឹង ការទទួលខុសត្រូវ កាន់តែច្បាស់លាស់ជាងមុន លើប្រតិបត្តិការ អនុវត្តចំណាយ សំដៅឈានទៅសម្រេចលទ្ធផលការងារ ជាពិសេសគោលបំណងគោលនយោបាយ របស់ក្រសួង-ស្ថាប័ន។

លោកបានបញ្ជាក់ថា ក្រសួងស្ថាប័នណា ដែលបានរៀបចំ និងគ្រប់គ្រងថវិកាបានល្អ ក្រសួងស្ថាប័ននោះ នឹងទទួលបាននូវការ ប្រគល់សិទ្ធអំណាច កាន់តែច្រើនថែមទៀត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.