ខេត្តបាត់ដំបង៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ដោយអនុវត្តតាមមតិណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមជាមួយលោក ស្នងការរងផែនការងារសន្តិសុខ, ផែនការងារសេនាធិការ, ផែនការងារនគរបាលព្រហ្មទណ្ឌ និងផែនការងារនគរបាលការពារព្រំដែនគោក ទទួលបដិ សណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង (KIM CHAN GYONG) ឯកអគ្គរដ្ឋ ទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងសហការី ដែលបានធ្វើដំណើរមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីជួបសំ ដែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបពិភាក្សាការងារនេះ គឺមានរបៀបវារៈមួយចំនួនដូចខាងក្រោម ៖
១-ការជួបសំណេះសំណាល និងសួរសុខទុក្ខ
២-ការសហការរួមគ្នា ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនជនជាតិកូរ៉េគ្រប់រូប ដែលមានវត្តមានក្នុងខេត្តបាត់ ដំបង
៣-អំពីវិធានការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Onli ne Scams) ក្នុងខេត្តបាត់ដំបង
៤-អំពីស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់នៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តខេត្តបាត់ដំបង
៥-ការបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរ ឱ្យកាន់តែមានរឹងមាំបន្ថែមទៀត៕




