ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ បង្កើតទំព័រហ្វេសប៊ុកដាច់ដោយឡែកពីទំព័រហ្វេសប៊ុកផ្លូវការ របស់អង្គភាពខ្លួន ដើម្បីត្រៀមលក្ខណៈឆ្លើយតបជូនសាធារណជន ==> រដ្ឋបាលខេត្តប៉ៃលិន ប្រកាសច្រានចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានបំភ្លៃខុសពីការពិតតាមបណ្តាញសង្គម ដែលចោទថា «ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន» ==> ព័ត៌មាន​ក្ដៅៗ  តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង! ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ​អញ្ជេីញចូលរួមរៀបចំ និងពិនិត្យកម្មវិធីធ្វើតេស្តកាយសម្បទាបេក្ខជនសិក្ខាកាមចំនួន​ ១០រូប ត្រៀមចេញទៅបណ្ឌិត្យសភាយោធាអូស្រ្តាលី (ADFA/RMC-D) និងមហាវិទ្យាល័យកងទ័ពជើងទឹកភូមិន្ទអូស្រ្តាលី ក្រោមការសហការជាមួយក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា (Military Cooperation Coordination Group - MCCG)។ នៅពហុកីឡាដឮដ្ឋានជាតិអូឡាំពិក​ រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦។ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមទិវា ANZAC Day រំលឹកការចងចាំ ដល់ទាហានអូស្ត្រាលី និងនូវែលសេឡង់ ដែលបានពលីក្នុងសម័យសង្គ្រាម​ ដែលបានរៀបចំនៅ ស្ថានទូតអូស្ត្រាលី រាជធានីភ្នំពេញ។ នាថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦។ ==> ការបំពេញកាតព្វកិច្ចយោធា នឹងត្រូវធ្វើឡើងស្របតាមតម្រូវការយោធាប្រចាំឆ្នាំ ជាមួយគ្នានេះ យុវជនដែលទទួលបានការហ្វឹកហ្វឺនក្នុងការចូលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានការបណ្តុះបណ្តាលផ្នែកវិន័យ សីលធម៌ និងការធ្វើការជាក្រុម ដែលជាផលរួមក្នុងសង្គមនៃធនធានមនុស្ស។ ==> អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព ==> ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត! ==> ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ

អភិបាលខណ្ឌទួលគោក ព្រមានជនមួយក្ដាប់តូចឱ្យបញ្ឈប់សកម្មភាពញុះញង់ប្រើហិង្សា និងជេរប្រមាថកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ដែលកំពុងរៀបចំសណ្ដាប់ធ្នាប់ផ្លូវម៉ៅសេទុង, បើមិនស្ដាប់នឹងឃាត់ខ្លួនបញ្ជូនទៅតុលាការ

អភិបាលខណ្ឌទួលគោក ព្រមានជនមួយក្ដាប់តូចឱ្យបញ្ឈប់សកម្មភាពញុះញង់ប្រើហិង្សា និងជេរប្រមាថកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ដែលកំពុងរៀបចំសណ្ដាប់ធ្នាប់ផ្លូវម៉ៅសេទុង, បើមិនស្ដាប់នឹងឃាត់ខ្លួនបញ្ជូនទៅតុលាការ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានព្រមានធ្ងន់ៗដល់ជនមួយក្ដាប់តូច និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ឱ្យបញ្ឈប់រាល់សកម្មភាពយកសម្ភារផ្សេងៗគប់ ប្រើពាក្យសម្ដីជេរប្រមាថ និងធ្វើសកម្មភាពញុះញង់ រារាំង ហើយប្រើហិង្សាជាបន្ទាន់មកលើកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ដែលកំពុងបំពេញភារកិច្ច ហើយឆាប់ងាកមកចូលរួមក្នុងការអនុវត្តច្បាប់ បើក្នុងករណីនៅតែបន្តសកម្មភាពល្មើសតទៅទៀត រដ្ឋបាលខណ្ឌនឹងចាត់វិធានការតាមផ្លូវច្បាប់ ក្នុងការឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនិតិវិធីច្បាប់។

សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខណ្ឌទួលគោក នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ បានបញ្ជាក់ថា នៅថ្ងៃទី៤ ខែមីនា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងកម្លាំងការិយាល័យនគរបាលសណ្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តចុះអនុវត្តវិធានការរដ្ឋបាល តែនៅយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ កំឡុងពេលអនុវត្តវិធានការមានជនមួយក្ដាប់តូច បានធ្វើសកម្មភាពញុះញង់ និងរារាំងកម្លាំងសមត្ថកិច្ច ដោយប្រើហិង្សា និងយកសម្ភារផ្សេងៗគប់ ព្រមទាំងប្រើពាក្យសំដីជេរប្រមាថមកលើមន្ត្រី កងកម្លាំងដែលកំពុងបំពេញភារកិច្ច។

យុទ្ធនាការនេះ បានធ្វើឡើងក្រោយពីរដ្ឋបាលរាជធានីភ្នំពេញ តម្រូវឱ្យរៀបចំសណ្ដាប់ធ្នាប់សាធារណៈទូទាំងរាជធានីភ្នំពេញ និងតាមសេចក្ដីណែនាំនានា ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវ សាធារណៈទាំងអស់ និងយោងស្មារតីអង្គប្រជុំ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តនានា ក្នុងការឈានទៅរកការរក្សាបានសណ្ដាប់ធ្នាប់របៀបរៀបរយតាមដងផ្លូវ សម្រួលលំហូរចរាចរណ៍ លើកកម្ពស់សោភ័ណ្ឌភាពទីក្រុង និងតម្រង់ទិសការប្រើប្រាស់ចិញ្ចើមផ្លូវឱ្យចំទិសដៅសម្រាប់ប្រយោជន៍សាធារណៈ ដើម្បីកាត់បន្ថយបានការកកស្ទះចរាចរណ៍ និងធ្វើឱ្យមានអនាម័យ បរិស្ថានល្អ រក្សាសណ្ដាប់ធ្នាប់សាធារណៈ ដោយឡែកផ្លូវម៉ៅសេទុង (ផ្លូវ២៤៥) ក៏ជាអទិភាពមួយខ្សែក្នុងចំណោមផ្លូវអទិភាពទាំង១១ខ្សែ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំឱ្យរៀបចំសណ្ដាប់ធ្នាប់ផងដែរ។

លើសពីនេះទៅទៀត រដ្ឋបាលខណ្ឌទួលគោក បានបញ្ជាក់ទៀតថា នៅយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ ជនមួយចំនួនដដែលនោះ នៅតែបង្កើនសកម្មភាពញុះញង់ និងរារាំងខ្លាំងជាងមុន ដោយអ្នកខ្លះបានគប់ផ្លែឈើ និងជេរប្រមាថធ្ងន់ៗមកលើមន្ត្រី និងកងកម្លាំងមានសមត្ថកិច្ច ព្រមទាំងបានយកសម្ភារផ្សេងៗមកគរបិទកំណាត់ផ្លូវម៉ៅសេទុង (ផ្លូវ២៤៥) ធ្វើឱ្យកកស្ទះ និងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរថែមទៀតផង ក្រោយពីរដ្ឋបាលខណ្ឌ បានអនុវត្តវិធានការអប់រំ តាមរយៈចេញសេចក្ដីជូនដំណឹងជាច្រើនលើកច្រើនសារ និងផ្សព្វផ្សាយគ្រប់មធ្យោបាយតម្រូវឱ្យបងប្អូនចូលរួមជាមួយអាជ្ញាធរនៅក្នុងការអនុវត្តរៀបចំសណ្ដាប់ធ្នាប់តាមបណ្ដោយផ្លូវម៉ៅសេទុង (ផ្លូវ២៤៥) នេះ។ ផ្ទុយទៅវិញ បងប្អូនអាជីវករមួយចំនួននៅតែបន្តសកម្មភាពលក់ដូរយ៉ាងអនាធិបតេយ្យលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវដដែល ដូច្នេះរដ្ឋបាលខណ្ឌ គ្មានជម្រើសផ្សេង ក្រៅពីការអនុវត្តវិធានការរដ្ឋបាលចំពោះបុគ្គលទាំងឡាយ ដែលមិនអនុវត្តតាមសេចក្ដីជូនដំណឹងនានា របស់រដ្ឋបាលខណ្ឌ ដែលបានដាក់ចេញកន្លងមក។

ក្នុងន័យនេះរដ្ឋបាលខណ្ឌ សូមជូនដំណឹងដល់សាធារណៈជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន ពិសេសជនដែលបានប្រើហិង្សាកន្លងមក សូមបញ្ឈប់សកម្មភាពបង្កការញុះញង់បង្កើតជាបទល្មើសជាបន្ទាន់ ហើយងាកមកចូលរួមជាមួយអាជ្ញាធរ មានសមត្ថកិច្ចក្នុងការអនុវត្តច្បាប់។ បើក្នុងការណីនៅតែបន្តសកម្មភាពតទៅទៀត រដ្ឋបាលខណ្ឌនិងចាត់វិធានការតាមផ្លូវច្បាប់ និងឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនិតិវិធីច្បាប់។ រដ្ឋបាលខណ្ឌ ជឿជាក់យ៉ាងមុតមាំថា បុគ្គលដែលមានការពាក់ព័ន្ធនឹងចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការអនុវត្តច្បាប់ ឱ្យមានប្រសិទ្ធភាពខ្ពស់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.