ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ បង្កើតទំព័រហ្វេសប៊ុកដាច់ដោយឡែកពីទំព័រហ្វេសប៊ុកផ្លូវការ របស់អង្គភាពខ្លួន ដើម្បីត្រៀមលក្ខណៈឆ្លើយតបជូនសាធារណជន ==> រដ្ឋបាលខេត្តប៉ៃលិន ប្រកាសច្រានចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានបំភ្លៃខុសពីការពិតតាមបណ្តាញសង្គម ដែលចោទថា «ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន» ==> ព័ត៌មាន​ក្ដៅៗ  តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង! ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ​អញ្ជេីញចូលរួមរៀបចំ និងពិនិត្យកម្មវិធីធ្វើតេស្តកាយសម្បទាបេក្ខជនសិក្ខាកាមចំនួន​ ១០រូប ត្រៀមចេញទៅបណ្ឌិត្យសភាយោធាអូស្រ្តាលី (ADFA/RMC-D) និងមហាវិទ្យាល័យកងទ័ពជើងទឹកភូមិន្ទអូស្រ្តាលី ក្រោមការសហការជាមួយក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា (Military Cooperation Coordination Group - MCCG)។ នៅពហុកីឡាដឮដ្ឋានជាតិអូឡាំពិក​ រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦។ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមទិវា ANZAC Day រំលឹកការចងចាំ ដល់ទាហានអូស្ត្រាលី និងនូវែលសេឡង់ ដែលបានពលីក្នុងសម័យសង្គ្រាម​ ដែលបានរៀបចំនៅ ស្ថានទូតអូស្ត្រាលី រាជធានីភ្នំពេញ។ នាថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦។ ==> ការបំពេញកាតព្វកិច្ចយោធា នឹងត្រូវធ្វើឡើងស្របតាមតម្រូវការយោធាប្រចាំឆ្នាំ ជាមួយគ្នានេះ យុវជនដែលទទួលបានការហ្វឹកហ្វឺនក្នុងការចូលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានការបណ្តុះបណ្តាលផ្នែកវិន័យ សីលធម៌ និងការធ្វើការជាក្រុម ដែលជាផលរួមក្នុងសង្គមនៃធនធានមនុស្ស។ ==> អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព ==> ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត! ==> ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញសហការជាមួយជប៉ុន សង់រោងចក្រផលិតទឹកស្អាត នៅក្រុងតាខ្មៅ មានតម្លៃជាង៣០លានដុល្លារ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញសហការជាមួយជប៉ុន សង់រោងចក្រផលិតទឹកស្អាត នៅក្រុងតាខ្មៅ មានតម្លៃជាង៣០លានដុល្លារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចុះហត្ថលេខាជាមួយក្រុមហ៊ុនជប៉ុន លើកិច្ចសន្យាសាងសង់រោងចក្រទឹកស្អាតថ្មីមួយទៀត នៅទីក្រុងតាខ្មៅ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដើម្បីពង្រីកនូវការផ្គត់ផ្គង់ទឹក នៅតំបន់ភាគខាងត្បូង និងខាងលិចរាជធានីភ្នំពេញ។

ក្នុងពិធីចុះហត្ថាលេខាលើកិច្ចសន្យាគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅ រវាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុន KKKCT Consortium នាថ្ងៃទី៧ មីនា ឆ្នាំ២០២២នេះ លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថា គម្រោងរោងចក្រទឹកស្អាតក្រុងតាខ្មៅនេះ នឹងធ្វើឱ្យប្រជាពលរដ្ឋនៅក្រុងតាខ្មៅទាំងមូល និងជាយក្រុងតាខ្មៅ មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ព្រមទាំងជំរុញឱ្យប្រជាពលក្រីក្រ នៅក្រុងតាខ្មៅ មានលទ្ធភាពតបណ្តាញទឹកស្អាតទៅប្រើប្រាស់។

លោកបន្តថា គម្រោងរោងចក្រថ្មីនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងសហការជាមួយក្រុមហ៊ុន KKKCT Consortium ទាំងដំណើរការសាងសង់ និងផ្គត់ផ្គង់ទឹករហូតដល់១០ឆ្នាំ មុននឹងប្រគល់រោងចក្រទាំងស្រុងឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពោលគឺក្រោយពេលបញ្ចប់ដំណើរការសាងសង់ ក្រុមហ៊ុន KKKCT Consortium ត្រូវដំណើរការផលិតទឹកស្អាត និងលក់ដុំជូនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងតម្លៃមិនលើសពី៥០០រៀល ក្នុងមួយម៉ែត្រគូប សម្រាប់រយៈពេលរយៈ១០ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៤ បន្ទាប់មកនឹងប្រគល់រោងចក្រឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមកគ្រប់គ្រងវិញ។

លោកបន្ថែមថា «ខ្ញុំជឿនេះគឺជាកិច្ចសហប្រតិបត្តិការ និងជាជោគជ័យបំផុត នៅក្នុងការរកស៊ី និងជាមិត្តភាពមួយយូរអង្វែង និងការពង្រីកសមត្ថភាពធនធានមនុស្ស ឱ្យកាន់តែមានកម្រិតយល់ដឹងពីដំណើរការ និងការថែទាំប្រព័ន្ធប្រព្រឹត្តកម្ម នៅក្នុងរដ្ឋាករទឹកឱ្យកាន់តែមានលក្ខណៈប្រសើរ»។

តាមអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រោងចក្រថ្មីនេះ ប្រើប្រាស់ថវិកាសាងសង់សរុបប្រមាណ ៣ ៤២១ លានយ៉េន ឬប្រមាណ៣០លានដុល្លារអាមេរិក។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចំណាយថវិកាបន្ថែមប្រមាណ១០លានដុល្លារទៀត ដើម្បីពង្រីកបណ្តាញមេនាំទឹក និងបណ្តាញចែកចាយទឹកផងដែរ។

លោក អ៊ុំ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា គម្រោងពង្រីកទឹកស្អាតក្រុងតាខ្មៅ គឺជាគម្រោងអទិភាពមួយ ក្នុងចំណោមគម្រោងអទិភាពទាំងអស់ ដែលទទួលបានហិរញ្ញប្បទានឥតសំណង ពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈ JICA ក្នុងរូបភាពជា Specail Purpose Campany។

លោកបន្តថា ផ្អែកលើលទ្ធផលនៃសិក្សា ការងារសំខាន់ៗនៃគម្រោងនេះ រួមមានការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតសមត្ថភាពផលិត ៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ, ការសាងសង់ស្ថានីយបូមទឹកឆៅសមត្ថភាព ៣១៥០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ការដាក់បំពង់នាំមេទឹកពីស្ថានីយបូមទឹកឆៅ ទៅរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត, ការសាង់សង់អាងស្តុកទឹកស្អាត ចំណុះ៥ពាន់ម៉ែត្រគូប និងការបំពាក់ម៉ូទ័របូមទឹកស្អាតចែកចាយ។

លោកបន្តថា «ខ្ញុំសង្ឃឹមជឿជាក់យ៉ាងមុតមាំថា គម្រោងនេះពិតជាដំណើរការប្រកបដោយជោគជ័យ ទៅតាមកម្មវិធីដែលបានកំណត់ និងចូលរួមចំណែកបញ្ចប់ជាស្ថាពរនូវបញ្ហាកង្វះទឹកស្អាតនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅចាប់ពីឆ្នាំ២០២៤តទៅ ជាពិសេសនៅក្រោយពេលរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត បាក់ខែងជំហានទី១ ត្រូវបានដាក់ឱ្យដំណើរការ»។

គម្រោងរោងចក្រទឹកស្អាតក្រុងតាខ្មៅ នឹងចាប់ផ្តើមដំណើរការសាងសង់នាខែមិថុនា ឆ្នាំ២០២២ និងបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២៤៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.