ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ បង្កើតទំព័រហ្វេសប៊ុកដាច់ដោយឡែកពីទំព័រហ្វេសប៊ុកផ្លូវការ របស់អង្គភាពខ្លួន ដើម្បីត្រៀមលក្ខណៈឆ្លើយតបជូនសាធារណជន ==> រដ្ឋបាលខេត្តប៉ៃលិន ប្រកាសច្រានចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានបំភ្លៃខុសពីការពិតតាមបណ្តាញសង្គម ដែលចោទថា «ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន» ==> ព័ត៌មាន​ក្ដៅៗ  តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង! ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ​អញ្ជេីញចូលរួមរៀបចំ និងពិនិត្យកម្មវិធីធ្វើតេស្តកាយសម្បទាបេក្ខជនសិក្ខាកាមចំនួន​ ១០រូប ត្រៀមចេញទៅបណ្ឌិត្យសភាយោធាអូស្រ្តាលី (ADFA/RMC-D) និងមហាវិទ្យាល័យកងទ័ពជើងទឹកភូមិន្ទអូស្រ្តាលី ក្រោមការសហការជាមួយក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា (Military Cooperation Coordination Group - MCCG)។ នៅពហុកីឡាដឮដ្ឋានជាតិអូឡាំពិក​ រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦។ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមទិវា ANZAC Day រំលឹកការចងចាំ ដល់ទាហានអូស្ត្រាលី និងនូវែលសេឡង់ ដែលបានពលីក្នុងសម័យសង្គ្រាម​ ដែលបានរៀបចំនៅ ស្ថានទូតអូស្ត្រាលី រាជធានីភ្នំពេញ។ នាថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦។ ==> ការបំពេញកាតព្វកិច្ចយោធា នឹងត្រូវធ្វើឡើងស្របតាមតម្រូវការយោធាប្រចាំឆ្នាំ ជាមួយគ្នានេះ យុវជនដែលទទួលបានការហ្វឹកហ្វឺនក្នុងការចូលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានការបណ្តុះបណ្តាលផ្នែកវិន័យ សីលធម៌ និងការធ្វើការជាក្រុម ដែលជាផលរួមក្នុងសង្គមនៃធនធានមនុស្ស។ ==> អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព ==> ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត! ==> ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា សម្ដេចប្រើពេលតែជាង៣ម៉ោងប៉ុណ្ណោះ ក្នុងការសម្រេចចិត្តធ្វើជាសហស្ថានិក នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UN) លើបញ្ហាសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា សម្ដេចប្រើពេលតែជាង៣ម៉ោងប៉ុណ្ណោះ ក្នុងការសម្រេចចិត្តធ្វើជាសហស្ថានិក នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UN) លើបញ្ហាសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា សម្ដេចប្រើពេលតែជាង៣ម៉ោងប៉ុណ្ណោះ ក្នុងការសម្រេចចិត្តធ្វើជាសហស្ថានិក នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UN) លើបញ្ហាសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន

ត្បូងឃ្មុំ)៖ ពីខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា សម្ដេចប្រើពេលតែជាង៣ម៉ោងប៉ុណ្ណោះ ក្នុងការសម្រេចចិត្តធ្វើជាសហស្ថានិក នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UN) លើបញ្ហាសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន។ សន្និបាតនេះ បង្គាប់ឲ្យប្រទេសរុស្ស៉ី បញ្ឈប់សង្គ្រាមឈ្លានពានចូលប្រទេសអ៊ុយក្រែន។

ក្នុងឱកាសអញ្ជើញសម្ពោធមន្ទីរពេទ្យបង្អែកខេត្តត្បូងឃ្មុំ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការសម្រេចរបស់កម្ពុជា បន្ទាប់ពីតាមដានយ៉ាងយកចិត្តទុកដាក់ ហើយមើលឃើញថា សង្គ្រាមរវាងប្រទេសរុស្ស៉ី និងអ៊ុយក្រែន ចេះរុលទៅមុខមកមានថមថយ។ សម្ដេចបានបន្ដថា កម្ពុជាយល់ច្បាស់ថា មិនអាចយកសង្គ្រាមដើម្បីបញ្ចប់សង្គ្រាមបាននោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះថា «យើងបានតាមដានមើលសភាពការណ៍ដោយដិតដល់ ប៉ុន្ដែយើងឃើញថាសង្គ្រាមនេះ គឺចេះតែរុលទៅមុខ ដូច្នេះបានជាកម្ពុជាសម្រេចចិត្តចូលរួម ធ្វើជាសហស្ថាបនិក នៃសេចក្ដីសម្រេចចិត្តមហាសន្និបាតអង្គការសហប្រជាជាតិ។ ហើយខ្ញុំចេញបញ្ជាត្រឹមតែ៣ម៉ោងកន្លះមុន ការបោះឆ្នោតតែប៉ុណ្ណោះ ព្រោះយើងមិនអាចប្រងើយកន្ដើយជាមួយការវាយលុកទ្រង់ទ្រាយធំ ពីប្រទេសមួយ ចូលទៅក្នុងប្រទេសមួយទៀតបានទេ។ ចឹងបានជាកម្ពុជា ត្រូវប្រកាន់យកឥរិយាបថជាក់លាក់មួយ»។

សូមជម្រាបថា អង្គការសហប្រជាជាតិ (UN) នៅថ្ងៃពុធ ទី០២ ខែមីនា ឆ្នាំ២០២២ បានរៀបចំមហាសន្និបាតបន្ទាន់មួយ ស្វែងរកសំឡេងក្នុងបង្គាប់ឲ្យប្រទេសរុស្ស៉ី បញ្ឈប់សង្គ្រាមឈ្លានពានចូលទៅប្រទេសអ៊ុយក្រែន។ ក្នុងមហាសន្និបាតនេះ មានប្រទេសចំនួន១៤១ ក្នុងចំណោមសមាជិកទាំង១៩៣ បានបោះឆ្នោតគាំទ្រឲ្យបញ្ឈប់ការសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែន។ មានប្រទេសចំនួន៥ មិនគាំទ្រ រួមមាន៖ រុស្ស៉ី, អេរីត្រេ, កូរ៉េខាងជើង, ស៊ីរី, បេឡារុស បានបោះឆ្នោតប្រឆាំង។

ដោយឡែកប្រទេសចំនួន៣៥ អនុបវាទ (នៅកណ្តាល) ហើយប្រទេសចំនួន ១២ផ្សេងទៀត អវត្តមាន។ ក្រោយពីបោះឆ្នោតរួច, អង្គការសហប្រជាជាតិ បានចេញសេចក្តីសម្រេចទាមទារឲ្យរុស្ស៉ី ដកកងកម្លាំង យោធារបស់ខ្លួនទាំងស្រុងចេញពីអ៊ុយក្រែនជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។

ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន មកទល់ពេលនេះសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន មិនទាន់បញ្ចប់នោះទេ ហើយកាន់តែសាហាវទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។ សម្ដេចបានរំលឹកទៀតថា ពេលនោះ សម្ដេចបានណែនាំទៅកាន់ ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ដើម្បីពិភាក្សាជាមួយដៃគូក្នុងអាស៊ាន អំពាវនាវឲ្យមានការឈប់បាញ់។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី នៅតែប្រកាន់គោលជំហរយ៉ាងម៉ុតមាំថា សម្ដេចមិនជឿថារុស្ស៉ីអាចយកឈ្នះសង្គ្រាមនៅអ៊ុយក្រែនបានទេ ហើយអ៊ុយក្រែន ក៏មិនអាចសម្លាប់កងទ័ពរុស្ស៉ីអស់ នៅលើទឹកចិត្តអ៊ុយក្រែនដែរ។

សម្ដេចតេជោ ហ៊ុន សែន ដែលមានបទពិសោធន៍ពន្លត់ភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃនៅកម្ពុជាបានដោយជោគជ័យ បានបន្ដចែករំលែកទស្សនទានថា ជម្រើសដែលល្អជាងគេនៅពេលនេះ សម្រាប់រុស្ស៉ី និងអ៊ុយក្រែន គឺការចរចារ ហើយដើម្បីចរចារបាន ត្រូវចាប់ផ្ដើមពីបទឈប់បាញ់។ សម្ដេចបានបន្ដថា ពិតណាស់រុស្ស៉ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាទៅលើច្រករបៀងនៃការឈប់បាញ់ ប៉ុន្ដែអនុវត្តបានត្រឹមរយៈពេលខ្លីប៉ុណ្ណោះ សម្រាប់ជម្លៀសប្រជាជន និងដោះស្រាយវិបត្តិមនុស្សធម៌។

ជាថ្មីម្ដងទៀត ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន បានអំពាវនាវដល់ភាគីទាំងពីរ គឺរុស្ស៉ី និងអ៊ុយក្រែន ប្រើប្រាស់បទឈប់បាញ់ ហើយយ៉ាងហោចណាស់ឈប់បាញ់នៅហ្នឹងកន្លែង។ សម្ដេចពន្យល់ពាក្យ «ឈប់បាញ់នៅហ្នឹងកន្លែង» មានន័យថា កម្លាំងណានៅកន្លែងណា គឺនៅកន្លែងនោះដដែល ប៉ុន្ដែផ្អាកបាញ់ ដើម្បីកាត់បន្ថយមហន្ដរាយសម្រាប់ប្រជាពលរដ្ឋ រួចចាប់ផ្ដើមចរចារ។

ពាក់ព័ន្ធការចរចារនេះ សម្ដេចតេជោ ហ៊ុន សែន គាំទ្រចំពោះការលើកឡើងរបស់លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិននៅកម្ពុជា ដោយម្ខាងចរចាររវាងរុស្ស៉ី និងអ៊ុយក្រែន ដើម្បីដោះស្រាយជម្លោះទ្វេភាគី។ ម្ខាងទៀត គឺការចរចាររវាង អង្គការ NATO របស់អឺរ៉ុប ជាមួយរុស្ស៉ី ទាក់ទងនឹងការព្រួយបារម្ភរបស់រុស្ស៉ី លើបញ្ហាសន្ដិសុខរបស់ខ្លួន។ សម្ដេចនៅតែជឿថា មានតែជម្រើសនេះទេ ដែលធ្វើឲ្យពិភពលោកធូរស្រាល។

សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានអះអាងថា កិច្ចការសំខាន់បំផុតនៅចំពោះមុខនោះ គឺការចរចាដោយសន្តិវិធី ដោយផ្តល់នូវប្រយោជន៍គ្នាទៅវិញទៅមក ទើបឈានដល់ការបញ្ចប់សង្រ្គាមបង្ហូរឈាមគ្នា និងរកឃើញសន្តិភាពយ៉ាងពិតប្រាកដ។ ដូចដែលសម្ដេចធ្លាប់លើកឡើងជាច្រើនដងរួចហើយថា សម្ដេចគ្មានជំនឿថាយកសង្រ្គាមដើម្បីបញ្ចប់សង្រ្គាមបាននោះទេ។ ទីកន្លែង និងពេលវេលាចរចាមិនគួរក្លាយជាឧបសគ្គសម្រាប់ការចចារនោះឡើយ ព្រោះវានាំដល់ពន្យាការឈឺចាប់សម្រាប់ប្រជាជនដែលពេលនេះកំពុងរត់ភៀសខ្លួន និងជ្រកក្រោមជំរកសុវត្ថិភាពគួរឱយអាណិត។

កម្ពុជាទទួលបានសន្តិភាពពេញលេញដូចសព្វថ្ងៃ ប្រជាជនរស់នៅសុខសាន្តពោរពេញដោយសេចក្តីសុខ ក៏ដោយសារចរចារដោយសន្តិភាព ជាមួយនឹងនយោបាយឈ្នះឈ្នះ កាលពីឆ្នាំ១៩៩៨ បើមិនមានការចរចាសន្តិវិធីរកសន្តិភាពនោះទេ ប្រហែលជាពេលនេះកម្ពុជាអាចនឹងកំពុងស្ថិតនៅក្នុងសង្រ្គាមក៏អាចថាបានដែរ ហើយនៅពេលនេះ សម្ដេចក៏សូមអំពាវនាវឱ្យមានកិច្ចសន្ទនា និងដំណោះស្រាយដោយសន្តិវិធីសម្រាប់បញ្ហារុស្ស៉ី និងអ៊ុយក្រែន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.