ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សកម្មភាព ៣ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី គួរឱ្យគោរពកោតសរសើរណាស់! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពេញចិត្ត និងអបអរសាទរលទ្ធផលប្រកួតកីឡាឆ្លងកាត់ឧបសគ្គ វគ្គផ្តាច់ព្រ័ត្រ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ==> អភិបាលខេត្តបាត់ដំបង នាំអំណោយរបស់យុវជនគណបក្សខេត្តចែកជូនពលរដ្ឋមានជីវភាពខ្វះខាត ៣០០គ្រួសារ នៅឃុំកោះជីវាំង ស្រុកឯកភ្នំ ==> អភិបាលខេត្តបាត់ដំបង អញ្ជើញចែកបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ២១២៧បណ្ណ នៅឃុំព្រៃចាស់ និងឃុំកោះជីវាំង ស្រុកឯកភ្នំ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជួបចំណេះសំណាលជាមួយអាជ្ញាធរឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ដើម្បីស្វែងយល់ស្ថានភាពជាក់ស្តែង បញ្ហាប្រឈម និងតម្រូវការចាំបាច់ សំដៅរួមចំណែកលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងអភិវឌ្ឍមូលដ្ឋាន ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យរដ្ឋបាល តាមទីតាំងស្នាក់នៅប្រមូលផ្តុំក្នុងខេត្ត ចំនួន៥ទីតាំង ក្នុងស្រុកសាលាក្រៅ ដែលសង្ស័យលួចបង្កប់បទល្មើស ==> ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ២៦០០ប្រអប់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប ក្នុងខណ្ឌសែនសុខ! ==> នារសៀលថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារសាមគ្គីជាមួយនិវត្តជន និងអតីតយុទ្ធជនខេត្តព្រៃវែង ស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ​អគារគណបក្ស​ប្រជា​ជន​កម្ពុជាខេត្តព្រៃវែង និងសំណេះសំណាលជាមួយសមាជិកបក្ស ==> សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះបីជាសង្ឃឹម១ភាគរយ នៃការចរចាដោយសន្តិវិធី ក៏យើងនៅតែធ្វើ

អ្នកឧកញ៉ា គិត ម៉េង ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទៅទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដើម្បីស្វែងយល់បន្ថែមពីដំណើរការអភិវឌ្ឍន៍ និងការវិនិយោគក្នុងតំបន់សួនឧស្សាហកម្មដ៏ធំមួយនេះ

អ្នកឧកញ៉ា គិត ម៉េង ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទៅទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដើម្បីស្វែងយល់បន្ថែមពីដំណើរការអភិវឌ្ឍន៍ និងការវិនិយោគក្នុងតំបន់សួនឧស្សាហកម្មដ៏ធំមួយនេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានថ្មីនៃតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២២នេះ បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទៅទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងគោលបំណងស្វែងយល់បន្ថែមពីដំណើរការអភិវឌ្ឍន៍ និងការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដ៏ធំជាងគេនៅប្រទេសកម្ពុជាមួយនេះ។

នៅក្នុងដំណើរទស្សនកិច្ចនេះ អ្នកឧកញ៉ាប្រធាន បានធ្វើដំណើរទៅទស្សនកិច្ចនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញទាំងមូល និងបានចូលទស្សនកិច្ចនៅក្នុងក្រុមហ៊ុនធំៗ ដូចជា ក្រុមហ៊ុនជប៉ុន Minebea ដែលផលិតគ្រឿងអេឡិចត្រូនិច, ក្រុមហ៊ុនជប៉ុន Sumi Wiring Systems ដែលផលិតខ្សែភ្លើងសម្រាប់បំពាក់នៅក្នុងរថយន្ត, ក្រុមហ៊ុនអាមេរិក Laurelton Diamonds ដែលផលិតពេជ្រ និងច្នៃប៉ូលាពេជ្រចេញជាផលិតផលសម្រេច។

ដំណើរទស្សនកិច្ចនេះ អ្នកឧកញ៉ាប្រធាន និងអនុប្រធាន ព្រមទាំងសមាជិក សមាជិកានៃសភាពាណិជ្ជកម្មកម្ពុជា បានស្តាប់ពីប្រវត្តិ ក៏ដូចជា គម្រោងវិនិយោគសំខាន់ៗ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលមានរោងចក្រធំៗចំនួនជាង ១០០រោងចក្រ និងបុគ្គលិកដែលកំពុងបម្រើការងារជាង ៣ម៉ឺន ៤ពាន់នាក់។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុន អ៊ិនធើ ទ្បូជីស្ទីក (ខេមបូឌា) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានទិញភាគហ៊ុនចំនួន ៤៥,០៩% នៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុនភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី (PPSP-តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ) និងបានក្លាយជាភាគហ៊ុននិក ដែលមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់នៅក្នុងក្រុមហ៊ុន ដែលអភិវឌ្ឍន៍តំបន់ឧទ្យានឧស្សាហកម្មនេះ។

កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅឯកិច្ចប្រជុំវិសាមញ្ញរបស់ម្ចាស់ភាគហ៊ុននិក (EGM) របស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ អ្នកឧកញ៉ា គិត ម៉េង បានជាប់ឆ្នោតជាប្រធានថ្មីនៃតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP)។ ការធ្វើជាប្រធានលើកដំបូងនៃតំបន់សេដ្ឋកិច្ចពិសេសដែលធំជាងគេនៅកម្ពុជា គឺជាកិត្តិយសដ៏អស្ចារ្យបំផុតរបស់អ្នកឧកញ៉ាប្រធាន។

ការវិនិយោគទិញភាគហ៊ុនមួយនេះ គឺជាការបោះជំហានមួយដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។ ជាមួយនឹងធុរកិច្ចថ្មីនេះ អ្នកឧកញ៉ាប្រធានសង្ឃឹមថា យើងនឹងនាំមកនូវប្រព័ន្ធបច្ចេកវិទ្យាថ្មី ការគ្រប់គ្រង យុទ្ធសាស្ត្រអាជីវកម្ម និងអ្នកវិនិយោគបន្ថែមទៀត ដើម្បីបន្តអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស។ យើងធ្វើការរួមគ្នា ដើម្បីនាំតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ទៅកាន់ការទាក់ទាញដ៏អស្ចារ្យមួយកម្រិតទៀត។

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ គឺជាក្រុមហ៊ុនសាធារណៈដែលបានចុះបញ្ជីពាណិជ្ជកម្មក្រោមផ្សារមូលបត្រកម្ពុជា។ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញត្រូវបានបង្កើតទ្បើង ដើម្បីផ្តល់នូវការលើកទឹកចិត្ត និងអត្ថប្រយោជន៍ជាច្រើន ពីរដ្ឋាភិបាលដល់អ្នកអភិវឌ្ឍន៍ ប្រតិបត្តិករ និងអ្នកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ដូចជា ការលើកលែងពន្ធគយ ពន្ធលើប្រាក់ចំណូល និងពន្ធផ្សេងៗទៀត ហើយជួយកាត់បន្ថយការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ ទឹកភ្លើង វត្ថុធាតុដើម និងធនធានផ្សេងទៀត ដែលបង្កើនការប្រកួតប្រជែងក្នុងការនាំចេញ និងផ្តល់អត្ថប្រយោជន៍ដល់ពាណិជ្ជកម្មអន្តរជាតិផងដែរ។

ជាមួយផ្ទៃដីទំហំប្រមាណ ៣៥៧ហិកតា តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បាននាំយកក្រុមហ៊ុនផលិត និងសេវាកម្មច្រើនជាង ៩៥ មកពី ១២ប្រទេស ព្រមទាំងមានក្រុមហ៊ុនអន្តរជាតិជាង ៨០ មកពី ១៥ប្រទេសផ្សេងៗគ្នា បានវិនិយោគនៅក្នុងតំបន់នេះ។ កាលពីឆ្នាំ២០២១ កន្លងទៅ ការនាំចេញទំនិញពីរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានទំហំទឹកប្រាក់ ៦៧៣លានដុល្លារអាមេរិក៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.