ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តបាត់ដំបង នាំអំណោយរបស់យុវជនគណបក្សខេត្តចែកជូនពលរដ្ឋមានជីវភាពខ្វះខាត ៣០០គ្រួសារ នៅឃុំកោះជីវាំង ស្រុកឯកភ្នំ ==> អភិបាលខេត្តបាត់ដំបង អញ្ជើញចែកបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ២១២៧បណ្ណ នៅឃុំព្រៃចាស់ និងឃុំកោះជីវាំង ស្រុកឯកភ្នំ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជួបចំណេះសំណាលជាមួយអាជ្ញាធរឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ដើម្បីស្វែងយល់ស្ថានភាពជាក់ស្តែង បញ្ហាប្រឈម និងតម្រូវការចាំបាច់ សំដៅរួមចំណែកលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងអភិវឌ្ឍមូលដ្ឋាន ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យរដ្ឋបាល តាមទីតាំងស្នាក់នៅប្រមូលផ្តុំក្នុងខេត្ត ចំនួន៥ទីតាំង ក្នុងស្រុកសាលាក្រៅ ដែលសង្ស័យលួចបង្កប់បទល្មើស ==> ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ២៦០០ប្រអប់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប ក្នុងខណ្ឌសែនសុខ! ==> នារសៀលថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារសាមគ្គីជាមួយនិវត្តជន និងអតីតយុទ្ធជនខេត្តព្រៃវែង ស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ​អគារគណបក្ស​ប្រជា​ជន​កម្ពុជាខេត្តព្រៃវែង និងសំណេះសំណាលជាមួយសមាជិកបក្ស ==> សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះបីជាសង្ឃឹម១ភាគរយ នៃការចរចាដោយសន្តិវិធី ក៏យើងនៅតែធ្វើ ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការរៀបចំផ្ដល់ផ្ទះបណ្តោះអាសន្នជូនជនភៀសសឹក​ ​ត្រូវតែមានតម្លាភាព​ ខណៈរដ្ឋាភិបាលនឹងបន្តទាមទារទឹកដីដែលស្ថិតនៅក្នុងដែ​នអធិបតេយ្យភាពកម្ពុជាវិញ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យចារឹកទិដ្ឋភាពនៃការតស៊ូការពារទឹកដីពីការឈ្លានពានរបស់ថៃ នៅវិមានឈ្នះ-ឈ្នះ

នាយឧត្តមសេនីយ៍ ម៉ឹង សំផន ប្រគល់អំណោយសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកាកបាទក្រហមស្រុកចន្ទ្រា ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋងាយរងគ្រោះ

នាយឧត្តមសេនីយ៍ ម៉ឹង សំផន ប្រគល់អំណោយសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកាកបាទក្រហមស្រុកចន្ទ្រា ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋងាយរងគ្រោះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ ចុះជួយស្រុកចន្ទ្រា នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បាននាំយកសម្ភារ ថវិការបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកចន្ទ្រា សម្រាប់ត្រៀមបង្ការក្នុងវិបត្តិកូវីដ១៩ និងដោះស្រាយជូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះ។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ ក៏បានជួបសំណេះសំណាល សួរសុខទុក្ខ ក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំង លោកគ្រូ អ្នកគ្រូ ២២៣នាក់ ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន១០០នាក់ មកពី៦ឃុំ ក្នុងស្រុកចន្ទ្រា ដែលពិធីនេះប្រារព្វធ្វើនៅសាលាស្រុក និងនៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក។

នាយឧត្តមសេនីយ៍ ម៉ឹង សំផន បាននាំសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរពីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស។

នាយឧត្តមសេនីយ៍ បានបន្តថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ធ្វើបេសកម្មដើម្បីជាតិមាតុភូមិ ក្នុងកិច្ចការងារអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនផ្តោតសំខាន់ទៅលើវិស័យ៤ធំៗ គឺរួមមាន៖ ទឹក, ភ្លើង, ផ្លូវ និងធនធានមនុស្សផងដែរ ហើយនឹងបង្កើនការវិនិយោគឱ្យបានច្រើនកន្លែងបន្ថែមទៀត ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋធ្វើឱ្យមានជីវភាពធូធារបានមួយកម្រិតថែមទៀត។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន ក៏បានរំលឹកអំពីប្រវត្តិប្រទេសកម្ពុជា ដែលធ្លាប់ហែលឆ្លងកាត់ភ្លើងសង្រ្គាមអស់រាប់ទសវត្សរ៍ តែក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានប្រែក្លាយប្រទេសកម្ពុជា ពីចំណុចសូន្យឱ្យមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ជាពិសេសបាននាំមកនូវសុខសន្តិភាពពេញលេញ ធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះ សូមពលរដ្ឋទាំងអស់ ចូលរួមថែក្សាសមិទ្ធផលទាំងឡាយដែលកើតចេញពីការខិតខំរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាឱ្យបានគង់វង់ និងត្រូវប្រឆាំងដាច់ខាតជនទាំងឡាយណាដែល មានគំនិតចង់បំផ្លាញសុខសន្តិភាពនៅក្នុងប្រទេស និងត្រូវបន្តចូលរួមគាំទ្រការអនុវត្តន៍កម្មវិធីចតុកោណដំណាក់កាលទី៦ របស់រាជរដ្ឋាភិបាល។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា អាជ្ញាធរដែនដី ក៏ដូចជាមន្ត្រី ដែលពាក់ព័ន្ធត្រូវការពារដីរបស់រដ្ឋឱ្យបានគង់វង្ស មិនត្រូវឱ្យជនណាម្នាក់មកទន្ទ្រានកាន់កាប់ដោយខុសច្បាប់នោះទេ។ ជាមួយគ្នានេះ ត្រូវដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋាន ឱ្យមានតម្លាភាព និងគណនេយ្យភាព ជាពិសេសផ្តល់សេវាសុខមាលភាពដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ ដល់ប្រជាពលរដ្ឋណាដែលមានជីវភាពខ្វះខាត គឺមិនត្រូវឱ្យដាច់ពោះស្លាប់នៅមូលដ្ឋានដោយមិនដឹងនោះឡើយ។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ម៉ឹង សំផន ក៏បានក្រើនរំឭកបន្ថែមដល់មន្ត្រីសាខា អនុសាខា មន្ត្រីសុខាភិបាល និងលោកគ្រូ អ្នកគ្រូ ត្រូវបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សបានយល់ដឹងពីវិធានការនានា ដើម្បីការពារការចម្លងមេរោគកូវីដ១៩ ពិសេសជំងឺបំប្លែងថ្មីប្រភេទអូរមីក្រុង «យើងទាំងអស់គ្នា អាចភ្លេចកូវីដ១៩ តែកូវីដ១៩ មិនដែលបំភ្លេចយើងទេ»។

អំណោយដែលបានឧបត្ថម្ភដល់អនុសាខាកាកបាទក្រហមកម្ពុជាស្រុករួមមាន៖ អង្ករ ១០តោន, ត្រីខ ១០០យួរ មី ១០០កេស ទឹកស៊ីអ៉ីវ ១០០យួរ កៅស៊ូតង់១០ ធុងទឹក១០ ប្រេងសាំង ១,០០០លីត្រ ថវិកា ១០លានរៀល។ ឧបត្ថម្ភដល់ក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំង លោកគ្រូ អ្នកគ្រូ ចំនួន២២៣នាក់ ក្នុងម្នាក់ទទួលបាន៖ សារុង១ ក្រម៉ា១ កាបូបយួរ១ ថវិកា ១០ម៉ឺនរៀល។ ប្រជាពលរដ្ឋងាយរងគ្រោះ ១០០គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ សារុង១ ក្រម៉ា១ ថវិកា ៥០,០០០រៀល៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.