ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តបាត់ដំបង នាំអំណោយរបស់យុវជនគណបក្សខេត្តចែកជូនពលរដ្ឋមានជីវភាពខ្វះខាត ៣០០គ្រួសារ នៅឃុំកោះជីវាំង ស្រុកឯកភ្នំ ==> អភិបាលខេត្តបាត់ដំបង អញ្ជើញចែកបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ២១២៧បណ្ណ នៅឃុំព្រៃចាស់ និងឃុំកោះជីវាំង ស្រុកឯកភ្នំ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជួបចំណេះសំណាលជាមួយអាជ្ញាធរឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ដើម្បីស្វែងយល់ស្ថានភាពជាក់ស្តែង បញ្ហាប្រឈម និងតម្រូវការចាំបាច់ សំដៅរួមចំណែកលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងអភិវឌ្ឍមូលដ្ឋាន ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យរដ្ឋបាល តាមទីតាំងស្នាក់នៅប្រមូលផ្តុំក្នុងខេត្ត ចំនួន៥ទីតាំង ក្នុងស្រុកសាលាក្រៅ ដែលសង្ស័យលួចបង្កប់បទល្មើស ==> ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ២៦០០ប្រអប់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប ក្នុងខណ្ឌសែនសុខ! ==> នារសៀលថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារសាមគ្គីជាមួយនិវត្តជន និងអតីតយុទ្ធជនខេត្តព្រៃវែង ស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ​អគារគណបក្ស​ប្រជា​ជន​កម្ពុជាខេត្តព្រៃវែង និងសំណេះសំណាលជាមួយសមាជិកបក្ស ==> សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះបីជាសង្ឃឹម១ភាគរយ នៃការចរចាដោយសន្តិវិធី ក៏យើងនៅតែធ្វើ ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការរៀបចំផ្ដល់ផ្ទះបណ្តោះអាសន្នជូនជនភៀសសឹក​ ​ត្រូវតែមានតម្លាភាព​ ខណៈរដ្ឋាភិបាលនឹងបន្តទាមទារទឹកដីដែលស្ថិតនៅក្នុងដែ​នអធិបតេយ្យភាពកម្ពុជាវិញ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យចារឹកទិដ្ឋភាពនៃការតស៊ូការពារទឹកដីពីការឈ្លានពានរបស់ថៃ នៅវិមានឈ្នះ-ឈ្នះ

លោក វង្សី វិស្សុត៖ រាជរដ្ឋាភិបាលកំពុងរៀបយុទ្ធសាស្ត្រអភិវឌ្ឍវិស័យកាត់ដេរ ដើម្បីទាញយកតម្លៃបន្ថែមកាន់តែខ្ពស់ និងចង់ឃើញជនជាតិខ្មែរងាកមកវិនិយោគវិស័យនេះ

លោក វង្សី វិស្សុត៖ រាជរដ្ឋាភិបាលកំពុងរៀបយុទ្ធសាស្ត្រអភិវឌ្ឍវិស័យកាត់ដេរ ដើម្បីទាញយកតម្លៃបន្ថែមកាន់តែខ្ពស់ និងចង់ឃើញជនជាតិខ្មែរងាកមកវិនិយោគវិស័យនេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ចង់ឃើញវិស័យកាត់ដេរឈានទៅរកវិស័យដែលជាប្រភេទទំនិញមានតម្លៃខ្ពស់ និងជាប្រភេទទំនិញដែលមានតម្លៃបន្ថែមខ្ពស់។

ដើម្បីឲ្យវិស័យកាត់ដេរមានតម្លៃបន្ថែមខ្ពស់នេះ រាជរដ្ឋាភិបាលបាន និងកំពុងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ដែលរំពឹងថាដាក់ឲ្យអនុវត្តន៍នៅពេលឆាប់ៗខាងមុខនេះ។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក វង្សី វិស្សុត ចូលរួមជាអធិបតីភាព ក្នុងវេទិកាសាធារណៈ ស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។

លោក វង្សី វិស្សុត បានបញ្ជាក់យ៉ាងដូច្នេះថា «វិស័យកាត់ដេរប្រហែលជាមិនទាន់ទៅណានោះទេ ដែលមានរយៈពេលយូរតទៅទៀត ក៏ប៉ុន្ដែអ្វីដែលរដ្ឋាភិបាល ចង់ឃើញ គឺយើងចង់ឃើញថា វិស័យកាត់ដេរឈានទៅរកវិស័យដែលជាប្រភេទទំនិញមានតម្លៃខ្ពស់ និងជាប្រភេទទំនិញដែលមានតម្លៃបន្ថែមខ្ពស់»។

មន្ដ្រីជានខ្ពស់ក្រសួងសេដ្ឋកិច្ចបានឲ្យដឹងថា ការសង្ឃឹមបែបនេះរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយសារតែកត្ដាទីមួយ៖ គឺថាប្រព័ន្ធនៃឧស្សាហកម្មកាត់ដេររបស់កម្ពុជា កំពុងតែដើរទៅមុខ ខណៈមានការរួមចំណែកសំខាន់ជួយដល់សេដ្ឋកិច្ចជាតិ និងទីពីរ៖ ប្រទេសជិតខាង ចាប់ផ្ដើមមានបញ្ហាចំពោះវិស័យកាត់ដេរ ដូច្នេះវិនិយោគិន អ្នកបញ្ជាទិញមើលឃើញកម្ពុជា ជាទីតាំងល្អសម្រាប់បង្កើនការវិនិយោគ។

បើតាមលោក វង្សី វិស្សុត សព្វថ្ងៃរោងចក្រកាត់ដេរ នៅស្រុកខ្មែរចំនួន៩៥ភាគរយ គឺជាជនជាតិបរទេស មានតែ៥ភាគរយប៉ុណ្ណោះ គឺជាជនជាតិខ្មែរ ដូច្នេះរាជរដ្ឋាភិបាល ចង់ឃើញជនជាតិខ្មែរងាកមកវិនិយោគលើវិស័យកាត់ដេរឲ្យបានច្រើនបន្ថែមទៀត។

លោកបណ្ឌិត ផាន់ ផល្លារ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា វិស័យកាត់ដេរជាជន្ទុលសេដ្ឋកិច្ចសំខាន់សម្រាប់កម្ពុជា។ នៅក្នុងរយៈពេល២-៣ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលមានការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ តាំងពីឆ្នាំ២០២០។ យុទ្ធសាស្ដ្រអភិវឌ្ឍន៍វិស័យកាត់ដេរ គឺចង់ឃើញវិស័យកាត់ដេរកម្ពុជា មានតម្លៃបន្ថែមខ្ពស់ ហើយអាចផលិតនូវទំនិញ ដែលមានលក្ខណៈល្អជាងមុន និងផ្ដល់នូវប្រាក់ចំណូលច្រើនជាងមុន។

បើតាមមន្ដ្រីជានខ្ពស់នៃក្រសួងសេដ្ឋកិច្ចរូបនេះ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ បានរៀបចំរួចហើយ នឹងសម្រេចដាក់ចេញ នាពេលឆាប់ៗ។

តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការនាំចេញផលិតផលកាត់ដេររបស់កម្ពុជា នៅឆ្នាំ២០២១ ជាង១១,៣៨៩ លានដុល្លារ កើនឡើង១៥% បើទោះបីជាកាលពីឆ្នាំ២០២១ កម្ពុជាជួបប្រទះការឆ្លងរាលដាលខ្លាំង ដែលនាំឲ្យមានការបិទខ្ទប់ទីក្រុងភ្នំពេញ និងការរំខាន ដល់ខ្សែច្រវ៉ាក់ផលិតកម្មក៏ដោយ។

ជុំវិញកំណើនល្អប្រសើរនៃការនាំចេញនេះ អ្នកជំនាញនៅក្នុងវិស័យកាត់ដេររំពឹងថា កម្ពុជានឹងបន្តរក្សាកំណើនល្អ នៃការនាំចេញផលិតផលកាត់ដេរ នៅឆ្នាំ២០២២នេះ ការបញ្ជាទិញផលិតផលកាត់ដេរ នឹងកើនឡើងប្រមាណពី១៥% ទៅ២០%៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.