ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តបាត់ដំបង នាំអំណោយរបស់យុវជនគណបក្សខេត្តចែកជូនពលរដ្ឋមានជីវភាពខ្វះខាត ៣០០គ្រួសារ នៅឃុំកោះជីវាំង ស្រុកឯកភ្នំ ==> អភិបាលខេត្តបាត់ដំបង អញ្ជើញចែកបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ២១២៧បណ្ណ នៅឃុំព្រៃចាស់ និងឃុំកោះជីវាំង ស្រុកឯកភ្នំ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជួបចំណេះសំណាលជាមួយអាជ្ញាធរឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ដើម្បីស្វែងយល់ស្ថានភាពជាក់ស្តែង បញ្ហាប្រឈម និងតម្រូវការចាំបាច់ សំដៅរួមចំណែកលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងអភិវឌ្ឍមូលដ្ឋាន ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យរដ្ឋបាល តាមទីតាំងស្នាក់នៅប្រមូលផ្តុំក្នុងខេត្ត ចំនួន៥ទីតាំង ក្នុងស្រុកសាលាក្រៅ ដែលសង្ស័យលួចបង្កប់បទល្មើស ==> ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ២៦០០ប្រអប់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប ក្នុងខណ្ឌសែនសុខ! ==> នារសៀលថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារសាមគ្គីជាមួយនិវត្តជន និងអតីតយុទ្ធជនខេត្តព្រៃវែង ស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ​អគារគណបក្ស​ប្រជា​ជន​កម្ពុជាខេត្តព្រៃវែង និងសំណេះសំណាលជាមួយសមាជិកបក្ស ==> សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះបីជាសង្ឃឹម១ភាគរយ នៃការចរចាដោយសន្តិវិធី ក៏យើងនៅតែធ្វើ ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការរៀបចំផ្ដល់ផ្ទះបណ្តោះអាសន្នជូនជនភៀសសឹក​ ​ត្រូវតែមានតម្លាភាព​ ខណៈរដ្ឋាភិបាលនឹងបន្តទាមទារទឹកដីដែលស្ថិតនៅក្នុងដែ​នអធិបតេយ្យភាពកម្ពុជាវិញ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យចារឹកទិដ្ឋភាពនៃការតស៊ូការពារទឹកដីពីការឈ្លានពានរបស់ថៃ នៅវិមានឈ្នះ-ឈ្នះ

អភិបាលខេត្តព្រៃវែង អញ្ជើញចុះសំណេះសំណាល និងពិនិត្យមើលសួនបណ្តុះកូនឈើសម្តេច ហ៊ុន សែន អ្នកលឿង មានកូនឈើប្រភេទៈ ដើម្បីទុកចែកជូនប្រជាពលរដ្ឋដាំដុះ និងជួយបង្កើតគម្របព្រៃឈើ ក្នុងភូមិសាស្រ្តនៃស្រុកពាមរក៍

អភិបាលខេត្តព្រៃវែង អញ្ជើញចុះសំណេះសំណាល និងពិនិត្យមើលសួនបណ្តុះកូនឈើសម្តេច ហ៊ុន សែន អ្នកលឿង មានកូនឈើប្រភេទៈ ដើម្បីទុកចែកជូនប្រជាពលរដ្ឋដាំដុះ និងជួយបង្កើតគម្របព្រៃឈើ ក្នុងភូមិសាស្រ្តនៃស្រុកពាមរក៍

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញចុះសំណេះសំណាល និងពិនិត្យមើលសួនបណ្តុះកូនឈើសម្តេច ហ៊ុន សែន អ្នកលឿង មានកូនឈើប្រភេទៈ ដើម្បីទុកចែកជូនប្រជាពលរដ្ឋដាំដុះ និងជួយបង្កើតគម្របព្រៃឈើ ក្នុងភូមិសាស្រ្តនៃស្រុកពាមរក៍

(ព្រៃវែង) :នៅព្រឹកថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងអភិបាលរងខេត្ត បានអញ្ជើញចុះសំណេះសំណាល និងពិនិត្យមើលសួនបណ្តុះកូនឈើសម្តេច ហ៊ុន សែន អ្នកលឿង ដែលមានកូនឈើប្រភេទៈ
ដើមក្រញូង ដើមបេង និងប្រភេទកូនឈើហូបផ្លែជាច្រើន ដើម្បីទុកចែកជូនប្រជាពលរដ្ឋដាំដុះ និងជួយបង្កើតគម្របព្រៃឈើ ក្នុងភូមិសាស្រ្តនៃស្រុកពាមរក៍ ខេត្តព្រៃវែង។

ក្នុងការចុះពិនិត្យនេះដែរ ក៏មានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋានស្រុកពាមរក៍ កងកម្លាំងទាំងបី មន្ទីរជុំវិញខេត្ត និងមន្រ្តីជំនាញផងដែរ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំឲ្យរដ្ឋបាលព្រៃឈើ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជាមួយរដ្ឋបាលព្រៃឈើ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងខេត្ត ដើម្បីរៀបចំផែនការដាំដុះកូនឈើលើដីរបស់រដ្ឋ ទីសាធារណ: ក្នុងវត្តអារាម មន្ទីរពេទ្យ តាមដងវិថីក្នុងក្រុង-ស្រុក និងសាលារៀន ដើម្បីបង្កើតគម្របព្រៃឈើបៃតងឡើងវិញ និងជាពិសេសជួយកាត់បន្ថយការឡើងកំដៅ ក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ នាពេលនេះ។

សារជាថ្មីម្តងទៀត ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណដល់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជាពិសេស លោកប្រធានខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងសហការី ដែលបានខិតខំអភិវឌ្ឍសួនបណ្តុះកូនឈើនេះ ទទួលបានសមិទ្ធផលយ៉ាងធំធេងគួរជាទីមោទន។

ជាទីបញ្ចប់ ឯកឧត្តមអភិបាលខេត្ត សូមកោតសរសើរ និងលើកទឹកចិត្តដល់រដ្ឋបាលខ័ណ្ឌព្រៃឈើខេត្ត និងមន្ត្រីជំនាញទាំងអស់ ដែលបានសហការ សម្របសម្រួល ដើម្បីអោយដំណើរការដាំដុះកូនឈើពូជ និងបច្ចេកទេសថែទាំ ការពារផ្សេងៗ ប្រកបដោយប្រសិទ្ធិភាព។

             

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.