ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ

លោក ឧកញ៉ា គង់ ក្រឹ​ង និង លោកជំទាវ សួរសុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​ភូមិ​សំបួ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ក្រចេះ​÷ នៅ​ព្រឹក​ថ្ងៃទី​១២​ខែ មិនា ឆ្នាំ​២០១៧ វេលា​ម៉ោង​៩:៣០ នាទី លោក ឧកញ៉ា គង់ ក្រឹ​ង និង លោកជំទាវ ម៉ាន សា​រ៉ស់ ចុះសួរសុខទុក្ខ​និង​សំណេះសំណាល​ជាមួយ​លោក​ ​តា​លោកយាយ​កុមា​រ៉ា​កុមារី​នៅ​ភូមិ​សំបួ ឃុំ ស្វាយ​ជ្រះ ស្រុក ស្នួល ខេត្ត ក្រចេះ​ប្រ​ម៉ាន​ជា​ ១៥០ នាក់​ដោយ​មាន​ការចូល​រួម​ពី​លោក សេន ម៉ា​ហៀ​ត គណៈ​អ៊ី​មាំ​ស្រុក​,​ហា​កឹម​,​តួ​ន និង​ក្រុមប្រឹក្សា​ភូមិ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្ត ក្រចេះ ព្រមទាំង​ពាំនាំ​នូវ​សំភារៈ​មួយចំនួន​ដូច ជា មេក្រូ​,​អាគុយ​,​អាំភ្លី​,​ក្បាល FM​មួយឈុត មាន​ម៉ៃក្រូ​ហ្វូន​២,​ផ្ទាំងសិលា​ប្រើ​ពន្លឺ​ព្រះ​អាទិ​ត​១​ឈុត ជួយ​ដល់​ក្រុម​កីឡាបាល់ទាត់ ៤០០០០០៛ និង​អ្នក​ដែល​មាន​វត្តមាន​ក្នុង​ពិធី​ចំនួន​១៥០ ​នាក់​ក្នុង​មួយ​នាក់ៗ ទទួលបាន​ថវិកា ១០០០០៛ សរុប​ចំណាយ​ថវិការ​អស់ ១៥០០$ ។

​ពេលនោះ លោក ឧកញ៉ា គង់ ក្រឹ​ង បាន​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ទាំង​ទឹកមុខ​ញ​ញឹ​ម​រំភើប​សប្បាយរីករាយ​ដែល​បាន​ចុះ​មក​ដល់​ចុងកាត់មាត់ញក​នៅ​ភូមិ​ឃុំ​ខាងលើ​ដោយមាន ការស្នើ​សំពី​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ហើយ​លោក ឧកញ៉ា​ក៏​បាន​រៀបរាប់​ពី​សមិទ្ឋិផល ដែល​ជួយ​កសាង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ដូចជា ផ្លូវថ្នល់ សាលារៀន ព្រះវិហ៊ារ​វត្ត​អារាម​និង​ប្រជាពលរដ្ឋ​ទីទាល់​ក្រគ្មា​ន​ទីពឹង​ក៏ដូចជា​សង្គមជាតិ​ទាំងមូល​ផង​ដែរ​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​និង​រាជរដ្ឋាភិបាល​កាន់តែ​រីកចំរើន​ក្រោម​ការដឹកនាំ​ដោយ​គតិបណ្ឌិត​របស់​ស​ម្តេច​អគ្គ​​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ដោយសារ​ភាព​សណ្តោស​ប្រោសប្រណី​មាន​ក្តីមេត្តា​ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ​ជួប​ការ​លំ​ ​បាក​និង​បាន​កសាង​នូវ​សមិទ្ឋិផល​ជាច្រើនទៀត​ទើប​ព្រះបាទ​នរោត្តម​សីហ​មុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទ្រង់​បាន ប្រោស​ប្រទាន​នូវ​គ្រឿង​ឥស្សរិយយស​ថ្នាក់​មហា​សេរី​វឌ្ឍន៍​និង​បរម​ងារ​ជា ឧ កញ៉ា​ក្នុង​ការជួយ​សង្គមជាតិ​។​

​លោក​ឧកញ៉ា និង​លោកជំទាវ​ត្រូវបាន​ប្រជាពលរដ្ឋ​គោរព​ស្រលាញ់​គ្រប់ៗ​គ្នា មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទៀតសោត ប្រជាពលរដ្ឋ​ភាគច្រើន​បានដាក់​ងារ​ថា ឧកញ៉ា ចិត្តបុណ្យ​ឫ ឧកញ៉ា​ចិត្តធម៌​។​

​លោក ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ ម៉ាន សា​រ៉ស់ តែងតែ​មាន​ចិត្តសប្បុរស​ធម៌ ចូល ចិត្ត​ធ្វើ​បុណ្យ​ដាក់​ទាន​ដោយ​មិន​ប្រកាន់​ពូជសាសន៍​ព៌ណ​សម​ប្បុ​រឡើយ​ដូច្នេះ​សូម​អល់​ឡោះ​ជា​ម្ចាស់តាម​ថែរក្សា​លោក ឧកញ៉ា​និង​លោកជំទាវ​ព្រមទាំង​ក្រុមគ្រួសារ​រកស៊ី​ទទួលទាន​មាន​ ​បាន​អាយុ​យឺនយូរ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រក្រី​គ្មាន​ទីពឹង​បន្តទៅទៀត ៕
​ដោយ ហ៊ីម ម៉ាត់​

 

oknha-kung-kroeng-2 oknha-kung-kroeng-1 oknha-kung-kroeng-3 oknha-kung-kroeng-4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.