ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង សូមក្រាបបង្គំទូលថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ខួប៧៣ យាងចូល ៧៤ព្រះវស្សា ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្តស្វាយរៀង, ស្វាយរៀង ជាខេត្តទី៧ហើយ ដែលសម្តេចតេជោអញ្ជើញសំណេះសំណាល ==> អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយ បន្តបង្កើនសមត្ថភាពផលិតមាតិកា និងកម្មវិធីល្អៗ ដើម្បីពង្រឹងការប្រកួតប្រជែង និងឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ==> រដ្ឋបាលខេត្តពោធិ៍សាត់ ប្រារព្ធពិធីបុណ្យឡើងរោងជូន “ទេពឧកញ៉ា ឃ្លាំង មឿង” ដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាព និងឧទ្ទិសកុសលជូនវីរកងទ័ពការពារបូរណភាពទឹកដី ==> អតីតយុទ្ធជន និងនិវត្តជន ៩គ្រួសារ នៅស្រុកបវេល និងស្រុកថ្មគោល ទទួលបានផ្ទះថ្មី ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ==> យោងតាមប្រសាសន៍សម្តេចតេជោ! រដ្ឋមន្ត្រី នេត្រ ភក្ត្រា បន្តរម្លឹកដល់អាជ្ញាធរខេត្តក្រចេះ ឱ្យយកចិត្តទុកដាក់លើគ្រួសារវីរកងទ័ពដែលពលី ក្នុងបុព្វហេតុការពារទឹកដី ==> កំណាព្យបទពាក្យប្រាំបី៖ ៩ ឧសភា ទិវាមហាប្រសើរ ==> ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធិផលនានានៅវត្តសិរីឧត្ដម (វត្តត្របែក) ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ==> សម្តេចតេជោ ហ៊ុន សែន បន្តរំលឹកអាជ្ញាធរយកចិត្តទុកដាក់លើគ្រួសារយុទ្ធជនជួរមុខ យុទ្ធពលី ពិការ និងគ្រួសារអតីតយុទ្ធជន 

អភិបាលខេត្តកំពង់ចាម ណែនាំដល់មន្ទីរអប់រំ ឲ្យត្រួតពិនិត្យឡេីងវិញ ចំពោះបុគ្គលគ្រូដែលបង្ខិតបង្ខំ ឬដាក់គំនាបលេីកូនសិស្ស ឲ្យចូលរៀនគួរ

អភិបាលខេត្តកំពង់ចាម ណែនាំដល់មន្ទីរអប់រំ ឲ្យត្រួតពិនិត្យឡេីងវិញ ចំពោះបុគ្គលគ្រូដែលបង្ខិតបង្ខំ ឬដាក់គំនាបលេីកូនសិស្ស ឲ្យចូលរៀនគួរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អភិបាលខេត្តកំពង់ចាម ណែនាំដល់មន្ទីរអប់រំ ឲ្យត្រួតពិនិត្យឡេីងវិញ ចំពោះបុគ្គលគ្រូដែលបង្ខិតបង្ខំ ឬដាក់គំនាបលេីកូនសិស្ស ឲ្យចូលរៀនគួរ

(កំពង់ចាម) : ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ អភិបាលនៃគណៈ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បាន ណែនាំ ដល់មន្ទីរ អប់រំ យុវជន និង កីឡា ខេត្ត ឲ្យ ធ្វើការ ត្រួតពិនិត្យ ឡើង វិញ ចំពោះ បុគ្គលគ្រូដែល បង្ខិតបង្ខំ ឬ ដាក់ គំនាប លើ សិស្សានុសិស្ស ឲ្យ ចូល រៀន គួរ ដេីម្បី យក ប្រាក់កម្រៃ បន្ថែម ដោយ លោកអភិបាលខេត្ត បាន លេីកឡេីងថា ចំពោះ ការ រៀនសូត្រ បំប៉ន ចំណេះវិជ្ជា វា ពិត ជារឿង ល្អ ត្រឹមត្រូវ ណាស់ ប៉ុន្តែចំពោះ ការ បង្ខិតបង្ខំ កូន សិស្ស វាជារឿង មិន សមស្រប ដែល បង្ក ឲ្យ មាន ការ ថ្នាំងថ្នាក់ ពី សំណាក់ អាណាព្យាបាល ព្រោះបេី គ្រូ ល្អ ពូកែមែន នោះ គឺ មាន សិស្ស គាំទ្រច្រើន ហើយ នាំគ្នា ចូល រៀន ពុំខាន មិន ចាំបាច់ បង្ខិតបង្ខំ ទេ ។

ក្នុង កិច្ចប្រជុំ នោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ណែនាំ ដល់ ថ្នាក់ដឹកនាំ មន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្ត ឲ្យ រៀបចំ បញ្ជូន ក្រុម ការងារ ចុះ ធ្វើ ការ ថែទាំ ផ្លូវ ថ្នល់ ក៏ដូចជា ការ លុប ក្រឡុក សំបុកមាន់ នៅ តាម បណ្ដោយ ដង ផ្លូវ នានា ក្នុង ក្រុង កំពង់ចាម ដែល រងការខូចខាត បន្ទាប់ ពី សាងសង់ រួច មួយ រយៈពេល ដេីម្បីសម្រួល ដល់ ការ ធ្វើ ដំណើរ ក៏ដូចជា ការ លេីក កម្ពស់ សោភ័ណ្ឌភាព នៅតាមដងផ្លូវ ផងដែរ ។

ក្នុង កិច្ចប្រជុំនេះដែរ លោក ខ្លូត ផន ប្រធាន ក្រុមប្រឹក្សា ខេត្តកំពង់ចាម បាន លើក យក សេចក្តី ព្រាង របៀបវារៈ សំខាន់ ៗ មក ពិភាក្សា រួមមាន ៖
១-ពិនិត្យ និង អនុម័ត សេចក្តី ព្រាង កំណត់ហេតុ នៃ កិច្ចប្រជុំ សាមញ្ញ លេីក ទី ៣២ អាណត្តិ ទី ៣ របស់ ក្រុមប្រឹក្សាខេត្ត ។
២-ពិនិត្យ ពិភាក្សា និង អនុម័ត លើ សេចក្ដី ព្រាង របាយការណ៍ បូកសរុប លទ្ធផល ការងារ ប្រចាំ ខែ មករា និង ទិសដៅ ការងារ ប្រចាំ ខែកុម្ភៈ ឆ្នាំ ២០២២ របស់ ក្រុម ក្រុមប្រឹក្សា ខេត្តកំពង់ចាម ។
៣- ពិនិត្យ ពិភាក្សា និង អនុម័ត លើ សេចក្ដី ព្រាង សេចក្តី សម្រេច ស្តីពី ការ កែសម្រួល និង ទទួល ស្គាល់ សមាសភាព គណៈកម្មាធិការ ពិគ្រោះយោបល់ កិច្ចការ ស្ត្រី និង កុមារ ខេត្តកំពង់ចាម ។
៤-បញ្ហា ផ្សេងៗ មួយ ចំនួន ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.