ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធិផលនានានៅវត្តសិរីឧត្ដម (វត្តត្របែក) ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង

ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធិផលនានានៅវត្តសិរីឧត្ដម (វត្តត្របែក) ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ព្រៃវែង៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រៃវែង និងលោកស្រី នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងបុណ្យឆ្លងឧបដ្ឋានសាលា និងសមិទ្ធិផលនានា ស្ថិតក្នុងវត្តសិរីឧត្ដម (ហៅវត្តត្របែក) ក្នុងភូមិត្របែក ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

​ក្នុងឱកាសនោះលោកអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះស្មារតីសាមគ្គីភាពរបស់អាជ្ញាធរ និងពុទ្ធបរិស័ទ ដែលបានរួមគ្នាស្ថាបនាសមិទ្ធិផលដ៏វិសេសវិសាលនេះឡើង។ សមិទ្ធិផលដែលលេចចេញជារូបរាងនាពេលនេះ គឺមិនអាចកាត់ផ្ដាច់បានឡើយពីកត្តាសុខសន្តិភាព ដែលអនុញ្ញាតឱ្យយើងមានឱកាសកសាង និងអភិវឌ្ឍទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រឱ្យមានការរីកចម្រើនទន្ទឹមគ្នា។

​បន្ថែមពីនេះលោកអភិសន្តិបណ្ឌិត ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទាំងអស់ សូមជួយថែរក្សាសមិទ្ធិផលទាំងនេះឱ្យបានគង់វង្ស ដើម្បីទុកជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ និងបន្តចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ជាពិសេសការចៀសឆ្ងាយពីគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍។

តាមរបាយការណ៍របស់លោក ហៃ សំណាង អភិបាលស្រុកស្វាយអន្ទរ បានឱ្យដឹងថា ឧបដ្ឋានសាលា និងសមិទ្ធិផលនានាដែលត្រូវសម្ពោធនាពេលនេះមាន៖ (១) ឧបដ្ឋានសាលា ១ខ្នង បណ្តោយ ២៨ម៉ែត្រ ទទឹង ១៦ម៉ែត្រ (២) របងវត្តមានប្រវែង ១៨០ម៉ែត្រ (៣) ផ្លូវបតុង ១ខ្សែមានប្រវែង ២០០ម៉ែត្រ និងទីសេនាសនៈ ដោយបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៤ ប្រើប្រាស់រយៈ ពេលសាងសង់ ៦ ឆ្នាំ ដោយចំណាយថវិកាសរុបចំនួន ២០៣,៧៥០ដុល្លារ ដែលកើតចេញពីសទ្ធាជ្រះថ្លារបស់សប្បុរសជន ក្នុងនិងក្រៅប្រទេស ព្រមទាំងការរួមកម្លាំងសាមគ្គីពីពុទ្ធបរិស័ទចំណុះជើងវត្ត ដើម្បីបម្រើឱ្យវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាកន្លែងសម្រាប់រៀបចំពិធីបុណ្យទានផ្សេងៗតាមបែបសាសនា។

ក្នុងឱកាសនោះលោក អភិសន្តិបណ្ឌិត ស សុខា ក៏បានអញ្ជើញកាត់ខ្សែបូរ បើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឧបដ្ឋានសាលា និងសមិទ្ធិផលនានា ក្នុងវត្តសិរីឧត្ដម ចាប់ពីពេលនេះតទៅ ព្រមទាំងបានប្រគល់ប័ណ្ណសរសើរដល់សប្បុរសជនដែលមានស្នាដៃល្អក្នុងការកសាងផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.