ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

សម្តេចតេជោ ហ៊ុន សែន បន្តរំលឹកអាជ្ញាធរយកចិត្តទុកដាក់លើគ្រួសារយុទ្ធជនជួរមុខ យុទ្ធពលី ពិការ និងគ្រួសារអតីតយុទ្ធជន 

សម្តេចតេជោ ហ៊ុន សែន បន្តរំលឹកអាជ្ញាធរយកចិត្តទុកដាក់លើគ្រួសារយុទ្ធជនជួរមុខ យុទ្ធពលី ពិការ និងគ្រួសារអតីតយុទ្ធជន 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត៖ ពីលើទឹកដីខេត្តកំពតភាគនិរតីនៃប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រ​មុខ​​​រដ្ឋស្តីទីកម្ពុជា បន្តក្រើនរំលឹកអាជ្ញាធរនៅមូលដ្ឋានឱ្យយកចិត្តទុកដាក់លើជីវភាព​គ្រួ​សារ​យុទ្ធជននៅជួរមុខ ពលី ពិការ និងគ្រួសារអតីតយុទ្ធជន។

ក្នុងជំនួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព​នានានៅខេត្តតាកែវ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំបែបនេះទៅកាន់មន្ត្រីនៅក្នុងខេត្តតាកែវ។ ជំនួបជាមួយក្នុងជំនួប​ជា​មួយ​ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព​នានានៅ​ខេត្ត​កំពត និងខេត្តកែប នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ក៏បន្តរំលឹក​រឿងនេះជាថ្មីទៀត។

ការរំលឹកជាបន្តបន្ទាប់របស់សម្តេចតេជោ ហ៊ុន សែន ជាការបង្ហាញនូវដួងចិត្តគិតគូរ​ខ្ពស់​ចំពោះសុខទុក្ខគ្រួសារយុទ្ធជន ក៏ដូចជាយុទ្ធជន ក៏ដូចជាអតីតយុទ្ធជន ដែលជាអ្នកបាន​លះ​បង់ធំធេងសម្រាប់បុព្វហេតុជាតិមាតុភូមិប្រកបដោយភាពអង់អាចក្លាហាន។ សម្តេច​តេជោ បានណែនាំដល់អាជ្ញាធរតាមមូលដ្ឋានក្តាប់ឱ្យបាននូវចំនួនក្រុមគ្រួសារយុទ្ធ​ជន​នៅ​ជួរមុខ យុទ្ធជនពលី ពិការ ក៏ដូចជាអតីតយុទ្ធជន ហើយត្រូវឧស្សាហ៍ចុះសួរសុខទុក្ខ និង​ពិនិត្យមើលស្ថានភាពជីវភាពរបស់ពួកគេ។

សម្តេចតេជោ បានថ្លែងក្រើនរំលឹកយ៉ាងដូច្នេះ «នៅក្នុងភូមិយើងហ្នឹងមានគ្រួសារ​យុទ្ធជន​ពលីប៉ុន្មាននាក់ អ្នកកំពុងនៅសមរភូមិ​ប៉ុន្មាន​នាក់។ វាជាកិច្ចការត្រូវតែធ្វើ ដើម្បីកាត់​បន្ថយ​ការលំបាក អារម្មណ៍មិនប្រក្រតីរបស់ប្តី ឬរបស់កូន ដែលកំពុងនៅខ្សែត្រៀមជួរ​មុខ។ កាត់បន្ថយការលំបាកគ្រួសារ ដែលបង្គោល​គ្រួសារបានពលីទៅហើយ នៅសល់​ប្រពន្ធ សល់កូន សល់ឪពុកម្តាយ។ ការជួយសម្ភារៈ​ជារឿងមួយ តែការជួយលើស្មារតី​របស់ពួកគាត់ គឺសំខាន់ណាស់។ ត្រូវ​មើល​អាហ្នឹង»

ជាមួយការជំរុញឱ្យអាជ្ញាធរយកចិត្តទុកដាក់លើគ្រួសារយុទ្ធជន យុទ្ធជនពលី ពិការ និង​អតីតយុទ្ធជននេះ សម្តេចតេជោប្រមុខរដ្ឋស្តីទី ក៏បានណែនាំឱ្យពិនិត្យផ្តល់អាហារូប​ករ​ណ៍របស់សម្តេចជូនដល់កូនៗរបស់ពួកគេឱ្យបានសិក្សារៀនសូត្រខ្ពស់ ឬឱ្យកូនៗរបស់​ពួកគេទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្សេងៗ។

សម្តេចតេជោ បានបញ្ជាក់បន្ថែមដូច្នេះ «សូមចូលរួមធ្វើកិច្ចការនេះ ឱ្យក្លាយទៅជាចល​នា​មួយ​នៃការយកចិត្តទុកដាក់​ទៅលើ​គ្រួ​សារ​យុទ្ធជនពលី ពិការ និងយុទ្ធជននៅជួរមុខ។ […] កុំឱ្យប្តីស្លាប់ទៅហើយ ប្រពន្ធកូនរសាត់អណ្តែត»

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.