ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង សូមក្រាបបង្គំទូលថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ខួប៧៣ យាងចូល ៧៤ព្រះវស្សា ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្តស្វាយរៀង, ស្វាយរៀង ជាខេត្តទី៧ហើយ ដែលសម្តេចតេជោអញ្ជើញសំណេះសំណាល ==> អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយ បន្តបង្កើនសមត្ថភាពផលិតមាតិកា និងកម្មវិធីល្អៗ ដើម្បីពង្រឹងការប្រកួតប្រជែង និងឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ==> រដ្ឋបាលខេត្តពោធិ៍សាត់ ប្រារព្ធពិធីបុណ្យឡើងរោងជូន “ទេពឧកញ៉ា ឃ្លាំង មឿង” ដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាព និងឧទ្ទិសកុសលជូនវីរកងទ័ពការពារបូរណភាពទឹកដី ==> អតីតយុទ្ធជន និងនិវត្តជន ៩គ្រួសារ នៅស្រុកបវេល និងស្រុកថ្មគោល ទទួលបានផ្ទះថ្មី ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ==> យោងតាមប្រសាសន៍សម្តេចតេជោ! រដ្ឋមន្ត្រី នេត្រ ភក្ត្រា បន្តរម្លឹកដល់អាជ្ញាធរខេត្តក្រចេះ ឱ្យយកចិត្តទុកដាក់លើគ្រួសារវីរកងទ័ពដែលពលី ក្នុងបុព្វហេតុការពារទឹកដី ==> កំណាព្យបទពាក្យប្រាំបី៖ ៩ ឧសភា ទិវាមហាប្រសើរ ==> ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធិផលនានានៅវត្តសិរីឧត្ដម (វត្តត្របែក) ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ==> សម្តេចតេជោ ហ៊ុន សែន បន្តរំលឹកអាជ្ញាធរយកចិត្តទុកដាក់លើគ្រួសារយុទ្ធជនជួរមុខ យុទ្ធពលី ពិការ និងគ្រួសារអតីតយុទ្ធជន 

នគរបាលមូលដ្ឋានសហការជាមួយកម្លាំងជំនាញសេដ្ឋកិច្ចនៃស្នងការខេត្តប៉ៃលិន និងព្រះរាជអាជ្ញាខេត្តចុះឆែកឆេរទីតាំងអនឡាញខុសច្បាប់

នគរបាលមូលដ្ឋានសហការជាមួយកម្លាំងជំនាញសេដ្ឋកិច្ចនៃស្នងការខេត្តប៉ៃលិន និងព្រះរាជអាជ្ញាខេត្តចុះឆែកឆេរទីតាំងអនឡាញខុសច្បាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

នគរបាលមូលដ្ឋានសហការជាមួយកម្លាំងជំនាញសេដ្ឋកិច្ចនៃស្នងការខេត្តប៉ៃលិន និងព្រះរាជអាជ្ញាខេត្តចុះឆែកឆេរទីតាំងអនឡាញខុសច្បាប់

ខេត្តប៉ៃ លិន៖ សមត្តកិច្ចនគរបាលមូលដ្ឋានបាន
សហការជាមួយកម្លាំងសេដ្ឋកិច្ចនៃស្នងការខេត្តប៉ៃលិន និងលោកព្រះរាជអាជ្ញាសាលាដំបូងខេត្តបានចុះឆែកឆេរទីតាំងលួចបើកអនឡាញខុសច្បាប់កម្លាំងបានដកហូតសម្ភារជាច្រើន។

បើតាមនគរបាលជំនាញបានឲ្យដឹងថា÷ការចុះឆែកឆេរកន្លែងលួចបើកអនឡាញនេះនៅវេលាម៉ោង ១៨ និង០៥ នាទីថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ សហការជាមួយកម្លាំងផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច លោក ព្រាប សារុនមេភូមិផ្សារព្រំជើង និងប្រជាការពារ បានចុះធ្វើការឆែកឆេរផ្ទះរបស់ឈ្មោះ ចាន់ វាសនា ភេទប្រុសអាយុ ៣៩ ឆ្នាំ មុខរប​រ លក់​ដូ​រ​ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្នុងករណីសង្ស័យលួចបើកអនឡាញ ក្រោមការដឹកនាំដោយព្រះរាជអាជ្ញា សេង គីមឡាក់ ព្រះរាជអាជ្ញាសាលាដំបូងខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។

កម្លាំងនគរបាលមូលដ្ឋានសហការជាមួយកម្លាំងសេដ្ឋកិច្ចនិងព្រះរាជអាជ្ញាខេត្តប៉ៃលិនបានចុះដកហូតវត្ថុតាងរួមមាន៖
០១- ម៉ូនីទ័រ ចំនួន ០៥ គ្រឿង
០២- តុសំរាប់តាំងកុំព្យូទ័រចំនួន ០២
០៣- សុីភីយូ ចំនួន ១០គ្រឿង
០៤- គ្រាប់កាំភ្លើងចំនួន ៣ គ្រាប់ម៉ាកឡុក ០៩មីលីម៉ែត្រ
០៥- ម៉ាស៊ីនព្រីនចំនួន ២ គ្រឿង
០៦- ខ្សែអុីនធើណេត network ពណ៌ខៀវចំនួនមួយកេសធំ និងពណ៌ខ្មៅចំនួន ៦ ដុំតូច
០៧- keyboard ចំនួន ១១
០៨- ដុំហាដឌីស ចំនួន ០២ ដុំ
០៩- ដុំមិនស្គាល់ម៉ាកចំនួន ០១ ដុំតូច
១០- ម៉ាស៊ីនទុកភ្លើង ចំនួន ០៦ គ្រឿង
១១- ស្លាកលេខនគរបាលចំនួនពីរសន្លឹក នគរបាល 2-7115
១២- វ៉ាយលេស WiFi ចំនួន ០១ គ្រឿង

ក្រោយពីសមត្ថកិច្ចជំនាញបានឆែកឆេររួច វត្ថុតាងត្រូវបានយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន៕

          

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.