ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង សូមក្រាបបង្គំទូលថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ខួប៧៣ យាងចូល ៧៤ព្រះវស្សា ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្តស្វាយរៀង, ស្វាយរៀង ជាខេត្តទី៧ហើយ ដែលសម្តេចតេជោអញ្ជើញសំណេះសំណាល ==> អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយ បន្តបង្កើនសមត្ថភាពផលិតមាតិកា និងកម្មវិធីល្អៗ ដើម្បីពង្រឹងការប្រកួតប្រជែង និងឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ==> រដ្ឋបាលខេត្តពោធិ៍សាត់ ប្រារព្ធពិធីបុណ្យឡើងរោងជូន “ទេពឧកញ៉ា ឃ្លាំង មឿង” ដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាព និងឧទ្ទិសកុសលជូនវីរកងទ័ពការពារបូរណភាពទឹកដី ==> អតីតយុទ្ធជន និងនិវត្តជន ៩គ្រួសារ នៅស្រុកបវេល និងស្រុកថ្មគោល ទទួលបានផ្ទះថ្មី ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ==> យោងតាមប្រសាសន៍សម្តេចតេជោ! រដ្ឋមន្ត្រី នេត្រ ភក្ត្រា បន្តរម្លឹកដល់អាជ្ញាធរខេត្តក្រចេះ ឱ្យយកចិត្តទុកដាក់លើគ្រួសារវីរកងទ័ពដែលពលី ក្នុងបុព្វហេតុការពារទឹកដី ==> កំណាព្យបទពាក្យប្រាំបី៖ ៩ ឧសភា ទិវាមហាប្រសើរ ==> ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធិផលនានានៅវត្តសិរីឧត្ដម (វត្តត្របែក) ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ==> សម្តេចតេជោ ហ៊ុន សែន បន្តរំលឹកអាជ្ញាធរយកចិត្តទុកដាក់លើគ្រួសារយុទ្ធជនជួរមុខ យុទ្ធពលី ពិការ និងគ្រួសារអតីតយុទ្ធជន 

គ្រូពេទ្យឯកជនម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីចាក់ថ្នាំបណ្ដាលឱ្យក្មេងប្រុសម្នាក់ស្លាប់

គ្រូពេទ្យឯកជនម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីចាក់ថ្នាំបណ្ដាលឱ្យក្មេងប្រុសម្នាក់ស្លាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្វាយរៀង)៖ សមត្ថកិច្ចនគរបាលស្រុករំដួល ខេត្តស្វាយរៀង បានឃាត់ខ្លួនគ្រូពេទ្យឯកជនម្នាក់ មកសាកសួរលើករណីចាក់ថ្នាំបណ្តាលឱ្យក្មេងប្រុសម្នាក់ ប្រកាច់ខាំអណ្ដាតបែកពពុះមាត់ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។

គ្រូពេទ្យឯកជនដែលសមត្ថកិច្ចឃាត់ខ្លួននេះមានឈ្មោះ វ៉ាត់ ចន្ថន អាយុ៣៦ឆ្នាំ មុខរបរគ្រូពេទ្យ រស់នៅភូមិកណ្ដាល ឃុំស្វាយចេក ស្រុករំដួល។ ចំណែកក្មេងប្រុសរងគ្រោះមានឈ្មោះឈ្មោះ ជៀក ណាដេត អាយុ៧ឆ្នាំ ភេទប្រុស ជាសិស្សរស់នៅភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល។

លោកវេជ្ជបណ្ឌិត ជា សោភ័ណ្ឌ ប្រធានប្រតិបត្តិស្រុកស្រុកស្វាយទាប និងស្រុករំដួល បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន ប្រចាំខេត្តស្វាយរៀងឱ្យដឹង នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ គ្រូពេទ្យខាងលើ ត្រូវបានកម្លាំងនគរបាលស្រុករំដួលធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១២៖៣៥នាទីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតត្រង់ចំណុចភូមិកណ្ដាល ឃុំស្វាយចេក ស្រុករំដួល បន្ទាប់ពីបានចាក់ថ្នាំដល់ក្មេងប្រុសម្នាក់បណ្ដាលឱ្យស្លាប់។

លោកវេជ្ជបណ្ឌិត បានបន្តថា គ្រូពេទ្យឯកជននេះមានច្បាប់អនុញ្ញាតត្រឹមត្រូវពីមន្ទីរសុខាភិបាលខេត្តក្នុងការបើកបន្ទប់ថែទាំ និងព្យាបាលដែលផុតកំណត់នៅឆ្នាំ២០២៣ ហើយកុមាររងគ្រោះនេះ មានអាការក្តៅខ្លួន ត្រូវបានគ្រូពេទ្យឯកជនប្រើប្រាស់ថ្នាំចាក់ប្រភេទប៉ារ៉ាសេតាមុ៉ល និងអំពីស៊ីលីន សង្ស័យប្រតិកម្មថ្នាំ ទើបបណ្ដាលឱ្យក្មេងប្រុសនេះស្លាប់តែម្ដង។

បើតាមសមត្ថកិច្ចនគរបាលស្រុករំដួល ខណៈដែលបុរសជាគ្រូពេទ្យឯកជនខាងលើបានដកម្ជុលចាក់ រួចស្រាប់តែក្មេងរងគ្រោះមានសភាពប្រកាច់ខាំអណ្ដាតបែកពពុះមាត់ បណ្ដាលឱ្យស្លាប់ភ្លាមៗបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារតែម្ដង។

ក្រោយពីពិនិត្យសពរួចសមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុករំដួល ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.