ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង សូមក្រាបបង្គំទូលថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ខួប៧៣ យាងចូល ៧៤ព្រះវស្សា ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្តស្វាយរៀង, ស្វាយរៀង ជាខេត្តទី៧ហើយ ដែលសម្តេចតេជោអញ្ជើញសំណេះសំណាល ==> អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយ បន្តបង្កើនសមត្ថភាពផលិតមាតិកា និងកម្មវិធីល្អៗ ដើម្បីពង្រឹងការប្រកួតប្រជែង និងឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ==> រដ្ឋបាលខេត្តពោធិ៍សាត់ ប្រារព្ធពិធីបុណ្យឡើងរោងជូន “ទេពឧកញ៉ា ឃ្លាំង មឿង” ដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាព និងឧទ្ទិសកុសលជូនវីរកងទ័ពការពារបូរណភាពទឹកដី ==> អតីតយុទ្ធជន និងនិវត្តជន ៩គ្រួសារ នៅស្រុកបវេល និងស្រុកថ្មគោល ទទួលបានផ្ទះថ្មី ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ==> យោងតាមប្រសាសន៍សម្តេចតេជោ! រដ្ឋមន្ត្រី នេត្រ ភក្ត្រា បន្តរម្លឹកដល់អាជ្ញាធរខេត្តក្រចេះ ឱ្យយកចិត្តទុកដាក់លើគ្រួសារវីរកងទ័ពដែលពលី ក្នុងបុព្វហេតុការពារទឹកដី ==> កំណាព្យបទពាក្យប្រាំបី៖ ៩ ឧសភា ទិវាមហាប្រសើរ ==> ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធិផលនានានៅវត្តសិរីឧត្ដម (វត្តត្របែក) ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ==> សម្តេចតេជោ ហ៊ុន សែន បន្តរំលឹកអាជ្ញាធរយកចិត្តទុកដាក់លើគ្រួសារយុទ្ធជនជួរមុខ យុទ្ធពលី ពិការ និងគ្រួសារអតីតយុទ្ធជន 

អភិបាលខេត្តត្បូងឃ្មុំ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាគំរូសម្រាប់យុវជន ទាំងចំណេះដឹង ចំណេះធ្វើ និងលក្ខណៈសម្បត្តិ សក្ដិសមបំផុតជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត

អភិបាលខេត្តត្បូងឃ្មុំ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាគំរូសម្រាប់យុវជន ទាំងចំណេះដឹង ចំណេះធ្វើ និងលក្ខណៈសម្បត្តិ សក្ដិសមបំផុតជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ត្បូងឃ្មុំ)៖ ថ្លែងចេញពីខេត្តត្បូងឃ្មុំ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលតះហ្វីសហ្ស៊ុលគូរអានអាន់នូរ និងសាលាបឋមសិក្សាអាន់នូរ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានអ្នកចូលរួមចំនួន៤៣១នាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានកោតសរសើរពីគំរូរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រឹងប្រែងតស៊ូរៀនសូត្រ នៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ជាទីកន្លែងដែលលោកបណ្ឌិត ហ៊ុន ម៉ាណែត បានចំណាយពេលវេលា ក្រេប ជញ្ជក់ ចំណេះដឹង រហូតជ័យលាភីសញ្ញប័ត្របណ្ឌិត។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានក្រេបយកចំណេះដឹងជំនាញ និងបទពិសោធជាសកលលើឆាកអន្តរជាតិ ដើម្បីយកមកកសាង និងអភិវឌ្ឍសង្គមជាតិ មាតុភូមិយើងឱ្យបានរុងរឿងបន្ថែមទៀត ជាក់ស្តែង លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហាញនូវគំរូ ជាបញ្ញវ័ន ប្រកបដោយគុណធម៍ ឧត្តុងឧត្តមតាមរយៈបទពិសោធន៍ជាច្រើនឆ្នាំបំពេញការងារបក្ស យោធា និងសកម្មភាពមនុស្សធម៌ជាច្រើនមកន្លងមកដែលជាគំរូដ៏ប្រពៃ និងជាទីមោទនសម្រាប់យុវជនកម្ពុជាយើង នេះបើតាមលោកបណ្ឌិតអភិបាលខេត្តត្បូងឃ្មុំ បន្ថែម។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបន្តទៀតថា៖ «ក្នុងឆ្នាំសិក្សា១៩៩២-១៩៩៣ យុវសិស្សមកពីវិទ្យាល័យភ្នំដូនពេញយុវជន ហ៊ុន ម៉ាណែត បានក្លាយជាយុវសិស្សពូកែ មួយរូបខាងផ្នែកគណិតវិទ្យាទូទាំងប្រទេសដោយទទូលបានចំណាត់ថ្នាក់លេខ១។ លោក បណ្ឌិត ហ៊ុន ម៉ាណែត បានចេញទៅបន្តការសិក្សានៅបរទេសរហូតទទួលបានសញ្ញាប័ត្របណ្ឌិត នេះបង្ហាញពីភាពតស៊ូរស់នៅឆ្ងាយពីគ្រុមគ្រួសារ ឆ្ងាយពីមាតុភូមិ ឆ្ងាយពីឪពុកម្តាយ ដើម្បីក្រេបយកចំណេះដឹង និងដើម្បីយកមកកសាងប្រទេសជាតិ»។

ឆ្លៀតយកឱកាសនោះ លោក បណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានបញ្ជាក់ផងដែរថា ដោយមើលឃើញនូវចំណុចវិជ្ជមានជាច្រើនឥតគណនារបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានសន្និបាតគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំប្រទេស គណបក្សចាស់ទុំ មានបទពិសោធគ្រប់គ្រាន់លើកិច្ចការនយោបាយ ទាំងបច្ចុប្បន្ន និងទៅអនាគត នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១ថ្មីៗនេះ បានបោះឆ្នោតជ្រើសតាំងសម្រេចជាឯកច្ឆ័ន្ទ ជ្រើសតាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។

ជាមួយគ្នានេះ លោកបណ្ឌិត អភិបាលខេត្តក៏បានថ្លែងដែរថាជាបេក្ខភាពនាយករដ្ឋមន្ត្រីនាថ្ងៃអនាគត លោកបណ្ឌិត ហ៊ុន ម៉ាណែត ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ពីថ្នាក់ដឹកនាំ សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា។ មិនត្រឹមតែថ្នាក់ដឹកនាំ សមាជិក សមាជិកាបក្សប៉ុណ្ណោះទេ ប្រជាពលរដ្ឋខ្មែរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជាពិសេសេក្នុងស្រទាប់យុវជន សុទ្ធតែបានបង្ហាញការគាំទ្រប្រកបដោយឆន្ទៈ និងសុភវិនិច្ឆ័យចំពោះអនាគត លោក បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលអនាគត ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.