ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង សូមក្រាបបង្គំទូលថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ខួប៧៣ យាងចូល ៧៤ព្រះវស្សា ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្តស្វាយរៀង, ស្វាយរៀង ជាខេត្តទី៧ហើយ ដែលសម្តេចតេជោអញ្ជើញសំណេះសំណាល ==> អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយ បន្តបង្កើនសមត្ថភាពផលិតមាតិកា និងកម្មវិធីល្អៗ ដើម្បីពង្រឹងការប្រកួតប្រជែង និងឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ==> រដ្ឋបាលខេត្តពោធិ៍សាត់ ប្រារព្ធពិធីបុណ្យឡើងរោងជូន “ទេពឧកញ៉ា ឃ្លាំង មឿង” ដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាព និងឧទ្ទិសកុសលជូនវីរកងទ័ពការពារបូរណភាពទឹកដី ==> អតីតយុទ្ធជន និងនិវត្តជន ៩គ្រួសារ នៅស្រុកបវេល និងស្រុកថ្មគោល ទទួលបានផ្ទះថ្មី ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ==> យោងតាមប្រសាសន៍សម្តេចតេជោ! រដ្ឋមន្ត្រី នេត្រ ភក្ត្រា បន្តរម្លឹកដល់អាជ្ញាធរខេត្តក្រចេះ ឱ្យយកចិត្តទុកដាក់លើគ្រួសារវីរកងទ័ពដែលពលី ក្នុងបុព្វហេតុការពារទឹកដី ==> កំណាព្យបទពាក្យប្រាំបី៖ ៩ ឧសភា ទិវាមហាប្រសើរ ==> ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធិផលនានានៅវត្តសិរីឧត្ដម (វត្តត្របែក) ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ==> សម្តេចតេជោ ហ៊ុន សែន បន្តរំលឹកអាជ្ញាធរយកចិត្តទុកដាក់លើគ្រួសារយុទ្ធជនជួរមុខ យុទ្ធពលី ពិការ និងគ្រួសារអតីតយុទ្ធជន 

បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ទឹកដី​សៀមរាប​នៅតែ​បន្ត​យ៉ាងសកម្ម​ជាពិសេស​ ​មេ​ឈ្មួញ​ដុះ​ស្លែ​ឈ្មោះ​ចាន់ណា តែ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នៅ​តែ​បន្ត​បើកដៃ​ឲ្យ​ឈ្មួញ​ធ្វើ​សកម្មភាព​យ៉ាង​រលូន​

បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ទឹកដី​សៀមរាប​នៅតែ​បន្ត​យ៉ាងសកម្ម​ជាពិសេស​ ​មេ​ឈ្មួញ​ដុះ​ស្លែ​ឈ្មោះ​ចាន់ណា តែ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នៅ​តែ​បន្ត​បើកដៃ​ឲ្យ​ឈ្មួញ​ធ្វើ​សកម្មភាព​យ៉ាង​រលូន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប ៖ បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ទឹកដី​សៀមរាប​នៅតែ​បន្ត​យ៉ាងសកម្ម​ជាពិសេស​មេ​ឈ្មួញ​ដុះ​ស្លែ​ឈ្មោះ​ចាន់ណា​នៅតែ​បន្ត​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​យ៉ាង​សកម្ម​សមត្ថកិច្ច​និង​ ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តសៀមរាប​ ​មិនមាន​ចំណាត់ការ​ទាល់តែសោះ​។​ ​នេះ​ជា​ហេតុ​ធ្វើឲ្យ​មហាជន​ដាក់​ការសង្ស័យ​ថា​ដោយ​មាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​តាំងពី​ថ្នាក់​ក្រោម​ដល់​ថ្នាក់លើ​។​

​ជាក់ស្តែង​នៅ​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​រថយន្ត​និង​ម៉ូរ​ម៉ក​ដឹក​បទល្មើស​ព្រៃឈើ​ដាក់​ឡើង​ពេញ​ព្រៀប បណ្តាលឲ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍​មួយ​នៅ​ ​ចំណុច​ផ្លូវបំបែក​ជា​៤ ជិត​ស្ថានីយ៍​ប្រង​ឥន្ទ​ន​:​អ៊ុក​សុខុម ខាងកើត​ស្ពាន​ក្រវ៉ាត់​ក្រុង​៥០០​ម៉ែត្រ ស្ថិត​នៅ​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប​.​នៅវេលា ម៉ោង​១១.០០​នាទី​ព្រឹក​ថ្ងៃទី​១២.០២.២០២២ ករណី​គ្រោះ​ចរាចរណ៍​ខាងលើ​មិន​បង្ក​ឲ្យមាន​អ្នកស្លាប់​ឡើយ​។​

​ប្រភព​ឲ្យដឹងថា ឈ្មួញ​ដុះ​ស្លែ​ខាងលើ​គេ​តែងតែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​បទល្មើស​ចេញពី​ខេត្តព្រះវិហារ​ទាំងយប់ ទាំង​ថ្ងៃ ឆ្ពោះ​មក​ខេត្ត​សៀមរាប​យ៉ាង​អាណាធិបតេយ្យ​ដោយ​ពុំ​ខ្លាច​ញញើត​និង​ច្បាប់​សោះឡើយ​។​

​ម្យ៉ាងវិញទៀត ឈ្មួញ​ហាក់បីដូចជា​មាន​ខ្នងបង្អែក​នៅ​ពីក្រោយ​ខ្នង​ទើប​គេ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​យក ចែកចាយ​ឈើ​តាម​ដេប៉ូ​ភូមិ​ជន្លង់​និង​ក្រវ៉ាត់​ក្រុង​ក្នុង​ខេត្តសៀមរាប បាន​យ៉ាង​រលូន​។​

​ជា​ការស្នើសុំ​ពី​មហាជន​សូម​សំណូមពរ​ដល់ ឯកឧត្ត​ទៀ​សីហា​អភិបាលនៃ​គ​ណះ​អភិបាលខេត្ត​មេត្តា​ជួយ​មាន​វិធានការ​បង្ក្រាប​មេ​ឈ្មួញ​ដឹក​បទល្មើស​ព្រៃឈើ ខាង​លើ​ផង​ទា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.