ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មានប្រសាសន៍ថា : បើទោះជាយើងជួបនឹងព្រឹត្តិការសហគមន៍២០កុម្ភ:

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មានប្រសាសន៍ថា : បើទោះជាយើងជួបនឹងព្រឹត្តិការសហគមន៍២០កុម្ភ:

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រាជធានីភ្នំពេញ ៖ នៅក្នុងពិធីបិទ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារសម្រាប់ អនុវត្តឆ្នាំ២០២២ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មានប្រសាសន៍ថា : បើទោះជាយើងជួបនឹងព្រឹត្តិការសហគមន៍២០កុម្ភ: នៃកូវីដ-១៩ក៏ដោយ ក៏សកម្មភាពការងាររបស់ថ្នាក់ដឹកនាំនិងមន្ត្រីក្រសួង ទ រ ព អ នាឆ្នាំ២០២១ បានសម្រេចនូវវឌ្ឍនភាពគួរជាទីរំពឹងទុក សំរាប់អនុវត្តន៍បន្តនាឆ្នាំ២០២២ ក្រោមកិច្ចសហការគ្នាយ៉ាងល្អក្នុងការបំពេញការងារ ។

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារសម្រាប់ អនុវត្តឆ្នាំ២០២២ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច នាឆ្នាំនេះ បានធ្វើឡើងនារសៀល ថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ សណ្ឋាគារសុខាភ្នំពេញ វិថីកែវចិន្តា ភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ទន្ទឹមនឹងការដាក់ចេញនូវផែនសកម្មភាពការងារអនុវត្តន៍ឆ្នាំ២០២២ ឲ្យបានជោគជ័យជូនរាជរដ្ឋាភិបាល និងបំរើប្រជាជនដោយស្មោះត្រង់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តល់នូវអានុសាសន៍ចំនួន ១០ចំណុច បន្ថែមដើម្បីអនុវត្តឲ្យកាន់តែមានប្រសិទ្ធិភាព រួមមាន ៖

១. ត្រូវអនុវត្តអនុក្រឹត្យលេខ ១៦៨ អនក្រ.បក ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២០ ស្តីពីក្របខ័ណ្ឌមុខងាររបស់សវនកម្មផ្ទៃក្នុង និងអធិការកិច្ច ដែលតម្រូវឲ្យក្រសួងយើងផ្អែកលើអភិក្រម

២. ក្នុងពេលបំពេញបេសកកម្មចុះធ្វើអធិការកិច្ច មន្ត្រី ឬភ្នាក់ងារអធិការកិច្ចត្រូវគោរពឲ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់ ទៅតាមក្រមសីលធម៌មន្ត្រីរាជការអធិការកិច្ច ដែលបានដាក់ចេញរួចហើយតាមប្រកាសលេខ ០៧៨ ចុះថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០០៨

៣. ពង្រឹងវិន័យការងារ ដោយត្រូវវត្តមានឱ្យបានជាប់ជាប្រចាំ និងបន្តបំពេញការងារជាធម្មតា ដោយត្រូវតាមដានព័ត៌មាន និងស្រាវជ្រាវឯកសារ គោលនយោបាយ លិខិតបទដ្ឋានគតិយុត្តិនានា ដែលពាក់ព័ន្ធនឹងការងារក្រសួង ដើម្បីពង្រឹងសមត្ថភាព រួមទាំងការគ្រប់គ្រងផ្នែករដ្ឋបាល ហិរញ្ញវត្ថុ សវនកម្ម និងបុគ្គលិកដើម្បីបង្កើនសមត្ថភាពជំនាញទៅតាមតួនាទីរៀងៗខ្លួន។ ត្រូវអនុវត្តឱ្យបានល្អ តាមអភិក្រមទាំងប្រាំ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ៖ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវនា ២ គឺ “កែទម្រង់ខាងក្នុង និងបង្កើតមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ”។

៤. ដោយសារការផ្សព្វផ្សាយច្បាប់ ជាតម្រូវការចាំបាច់ ក្រុមការងារក្រសួងត្រូវបន្តការអប់រំ និងផ្សព្វផ្សាយច្បាប់ឲ្យបានទូលំទូលាយ គ្រប់២៥ រាជធានី-ខេត្ត ជាពិសេសទៅតាមទីប្រជុំជន និងជនបទដាច់ស្រយ៉ាល។

៥. ត្រូវបន្តជម្រុញការឆ្លងសេចក្តីព្រាងច្បាប់អធិការកិច្ច ដែលក្រសួងបានតាក់តែងរួច ដោយបន្តសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យច្បាប់នេះត្រូវបានអនុម័ត។

៦. ត្រូវអនុវត្តបន្តនូវកម្មវិធី ទទួលពាក្យបណ្តឹងអនឡាញ និងជម្រុញ បណ្ណាល័យ អេឡិចត្រូនិក (e-Library) ដែលតាមរយៈកម្មវិធីទាំងនោះ ប្រជាពលរដ្ឋ អាចដាក់ពាក្យបណ្តឹង និងអាចមើលឯកសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាតាមកុំព្យូទ័រ និងទូរស័ព្ទដៃបានយ៉ាងងាយស្រួល។

៧. វិទ្យាស្ថានជាតិអធិការកិច្ច ត្រូវពង្រឹងគុណភាពបណ្តុះបណ្តាល ជាពិសេសពង្រឹងសមត្ថភាពគ្រូ និងបណ្តុះបណ្តាលមុខជំនាញផ្សេងបន្ថែម ក្រៅពីអធិការកិច្ច ដូចជា ជំនាញអប់រំផ្សព្វផ្សាយច្បាប់ ជំនាញការសិក្សាស្រាវជ្រាវ ជំនាញវាយតម្លៃ ជំនាញផ្នែកស្ទាបស្ទង់មតិ និងជំនាញផ្សេងៗទៀត ដែលជាតម្រូវការចំាំបាច់របស់ក្រសួង។

៨. ត្រូវបន្តធ្វើការកែទម្រង់ផ្ទៃក្នុងក្រសួងជាបណ្តើរៗ ជាពិសេសពង្រឹងសមត្ថភាពអង្គភាពថវិកា ដើម្បីត្រៀមអនុវត្តថវិកាកម្មវិធីពេញលេញ និងអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ (FMIS) ដើម្បីពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

៩. ទោះជាមានស្ថាប័នច្រើន មានភារកិច្ចស្រដៀងគ្នា ឬត្រួតគ្នាក៏ដោយ យើងត្រូវតែពន្យល់ពីសារៈសំខាន់នៃការងារអធិការកិច្ច ដែលជាស្ថាប័នត្រួតពិនិ្យ ជម្រុញអភិបាលកិច្ចនិងប្រសិទ្ធភាពការងារ ដល់ស្ថាប័នផ្សេងៗទៀតឱ្យយល់ និងត្រូវកែទស្សនៈដែលខុសឆ្គងពី “ការងារត្រួតគ្នា“ ទៅជា “ការងារបំពេញបន្ថែមគ្នាទៅវិញទៅមក” ដើម្បីបុព្វហេតុអភិបាលកិច្ចល្អ និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយរបស់រាជរដ្ឋាភិបាលតែមួយ។

១០. មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចនៅរាជធានី-ខេត្ត ពង្រឹងកិច្ច សហការ និងទំនាក់ទំនងឱ្យបានល្អជាមួយរដ្ឋបាលរាជធានី ខេត្ត ដើម្បីរួមគ្នាបំពេញការងារជាក្រុម ជាពិសេសការដោះស្រាយពាក្យបណ្តឹង និងការចូលរួមជាមួយស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យ និងទប់ស្កាត់ការកាប់ព្រៃ និងទន្រ្ទានយកដីរដ្ឋ ជាពិសេសនៅតំបន់មាត់បឹងទន្លសាប ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.