ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo

សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន លោកស្រី Maria Fernanda Lay ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាពរបស់ លោកបណ្ឌិត Francisco Guterres Lú-Olo អតីតប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត (២០១៧-២០២២) ដែលបានទទួលមរណភាព កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦។

នៅក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្ន​េះថា «ខ្ញុំមានសេចក្ដីក្ដុកក្ដួលជាពន់ពេក ដោយបានទទួលដំណឹងអំពីមរណភាពរបស់លោកបណ្ឌិត Francisco Guterres Lú-Olo អតីតប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត (២០១៧-២០២២) កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅនេះ។ ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំ និងស្មោះសរបំផុតជូនចំពោះប្រជាជាតិ ទីម័រឡេស្តទាំងមូល។

លោកបណ្ឌិត Francisco Guterres Lú-Olo គឺជាអ្នកដឹកនាំប្រកបដោយសេចក្តីថ្លៃថ្នូរឧត្តុង្គឧត្តម និងពោរពេញដោយភាពកក់ក្តៅ ដែលជីវិតរបស់លោកបណ្ឌិត បានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងដំណើរប្រវត្តិសាស្ត្ររបស់ប្រទេសទីម័រឡេស្ត។

លោកបណ្ឌិត បានលះបង់ពេញមួយជីវិត ដើម្បីធានាសន្តិភាពជាតិ អភិវឌ្ឍមាតុភូមិ កសាងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសជិតខាង ព្រមទាំងបានជំរុញទីម័រឡេស្តចូល ជាសមាជិកសហគមន៍អាស៊ាន។ ចំណងមិត្តភាពរវាងកម្ពុជា និងទីម័រឡេស្ត បានរីកសាយយ៉ាងត្រចះត្រចង់ ក្នុងអាណត្តិរបស់លោកបណ្ឌិត ក្លាយជាដៃគូដ៏មានអត្ថន័យដែលផ្សារភ្ជាប់គ្នាដោយប្រវត្តិសាស្ត្ររួម នៃការកសាងប្រទេសឡើងវិញក្រោយជម្លោះ។ ជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ខ្ញុំដែលបានធ្វើការងារជិតស្និទ្ធ ជាមួយឯកឧត្តមបណ្ឌិត និងបានឃើញផ្ទាល់ភ្នែកនូវការមិនប្រកាន់ខ្លួន បញ្ញាញាណ ក៏ដូចជាការប្តេជ្ញាចិត្តដ៏ មុតមាំឥតងាករេចំពោះប្រជាជនរបស់លោកបណ្ឌិត។

ស្មារតីដ៏វិសេសវិសាលរបស់អតីតប្រធានាធិបតី លោកបណ្ឌិត Francisco Guterres Lú-Olo នឹងស្ថិតនៅក្នុងការចងចាំជានិច្ចដោយប្រជាជាតិទីម័រឡេស្ត។ លោកបណ្ឌិត នឹងត្រូវបាននឹករលឹកជានិច្ចដោយក្តីស្រឡាញ់ និងការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីគ្រប់គ្នាដែលបានស្គាល់ ឬសហការការងារជាមួយឯកឧត្តម។

ទឹកចិត្ត និងសេចក្តីបួងសួងរបស់យើងខ្ញុំ គឺស្ថិតនៅជាមួយប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តជានិច្ច ជាពិសេសក្រុមគ្រួសាររបស់លោកបណ្ឌិត ក្នុងគ្រាដ៏សែនលំបាកនៃការបាត់បង់ដ៏ធំធេងនេះ។ សូមវិញ្ញាណក្ខន្ធដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តមបណ្ឌិត បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.