ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ

រដ្ឋបាលក្រុងបូកគោត្រូវបំបែកជាពីរទីតាំង គឺរដ្ឋបាលផ្នែកខាងក្រោម និងខាងលើភ្នំបូកគោ

រដ្ឋបាលក្រុងបូកគោត្រូវបំបែកជាពីរទីតាំង គឺរដ្ឋបាលផ្នែកខាងក្រោម និងខាងលើភ្នំបូកគោ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រដ្ឋបាលក្រុងបូកគោត្រូវបំបែកជាពីរទីតាំង គឺរដ្ឋបាលផ្នែកខាងក្រោម និងខាងលើភ្នំបូកគោ

(ខេត្តកំពត)៖ ដើម្បីបង្កើនភាពងាយស្រួល និងឆាប់រហ័ស ក្នុងការបម្រើសេវាផ្សេងៗជូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងបូកគោ ខេត្តកំពត នាពេលបច្ចុប្បន្ន និងទៅអនាគតឲ្យកាន់តែមានប្រសិទ្ធភាព ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំខេត្តបានឯកភាពគ្នាសម្រេចបំបែករដ្ឋបាលក្រុងបូកគោជាពីរទីតាំងគឺនៅកន្លែងរដ្ឋបាលក្រុងបច្ចុប្បន្នមួយ និងមួយទីតាំងទៀត នៅលើភ្នំបូកគោ (អគារក្បែរកាស៊ីណូចាស់)។

នៅព្រឹកថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អមដំណើរដោយប្រតិភូជាន់ខ្ពស់ក្រសួង ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត បានធ្វើដំណើរចុះពិនិត្យទីតាំងសាងសង់សាលាក្រុងបូកគោ របស់ខេត្តកំពត។

នៅក្នុងជំនួបប្រជុំនៃដំណើរចុះពិនិត្យទីតាំងសាងសង់សាលាក្រុងបូកគោ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ដោយសារទីតាំងភូមិសាស្ត្រ ក្រុងបូកគោធំទូលាយ ហើយនៅថ្ងៃអនាគតឆាប់ៗ អាចនឹងមានប្រជាជនមករស់នៅកាន់តែច្រើន ពិសេសនៅលើភ្នំបូកគោផងនោះ និងដើម្បីបង្កើនភាពងាយស្រួល និងឆាប់រហ័ស ក្នុងការបម្រើសេវាផ្សេងៗជូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងបូកគោ ខេត្តកំពត នាពេលបច្ចុប្បន្ន និងទៅអនាគតឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ អង្គប្រជុំបានឯកភាពគ្នាសម្រេចបំបែករដ្ឋបាលក្រុងបូកគោតែមួយជាពីរទីតាំង ទី១.នៅទីតាំងសាលាក្រុងចាស់ក្បែរច្រកចូលឧទ្យានជាតិព្រះមុនីវង្សបូកគោ និងទី២. នៅអគារក្បែរកាស៊ីណូចាស់លើភ្នំបូកគោ

សម្តេចក្រឡាហោម បានបន្តសង្កត់ធ្ងន់ថា អាជ្ញាធរខេត្ត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដឹកនាំដោយឯកឧត្តម ប្រាក់ សំអឿន និងឯកឧត្តមសក់ សេដ្ឋា ត្រូវពិភាក្សាគ្នា ថាតើការិយាល័យណាខ្លះរបស់ក្រុងបូកគោ ចាំបាច់ត្រូវមាននៅរដ្ឋបាលក្រុងទីតាំងខាងក្រោម និងការិយាល័យណាខ្លះត្រូវមាននៅរដ្ឋបាលទីតាំងខាងលើ ឬចាំបាច់ត្រូវមានទាំងពីរទីតាំង។ សម្តេចក្រឡាហោម ស ខេង បានបន្តឲ្យដឹងដែរថា ខាងមុខនេះ ក្រុមការងារត្រូវពន្លឿនការគូរប្លង់ដឺម៉ាស ទីតាំងសាលាក្រុងបូកគោផ្នែកខាងក្រោមឲ្យបានលឿន ដើម្បីរៀបចំកសាងកន្លែងធ្វើការងារឲ្យបានត្រឹមត្រូវ និងសមរម្យដូចបណ្តាក្រុងផ្សេងៗផងដែរ៕

សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.