ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ ប្រវែងជិត១០០គីឡូម៉ែត្រ ក្នុងខេត្តក្រចេះ

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ ប្រវែងជិត១០០គីឡូម៉ែត្រ ក្នុងខេត្តក្រចេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ក្រចេះ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ អញ្ជើញជាសហអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែងប្រមាណ ៩៣.៥៦គីឡូម៉ែត្រ សាងសង់ក្រោមជំនួយរបស់រដ្ឋាភិបាលចិន ជាង ៣៣លានដុល្លារអាមេរិក។

នៅក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាប្រមាណជិត២ម៉ោង ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖

* សម្តេចតេជោ ហ៊ុន សែន ឆ្នាំកំណើតសម្តេច គឹឆ្នាំរោង តំណាងដោយរាគរាជ មិនមានឆុងនឹងឆ្នាំណាឡើយ ហើយចិន គោរពណាស់សម្រាប់នាគរាជ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជាប់គាំងនយោបាយឆ្នាំ២០០៣ មិនបានរារាំងការជួយរបស់ចិន មកកាន់កម្ពុជានោះឡើយ ដែលជាការបង្ហាញឱ្យនូវសមានចិត្ត និងរបៀបធ្វើទំនាក់ទំនងរបស់ចិន ជាមួយកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនៅចងចាំច្បាស់ណាស់នៅពេលនោះ គឺសម្តេចបានអំពាវនាវមិត្តចិនឱ្យជួយតភ្ជាប់ផ្លូវនៅភាគឦសាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធមកកាន់ភាគឦសាននេះ សម្តេចហាក់មានភាពលំអៀងបន្តិចជាមួយបណ្តាខេត្តដទៃទៀត ព្រោះចិនបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធច្រើននៅខេត្តភាគឦសាន មានដូចជាក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីជាដើម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចង់ប្រែក្លាយខេត្តភាគឦសានឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ពាក់ព័ន្ធកសិ-ឧស្សាហកម្ម និងធនធានរ៉ែ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើដំណើរប្រមាណ ៦ពាន់គីឡូម៉ែត្រ នៅទូទាំងប្រទេសកាលពីឆ្នាំ២០១៦ បំណងស្វែងយល់ពីស្ថានភាពប្រទេសពេលមានសង្គ្រាម និងពេលគ្មានសង្គ្រាម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មាសដែលផលិតនៅខេត្តមណ្ឌលគិរីរយៈពេលប្រមាណ ៧ខែកន្លងមកនេះ ផលិតបានប្រមាណ ១,៧៥១គីឡូក្រាម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជានៅមានធនធានរ៉ែជាច្រើនទៀត ដែលមិនទាន់បានស្រាវជ្រាវនៅឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយចំពោះសមិទ្ធផលទាំងឡាយកើតចេញពីការគូសវាសរបស់សម្តេច ក្រោយពេលបិទបញ្ចប់ភ្លើងសង្គ្រាមចុងឆ្នាំ១៩៩៨។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តនៅទូទាំងប្រទេសបានចងភ្ជាប់គ្នាដោយហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពានរួចហើយ នៅសល់តែការចងភ្ជាប់ពីភាគពាយ័ព្យ ទៅភាគនិរតីប៉ុណ្ណោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ថានភាពកម្ពុជាបច្ចុប្បន្នមិនដូចពីមុនទៀតទេ ពង្រាយផ្លូវហើយ ពង្រាយមណ្ឌលសុខភាព និងសាលារៀនផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គ្រោងយកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ជួបសិស្សនិទ្ទេស A ទាំងអស់នៅរាជធានីភ្នំពេញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការពន្យារពេលជួបសិស្សនិទ្ទេស A នេះ ដោយសាររង់ចាំ i-Pad ដែលបញ្ជាទិញដោយក្រុមហ៊ុនជីពម៉ុង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានការតបណ្តាញទឹកស្អាត គ្មានសាលារៀន គ្មានមណ្ឌលសុខភាព មិនអាចកាត់បន្ថយគម្លាតភាពក្រីក្ររវាងទីក្រុង និងជនបទបានឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្តូរផ្តាច់ថា នឹងធ្វើឱ្យទីជនបទរបស់កម្ពុជាទាំងអស់មានអគ្គិសនីប្រើប្រាស់ ខណៈបច្ចុប្បន្នគ្របដណ្តប់ជាង ៩៨ភាគរយហើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅខែមីនា មន្ទីរពេទ្យធំៗចំនួនពីរតម្លៃជិត ៨០លានដុល្លារ ជាជំនួយរបស់ចិន នឹងសម្ពោធដាក់ឱ្យប្រើប្រាស់។ មន្ទីរពេទ្យទាំងពីរនោះ រួមមាន៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។

* សម្តេចតេជោ ហ៊ុន សែន បន្តស្នើចិន ជួយសាងសង់តភ្ជាប់កំណាត់ផ្លូវជាតិលេខ៧ ពីអូរគ្រៀង ទៅទៅព្រំដែនឡាវ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកមិត្តនូវកាតព្វកិច្ចចិន ជួយសង់ស្ពានឆ្លងទន្លេក្នុងខេត្តក្រចេះ និងផ្លូវតភ្ជាប់ពីក្រចេះ ទៅកំពង់ធំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិត្តចិននិយាយមិនច្រើន តែធ្វើលឿន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចិនបានពិនិត្យរួចហើយលើនីតិវិធីភូតគាមអនាម័យត្រីប្រា និងមៀនប៉ៃលិនរបស់កម្ពុជា ដែលជាការបើកទីផ្សារកាន់តែធំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធ្វើតែស្រែមួយមុខមិនអាចធ្វើអ្នកមានបានទេ គឺត្រូវតែធ្វើលើដំណាំផ្សេងៗទៀត។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ ខណៈគ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សរាល់ថ្ងៃ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេល៣០ថ្ងៃហើយ កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ តែត្រូវបន្តយកចិត្តទុកដាក់លើការការពារ និងចាក់ដូសជំរុញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនធ្វើជាមេទាហានដែលឱ្យទ័ពចូលសមរភូមិដោយគ្មានសម្ភារៈ និងយុទ្ធភណ្ឌសម្រាប់ប្រយុទ្ធនោះទេ។ ក្រុមគ្រូពេទ្យក៏ដូចជា គឺសម្តេចមិនឱ្យខ្វះសម្ភារៈ បរិក្ខារពេទ្យនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវបន្តការចាក់វ៉ាក់សាំង រកវ៉ាក់សាំងទាំងការទិញ និងជំនួញ ព្រមទាំងបង្កើតរោងចក្រផលិតវ៉ាក់សាំង ដើម្បីកុំឱ្យការគ្រប់គ្រងជំងឺកូវីដដើរថយក្រោយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចប្តូរផ្តាច់ក្នុងការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅឆ្នាំ២០២២នេះ បន្ទាប់ពីខកខានអស់រយៈពេល២ឆ្នាំហើយនោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានទទួលលិខិតប្រធានាធិបតីអាមេរិក ចូ បៃដិន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក យូរថ្ងៃមកហើយ តែសម្តេចមិនទម្លាយរង់ចាំប្រតិកម្មរបស់ក្រុមប្រឆាំង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចរង់ចាំមើលរវាងវីធីសាស្ត្ររឹង និងទន់ តើមួយណាអាចដោះស្រាយវិបត្តិមីយ៉ាន់ម៉ាបាន ខណៈកម្ពុជានៅសល់ពេលមិនយូរទេក្នុងការធ្វើជាប្រធានអាស៊ាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងផ្តាំទៅពលរដ្ឋមីយ៉ាន់ម៉ាថា កម្ពុជាគ្មានទទួលបានប្រយោជន៍អ្វីពីការប្រឹងប្រែងដោះស្រាយវិបត្តិមីយ៉ាន់ម៉ានោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមិនជ្រើសយកមធ្យោបាយចរចាទេ មីយ៉ាន់ម៉ា មិនអាចបញ្ចប់បានទេ ហើយសម្តេចក៏រង់ចាំមើលផងដែរ។

* សម្តេចតេជោ ហ៊ុន សែន ចោទសួរទៅក្រុមប្រឆាំងរបបយោធានៅមីយ៉ាន់ម៉ាថា តើអាចផ្តួលរំលំរបបយោធាណៃពិដោរបានអត់?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដោះលែងសាស្ត្រាចារ្យជនជាតិអូស្ត្រាលី ដែលត្រូវរបបយោធាអូស្ត្រាលីដោះលែងម្សិលមិញ គឺសម្តេចបានស្នើមេយោធាមីយ៉ាន់ម៉ា ក្នុងការដោះលែង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ជាតួអង្គសាងគុណសម្បត្តិនាំដល់ការនាំមកនូវការចរចាបញ្ចប់សង្គ្រាម តែគុណសម្បត្តិគេផ្តល់ទាំងស្រុងទៅយូអិន។

* សម្តេចតេជោ ហ៊ុន សែន រិះគន់អ្នកវិភាគមួយចំនួន ដែលមិនចុះសម្រុងជាមួយប្រពន្ធកូនខ្លួនឯងផង បែរជាមកប្រដៅកម្ពុជាឱ្យរួបរួម។

* សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មទៅលោក ជេម សុខ និងទម្លាយថា សម្តេច និងលោក ជេម សុខ ទាក់ទងគ្នាយូរមកហើយ

* សម្តេចតេជោ ហ៊ុន សែន រង់ចាំមើលដៃគូអាស៊ានផ្សេងទៀត ចូលរួមដោះស្រាយបញ្ហាមីយ៉ាន់ម៉ា

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាក្នុងនាមប្រធានអាស៊ាន ដែលសម្របសម្រួលចំពោះបញ្ហាមីយ៉ាន់ម៉ា ទទួលបានការគាំទ្រច្រើនជាងការរិះគន់

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ដល់ក្រុមហ៊ុនដែលជួយសាងសង់កំណាត់ផ្លូវជាតិលេខ៧ ហើយសម្តេចសង្ឃឹមថា នឹងមិនមានការបើកលើសទម្ងន់លើផ្លូវនេះទៀតទេ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.