ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ

រមណីយដ្ឋានធម្មជាតិកែច្នៃជាច្រើននៅខេត្តពោធិ៍សាត់ កំពុងមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់នៅតំបន់ភ្នំ១៥០០ (Photos Inside)

រមណីយដ្ឋានធម្មជាតិកែច្នៃជាច្រើននៅខេត្តពោធិ៍សាត់ កំពុងមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់នៅតំបន់ភ្នំ១៥០០ (Photos Inside)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ រមណីយដ្ឋានធម្មជាតិ និងរមណីយដ្ឋានកែច្នៃជាង១០កន្លែងបាននិងកំពុងវិវត្តខ្លួនជាមួយនឹងសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់នៅស្រុកវាលវែង ខណៈដែលស្រុកមួយនេះ ត្រូវបានជាប់ឈ្មោះជាស្រុកទេសចរណ៍ល្បីបំផុតនៅខេត្តពោធិ៍សាត់ ដែលបច្ចុប្បន្នមានការវិនិយោគអភិវឌ្ឍជាច្រើន ដើម្បីបម្រើដល់កំណើនភ្ញៀវទេសចរគ្រប់ជាតិសាសន៍។

ទីតាំងដែលជាទីចាប់អារម្មណ៍ខ្ពស់នោះ គឺនៅរ៉បមាត់ផ្លូវជាតិលេខ៥៥ តំបន់ភ្នំ១៥០០ «ផ្លូវបុប្ផាលាក់ខ្លួន» ដែលទីតាំងទាំងនោះសុទ្ធសឹងតែជាទីគាប់ប្រាថ្នារបស់បណ្ដាភ្ញៀវទេសចរជិតឆ្ងាយ ដែលចង់មកគយគន់ និងថតរូបទុកជាអនុស្សាវរីយ៍នូវទេសភាពព្រៃភ្នំ ទឹកធ្លាក់ និងខ្សែផ្លូវបត់បែនឡើងចុះដូចអន្ទង់អាំង។

ភ្ញៀវទេសចរដែលបានមកលេងនៅទីនោះ មិនត្រឹមតែគយទេសភាពដ៏ស្រស់ស្អាតគ្មានពីរប៉ុណ្ណោះទេ ភ្ញៀវទេសចរប្រាកដជាឆ្ពោះទៅច្រកថ្មដា ដែលជាច្រកព្រំដែនរវាងកម្ពុជា-ថៃ ពោលគឺរវាងខេត្តពោធិ៍សាត់ និងខេត្តត្រាត។ នៅទីនោះភ្ញៀវទេសចរក៏អាចឆ្លងកាត់ទៅលេខខេត្តត្រាតបានដែរ ដែលមានផ្សារលក់ដូរម្ហូបអាហារ ផ្លែឈើ នំចំណី ជាប់មាត់សមុទ្រ និងមានរបស់របរមួយចំនួនទៀត។ ចំពោះការបើកឱ្យចូលទៅទស្សនានៅខេត្តត្រាតនេះ គឺមានការបើកជាចន្លោះថ្ងៃ មានន័យថា បើកមួយថ្ងៃ ខានមួយថ្ងៃ តែដោយសារតែការរីករាលដាលជំងឺកូវីដ១៩ ទាំងភាគីកម្ពុជា និងភាគីថៃ បានផ្អាកការចេញចូលសម្រាប់ភ្ញៀវទេសចរណ៍មួយរយះសិន។ មួយវិញទៀត ភ្ញៀវទេសចរក៏អាចទិញម្ហូបអាហារ គ្រឿងសមុទ្រយកមកទទួលទានបាន ឬអាចកម្មង់ទិញយកទៅធ្វើម្ហូបទទួលទានបានផងដែរ។

ក្រលែកមើលរមណីយដ្ឋាន «ថ្មដាផារ៉ាដាយរីសត – Thmorda Paradise Resort» ឯនេះវិញ គឺសុទ្ធតែកែច្នៃឡើងពីធម្មជាតិ ដែលទទួលបានការចាប់អារម្មណ៍ខ្ពស់ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចទៅថតរូបទុកជាអនុស្សាវរីយ៍ (Pre-Wedding) លេងកម្សាន្ត បោះតង់ ងូតទឹក មានបន្ទប់តូចធំស្នាក់នៅតាមតម្រូវការ សមស្របទៅនឹងអាកាសធាតុត្រជាក់គ្រប់រដូវកាល មិនចាញ់ខេត្តមណ្ឌលគិរីនោះឡើយ។

បើតាមការផ្សព្វផ្សាយរបស់រមណីយដ្ឋាន «ថ្មដាផារ៉ាដាយរីសត – Thmorda Paradise Resort» បានឱ្យដឹងពីសេវាកម្មនៅទីនោះ គឺមានបន្ទប់ជួល (បឹងកាឡូ) តម្លៃចាប់ពី៥០ទៅ១០០ដុល្លារ មានតង់សម្រាប់ជួលតម្លៃចាប់ពី២០ទៅ៣៥ដុល្លារ អាចងូតទឹកលេងក្នុងអាងសិប្បនិម្មិត ឬទឹកជ្រោះតូចនៅក្បែរទីនោះ អាចអាំងសាច់ ឬរាំច្រៀងកម្សាន្ត និងអាចមើលអំពិលអំពែកបានផងដែរ។

រមណីយដ្ឋាននេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៥ ក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមានចម្ងាយប្រមាណជា១៧២គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ និងមានចម្ងាយប្រមាណជា៣៦២គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.