ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ

អភិបាលខណ្ឌឫស្សីកែវ ចុះផ្សព្វផ្សាយទប់ស្កាត់ជំងឺកូវីដ ជំងឺអេដស៍ គ្រឿងញៀន និងចែកអំណោយមួយចំនួនជូនពលរដ្ឋនៅសង្កាត់ទួលសង្កែ១

អភិបាលខណ្ឌឫស្សីកែវ ចុះផ្សព្វផ្សាយទប់ស្កាត់ជំងឺកូវីដ ជំងឺអេដស៍ គ្រឿងញៀន និងចែកអំណោយមួយចំនួនជូនពលរដ្ឋនៅសង្កាត់ទួលសង្កែ១

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ អភិបាលខណ្ឌឫស្សីកែវ លោក ឯក ឃុនដឿន នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយអំពីវិធានការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ជំងឺអេដស៍ និងការប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន ជូនដល់ប្រជាពលរដ្ឋនៅសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ដើម្បីបន្តរួមគ្នាការពារសុខភាពសាធារណៈក្នុងសហគមន៍ពីបញ្ហាចម្បងៗទាំងនេះ។

លោក ឯក ឃុនដឿន បានណែនាំសារជាថ្មីម្ដងទៀតដល់ប្រជាពលរដ្ឋក្នុងការកាត់បន្ថយការចម្លងជំងឺកូវីដ១៩ ទៅកាន់គ្រួសារ និងអ្នកដទៃ ដោយចាំបាច់ទាមទារឱ្យមានការចូលរួមរក្សាអនាម័យ តាមរយៈការបន្តអនុវត្តវិធានការ «៣កុំនិង៣ការពារ»។

លោកអភិបាលខណ្ឌបានបន្តជំរុញដល់ប្រជាពលរដ្ឋក្នុងសង្កាត់ទួលសង្កែ១ និងខណ្ឌឫស្សីកែវទាំងមូលត្រូវទៅចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ដើម្បីឈានទៅដល់ការកាត់ផ្ដាច់ការចម្លងជំងឺចូលក្នុងសហគមន៍ ដែលជាសារផ្ដាំផ្ញើយ៉ាងយកចិត្តទុកដាក់ និងប្រកបដោយព្រហ្មវិហារធម៌ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោកអភិបាលខេត្ត ឯក ឃុនដឿន បានប្រគល់នូវសម្ភារបង្ការមេរោគមួយចំនួន មានដូចជាជែលលាងដៃ ម៉ាស អាល់កុល ព្រមទាំងថ្នាំបង្កាជំងឺកូវីដ ជូនដល់ប្រជាពលរដ្ឋនាឱកាសនោះផងដែរ ដែលជាអំណោយរបស់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស័្មគ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងលោកស្រី ពេជ្រ ចន្ទមុន្នី៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.