ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហើបថា និស្សិតវិទ្យាស្ថានតេជោសែន នឹងទទួលបានពិន្ទុមុន ១៥% ពេលប្រឡងចូលក្របខណ្ឌរដ្ឋ (Video inside)

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហើបថា និស្សិតវិទ្យាស្ថានតេជោសែន នឹងទទួលបានពិន្ទុមុន ១៥% ពេលប្រឡងចូលក្របខណ្ឌរដ្ឋ (Video inside)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីតម្រង់ទិសជំនាញសិក្សានៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហើបថា សម្រាប់និស្សិតដែលបានបញ្ចប់ការសិក្សានៅវិទ្យាស្ថានតេជោ សែន នឹងទទួលបានពិន្ទុមុនចំនួន ១៥% ពេលប្រឡងចូលក្របខណ្ឌរដ្ឋ ដើម្បីបំរើការងារនៅក្រសួងសាធារណការ ។

លោកទេសរដ្ឋមន្ត្រី បានថ្លែងដូចនេះថា៖ «ពេលយើងរៀនចប់ពីវិទ្យាស្ថានតេជោសែន ពេលប្រឡងចូលក្របខណ្ឌរដ្ឋ យើងខ្ញុំឱ្យពិន្ទុមុនឱ្យហើយ ១៥% មុនឱ្យហើយ ១០ ទៅ ១៥% មុននិស្សិតមកពីសាលាផ្សេងៗ ចឹងអតិថិភាពផ្តល់ទៅឱ្យនិស្សិតដែលរៀបចប់ពីវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ក្នុងការប្រឡងចូលក្របខណ្ឌ»។

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល, និស្សិតសិក្សានៅវិទ្យាស្ថានតេជោសែន និងមានឱកាសចុះទៅសិក្សាដោយផ្ទាល់នៅតាមការដ្ឋានសាងសង់ តាមកំពង់ផែ និងតាមទីតាំងផ្សេងៗ ហើយគិតមកដល់ពេលនេះមិនទាន់ធ្លាប់មានសាកលវិទ្យាល័យណាមួយ ដែលយកសិស្សានុសិស្ស ចុះទៅអនុវត្តការងារធ្វើកំពង់ផែ ចុះមើលការសង់ផ្លូវល្បឿនលឿន ការសាងសង់ស្ពាន និងផ្លូវនោះទេ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា ដើម្បីកសាងប្រទេសជាតិបាន គឺត្រូវការកសាង ផ្លូវ ទឹក ភ្លើង និងធនធានមនុស្ស គឺមានសារសំខាន់ណាស់ ដូចនេះដើម្បីឱ្យមានធនធានមនុស្សគ្រប់គ្រាន់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៅប្រទេសកម្ពុជាឱ្យមានប្រសិទ្ធភាពខ្ពស់ ក្រសួងបានរៀបចំបណ្តុះបណ្តាលធន ធានមនុស្សជំនាន់ក្រោយឱ្យបានច្រើន ដែលមានជំនាញមួយច្បាស់លាស់ ដើម្បីបានចូលរួមជាមួយរដ្ឋាភិបាលក្នុងការកសាងប្រទេសជាតិ។

សូមបញ្ជាក់ដែរថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន មានដេប៉ាតឺម៉ង់ចំនួន ៣រួមមាន ១៖ដេប៉ាតឺម៉ង់សំណង់សាធារណការ សិក្សាលើជំនាញសំណង់ផ្លូវ ថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងកំពង់ផែ និងជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់ ២៖ ដេប៉ាតឺម៉ង់គ្រប់គ្រងដឹកជញ្ជូន និងភស្តុភារកម្ម សិក្សាលើជំនាញសេដ្ឋកិច្ច និងគ្រប់គ្រង ដឹកជញ្ជូន ផ្លូវគោក និងជំនាញគ្រប់គ្រង ភស្ដុភារកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ និង៣ ដេប៉ាតឺម៉ង់នាវាចរណ៍លើជំនាញបរិបាលនាវា និងម៉ាស៊ីននាវា។

វិទ្យាស្ថាននេះ ត្រូវបានបង្កើតឡើងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និងគំនិតផ្តួចផ្តើមប្រកបដោយការតាំងចិត្តមុះមុត និងចក្ខុវិស័យច្បាស់លាស់របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងគោលបំណងបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយសមត្ថភាព ចំណេះដឹងទូលំទូលាយ និងសីលធម៌ វិជ្ជាជីវៈ ក៏ដូចជាដើម្បីដោះស្រាយបញ្ហាវិបត្តិកង្វះអ្នកជំនាញបច្ចេកទេស ដែលមានភារកិច្ចបណ្តុះបណ្តាលធនធានមនុស្ស និងស្រាវជ្រាវ លើវិស័យ សំណង់ស្ពាន ថ្នល់ ប្រព័ន្ធចម្រោះទឹកកខ្វក់ ផ្លូវដែក កំពង់ផែ និងវិស័យដឹកជញ្ជូន ផ្លូវគោក ផ្លូវទឹក ផ្លូវសមុទ្រ និងភស្តុភារកម្មជាដើម៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.