ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!

លោក ស៊ុន ចាន់ថុល ផ្សព្វផ្សាយផែនការណែនាំសម្រាប់ការឃោសនាឆ្ពោះទៅកាន់ការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥

លោក ស៊ុន ចាន់ថុល ផ្សព្វផ្សាយផែនការណែនាំសម្រាប់ការឃោសនាឆ្ពោះទៅកាន់ការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្ដាល)៖ លោក ស៊ុន ចាន់ថុល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ ខេត្តកណ្ដាល នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការណែនាំស្ដីពីការងារឃោសនាឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដើម្បីបង្កើនប្រសិទ្ធភាពការងារចុះជួយមូលដ្ឋាន និងស្វែងរកការគាំទ្រពីប្រជាពលរដ្ឋសម្រាប់ព្រឹត្តិការណ៍បោះឆ្នោតខាងមុខនោះ។

កិច្ចប្រជុំនេះដែរគេឃើញមានការចូលរួមពីគណៈអចិន្ត្រៃយ៍ក្រុម ការងារគណបក្សចុះមូលដ្ឋានស្រុក អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ប្រធាន-អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១១នៃស្រុកកោះធំ គណៈអចិន្ត្រៃយ៍គណបក្ស អនុប្រធានទី៣ក្រុមការងារគណបក្សចុះជួយឃុំទាំង១១នៃស្រុកកោះធំ ក្រុមការងារយុវជនគណបក្សស្រុក ក្រុមការងារចលនាស្ត្រី ប្រធានគណបក្សឃុំ ក្រុមប្រឹក្សាឃុំ សរុបប្រមាណ១៣០នាក់។

គួរជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៃព្រឹទ្ធសភា នឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។

លោក ស៊ុន ចាន់ថុល បានណែនាំឱ្យសមាជិកក្រុមការងារគណបក្សចុះជួបប្រជាពលរដ្ឋឱ្យបានដិតដល់ សហការជាមួយបេក្ខជនចាស់ៗ និងជួយផ្សព្វផ្សាយសមិទ្ធផលថ្មីៗរបស់គណបក្ស ដែលរួមមានដូចជា រូបភាពគម្រោងប្លង់ សាងសង់មន្ទីពេទ្យតេជោ សែន ស្រុកកោះធំ គម្រោងស្តារជួសជុល សាងសង់មណ្ឌលសុខភាពនានានៅស្រុកកោះធំ និងសមិទ្ធផលជាច្រើនផ្សេងទៀត ជាពិសេសផ្សព្វផ្សាយពីភាពជោគជ័យ ដ៏ត្រចះត្រចង់នៃយុទ្ធសាស្ត្រ ចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ជូនប្រជាពលរដ្ឋបានប្រមាណ៩០% នៅទូទាំងប្រទេស ដែលនេះជាជោគជ័យដ៏ធំធេងបើប្រៀបធៀបនឹងតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោក កម្ពុជាឈរលំដាប់លេខរៀងទី៣ ដែលជាអត្រាខ្ពស់ខ្លាំង ធ្វើឱ្យអ្នកស្លាប់ និងអ្នកឈឺដោយសារជំងឺកូវីដ-១៩បានថយចុះយ៉ាងច្រើន ឈានទៅបើកប្រទេសជាតិឡើងវិញយ៉ាងទូលំទូលាយសំដៅឱ្យសេដ្ឋកិច្ចជាតិងើបឡើងវិញ ក៏ដូចជាផ្តល់ឱកាសបង្កើតការងារ ធ្វើជូនប្រជាពលរដ្ឋឡើងវិញផងដែរ។

បន្ថែមពីលើនេះ លោកបានជំរុញលើកទឹកចិត្តឱ្យសមាជិកក្រុមការងារគណបក្សទាំងអស់ជួយផ្សព្វផ្សាយអំពីការកើនឡើងនៃជីវិតសង្ឃឹមរស់គិតជាមធ្យម (Life Expectancy) ចំនួន១៤ឆ្នាំបន្ថែមទៀតរបស់ប្រជាជនកម្ពុជា ប្រៀបធៀបទៅនឹងរយៈពេល២០ឆ្នាំកន្លងទៅ ដោយសារកម្ពុជាមានការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ពន្ធរូបវន្ត ជាពិសេសមធ្យោបាយ និងផ្លូវធ្វើដំណើរឆ្ពោះទៅកាន់មន្ទីរពេទ្យ ដើម្បីស្វែងរកសេវាថែទាំនិងព្យាបាលសុខភាព រួមជាមួយនឹងបរិស្ថានរស់នៅស្អាត អាហារបរិភោគគ្រប់គ្រាន់ និងទឹកទទួលទានស្អាតជាដើម និងចុះតាមខ្នងផ្ទះ ដើម្បីណែនាំឱ្យប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី៣ ជំរុញគាត់ឱ្យចាក់ដូសទី៣ឱ្យបានគ្រប់ៗគ្នា ជាពិសេសកុំភ្លេចនាំយកអាល់កុល ជែល សាប៊ូលាងដៃ និងក្រម៉ាចែកជូនពួកគាត់ដោយគ្មានការរើសរើងផងដែរ។

លោក ស៊ុន ចាន់ថុល បានជំរុញឱ្យសមាជិកក្រុមការងារគណបក្សយកផែនការនេះទៅអនុវត្តឱ្យបានជោគជ័យ រួបរួមគ្នាទាំងបេក្ខជនចាស់ទាំងបេក្ខជនថ្មីក្នុងគោលដៅតែមួយយកឈ្នះការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅខែមិថុនា ជូនគណបក្សឱ្យបាន ពីព្រោះនេះជាការបោះឆ្នោតដ៏សំខាន់និងជាអាយុជីវិតរបស់គណបក្ស និងបានលើកឡើងនូវបញ្ហាប្រឈម ដើម្បីថ្នាក់ដឹកនាំអាចលើកយកទៅពិចារណារកមធ្យោបាយ ដោះស្រាយគ្រប់បែបយ៉ាង ដើម្បីដណ្ដើមបានជោគជ័យជូនគណបក្សផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.