ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

មូលនិធិពានរង្វាន់សន្តិភាពសាន់ហាក់ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មាន នៅថ្ងៃទី០៧ ខែកុម្ភៈ ស្តីពី «ការប្រកាសជាផ្លូវការនូវជ័យលាភីពានរង្វាន់សន្តិភាពសាន់ហាក់ លើកទី៥ រួមទាំងពានរង្វាន់ស្ថាបនិក»

មូលនិធិពានរង្វាន់សន្តិភាពសាន់ហាក់ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មាន នៅថ្ងៃទី០៧ ខែកុម្ភៈ ស្តីពី «ការប្រកាសជាផ្លូវការនូវជ័យលាភីពានរង្វាន់សន្តិភាពសាន់ហាក់ លើកទី៥ រួមទាំងពានរង្វាន់ស្ថាបនិក»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ មូលនិធិពានរង្វាន់សន្តិភាពសាន់ហាក់ (Sunhak Peace Prize) នឹងរៀបចំធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពី «ការប្រកាសជាផ្លូវការនូវជ័យលាភីពានរង្វាន់សន្តិភាពសាន់ហាក់ លើកទី៥ រួមទាំងពានរង្វាន់ស្ថាបនិក»។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន  ទទួលបាន។

សន្និសីទសារព័ត៌មាននេះ នឹងធ្វើឡើងនៅវេលាម៉ៅង ០៤៖០០ រសៀល (ម៉ោងនៅទីក្រុងភ្នំពេញ) នៅសាលប្រជុំ៖ ភូគីត្រាទី១ ជាន់ទី២ ក្នុងសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា (Sofitel Phnom Penh Phokeethra)។

ម្ចាស់ជ័យលាភីទាំងអស់ គឺត្រូវបានផ្តល់កិត្តិយស ពីព្រោះពួកគាត់បានខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍន៍មនុស្ស រួមទាំងការខិតខំប្រឹងប្រែងដើម្បីការពារសុខភាព និងសុខុមាលភាពរបស់មនុស្សជាតិ នៅក្នុងអំឡុងពេល នៃការរាតត្បាតជំងឺកូវីដ-១៩។

បើតាមសេចក្តីប្រកាសរបស់មូលនិធិពានរង្វាន់សន្តិភាពសាន់ហាក់ គឺជ័យលាភីម្នាក់ៗនឹងទទួលបានរង្វាន់ជាសាច់ប្រាក់ និងមេដាយមាស នៅឯកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ (កិច្ចប្រជុំកំពូលដើម្បីសន្តិភាពនៅឧបទ្វីបកូរ៉េ) នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាធារណរដ្ឋកូរ៉េ។

គណៈកម្មាធិការជ្រើសរើសរង្វាន់សន្តិភាពសាន់ហាក់ ដឹកនាំដោយ លោក ជូស ម៉ានូអែល ប៉ារ៉ូសូ (Hon. Jose Manuel Barroso) អតីតប្រធានគណៈកម្មការអឺរ៉ុប បានអញ្ជើញអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ចុះផ្សាយពីព្រឹត្តិការណ៍នេះ ដើម្បីប្រកាសពីជ័យលាភីពាន់រង្វាន់នេះ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីចុងខែមករា កន្លងទៅ ត្រូវបានមូលនិធិពានរង្វាន់សន្តិភាពសាន់ហាក់ប្រកាសថា បានឈ្នះពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២។ ការផ្តល់ពានរង្វាន់នេះ ដោយសារតែការដឹកនាំដ៏ខ្ជាប់ខ្ជួន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា ហើយការដឹកនាំរបស់សម្តេចតេជោ ពិតជាបានរួមចំណែកដល់ការកសាងសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។

ចំពោះអ្នកសារព័ត៌មាន និងមានបំណងចូលរួមនៅក្នុងសន្និសីទសារព័ត៌មានខាងនេះ ត្រូវបញ្ជាក់អំពីការចូលរួមរបស់ខ្លួន នៅត្រឹមថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ ដោយទំនាក់ទំនងតាមលេខទូរស័ព្ទ (ឬ តាមប្រព័ន្ធ Telegram)៖ ០៩៩ ៩២៩ ៣២៣ / ០៩២ ៩១២ ៤៥៦៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.