ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!

កាកបាទក្រហមកម្ពុជា បន្តបេសកកម្មចុះចែកជែលលាងដៃដល់សាខារបស់ខ្លួន នៅខេត្តកំពង់ឆ្នាំង បន្ទាប់ពីបញ្ចប់នៅខេត្តពោធិ៍សាត់

កាកបាទក្រហមកម្ពុជា បន្តបេសកកម្មចុះចែកជែលលាងដៃដល់សាខារបស់ខ្លួន នៅខេត្តកំពង់ឆ្នាំង បន្ទាប់ពីបញ្ចប់នៅខេត្តពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ឆ្នាំង)៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបន្តបេសកកម្មចុះចែកប្រគល់ជែកលាងដៃ ដល់សាខារបស់ខ្លួនជាបន្តបន្ទាប់។

ដោយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ បានប្រគល់ជែលលាងដៃចំនួន ៧៣០កេស (ស្មើនឹង ១១,៦៨០ដប) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង (សាខាទី២៤) អនុសាខាកាកបាទក្រហមកម្ពុជាក្រុង-ស្រុកទាំង៨ ការិយាល័យប្រតិបត្តិ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកខេត្ត-ស្រុក សរុបទាំង៥១ ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីប្រើប្រាស់ក្នុងការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។

ពិធីប្រគល់-ទទួលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត តំណាងទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា និងលោកស្រី ប៊ន សុភី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ លោកបានពាំនាំនូវប្រសាសន៍ការផ្តាំសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងកោតសរសើរគណៈកម្មាធិការសាខា-អនុសាខា យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាទាំងអស់ បុគ្គលិកសុខាភិបាលនៅតាមស្រុកប្រតិបត្តិ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកទាំងអស់ ក្នុងរយៈពេលជាង២ឆ្នាំកន្លងទៅនេះ ដែលបានខិតខំចូលរួមកម្លាំងជាមួយនឹងរាជរដ្ឋាភិបាល នៅក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋ ជាពិសេសបានខិតខំពុះពាររួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។

ទន្ទឹមនឹងនេះ លោកបានគូសបញ្ជាក់ថា «ការចូលរួមកម្លាំងពីប្រតិបត្តិករជួរមុខ កម្លាំងទ័ពអាវស និងកម្លាំងពហុវិស័យទាំងអស់ បានធ្វើឱ្យកម្ពុជាយើងទទួលបានភាពជោគជ័យក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ រហូតដល់សម្រេចបាននូវការបើកដំណើរការសេដ្ឋកិច្ច-សង្គមឡើងវិញលើគ្រប់វិស័យ រួមជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្រ នៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ-ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ជាមួយនឹងទស្សនវិស័យនៃការចាកចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងភាពរឹងមាំ និងការវិលត្រឡប់ទៅរកមាគ៌ានៃកំណើន និងការអភិវឌ្ឍប្រកបដោយចីរភាពឡើងវិញ»។

ក្នុងឱកាសនោះដែរ លោកស្រី ប៊ន សុភី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ដែលបានផ្តល់អំណោយដល់សាខានាពេលនេះ និងនាពេលកន្លងមក ពិសេសបានជួយទំនុកបម្រុងផ្នែករូបវន្ត និងអរូបវន្ត ពិសេសការអភិវឌ្ឍស្ថាប័ន អភិវឌ្ឍន៍ធនធានមនុស្ស មន្ត្រី-បុគ្គលិក យុវជន អ្នកស្ម័គ្រចិត្ត និងនិយាយដោយឡែកជួយគាំទ្រធនធានសម្ភារៈ និងថវិកាក្នុងការឆ្លើយតបការងារមនុស្សធម៌ក្នុងរយៈពេល ១ឆ្នាំ ២០២១ កន្លងមកនេះ សាខា និងអនុសាខា ក្រុង ស្រុក បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេង គ្រួសារចត្តាឡីស័ក និងចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកូនច្រើន អ្នករស់នៅជាមួយមេរោគអេដស៍-ជំងឺអេដស៍ សរុប ៧៦៩គ្រួសារ។

សូមបញ្ជាក់ជូនថា សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ទទួលបានជែលលាងដៃចំនួន ៧៣០កេស (ស្នើនឹង ១១,៦៨០ដប) ក្នុងនោះសាខាផ្ទាល់ទទួលបាន ចំនួន ២០កេស ស្មើនឹង ៣២០ដប, អនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង៨ ដែលនីមួយៗទទួលបាន ២៥កេស ស្មើនឹង ៣២០០ដប ស្រុកប្រតិបត្តិ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកខេត្ត-ស្រុក ទាំង៥១ ដែលនីមួយៗទទួលបាន ១០កេស ស្មើនឹង ៨,១៦០ដប។

នៅថ្ងៃដដែលនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ក៏បានរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពី «ផែនការអភិវឌ្ឍសាខា តាមយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា» ដោយមានការដឹកនាំកិច្ចប្រជុំ ដោយលោកវេជ្ជបណ្ឌិត អ៊ុយ សំអាត៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.