ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!

​ឡ​ដុត​កម្ទេច​សំណល់​គ្រោះថ្នាក់​នៅ​ខេត្ត​កែប មាន​សារសំខាន់​ក្នុងការ​ដុត​កម្ទេច​សំណល់​រាវ​រឹង​គ្រប់​ប្រភេទ​

​ឡ​ដុត​កម្ទេច​សំណល់​គ្រោះថ្នាក់​នៅ​ខេត្ត​កែប មាន​សារសំខាន់​ក្នុងការ​ដុត​កម្ទេច​សំណល់​រាវ​រឹង​គ្រប់​ប្រភេទ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ ឡ​ដុត​កម្ទេច​សំណល់​គ្រោះថ្នាក់ ស្ថិតក្នុង​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប ដែល​បាន​បើក​ដំណើរការ​ជិត​៥​ខែ​មក​ហើយ​នោះ ពិតជា​មាន​តួនាទី​ដ៏​សំខាន់ ក្នុងការ​ដុត​កម្ទេច​សំណល់​ផ្សេងៗ ពិសេស​សំណល់​វេជ្ជសាស្ត្រ និង​កាក​សំណល់​សំរាម​ដែល​ដឹកជញ្ជូន​មក​ពី​តំបន់ ភូមិសាស្ត្រ​ខេត្ត​កែប​។​

​ឆ្លើយតប​នឹង​អ្នកយក​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ លោក អ៉ឹម បញ្ញា​រិទ្ធិ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កែប បានឱ្យដឹងថា ឡ​ដុត​កម្ទេច​សំណល់​គ្រោះថ្នាក់ ចាប់តាំងពី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​រហូត​មកដល់​ពេលនេះ ពិតជា​មាន​សារសំខាន់​ក្នុងការ​ដុត​កម្ទេច​សំណល់​គ្រោះ​ថ្នាក់​នានា ពិសេស​សំណល់​វេជ្ជសាស្ត្រ​តែម្តង​។​ លោក​ប្រធាន​បាន​បញ្ជាក់​ដែរ​ថា ស្រប​ពេល​ជ​ងឺ​កូវី​ដ​-១៩ នៅក្នុង​ខេត្ត​កែប​មាន​ការថយចុះ គឺ​គ្មាន​សំណល់​គ្រោះថ្នាក់​ណា​ដែល​វេច​ខ្ចប់​ចេញពី​មណ្ឌល​ចត្តា​ឡី​ស័ក និង​សំណល់​ចេញពី​កន្លែង​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩ ទៀត​នោះ​ទេ ខណៈ​អ្នកជំងឺ​បាន​ជាសះស្បើយ​អស់​ទៅហើយ​។​ប៉ុន្តែ​ទោះជា​បែបណា ឡ​ដុត​កម្ទេច​សំណល់​គ្រោះថ្នាក់ ក៏​មាន​តួនាទី​យ៉ាងសំខាន់ ក្នុង​ការដុត​សំណល់​វេជ្ជសាស្ត្រ​។​រីឯ​សំរាម និង​កាក​សំណល់​ខេត្ត​កែប​ក៏​មាន​ទីតាំង​ទុកដាក់​បាន​យ៉ាង​ត្រឹមត្រូវ ថែម​ទាំង​ប្រើឡ​ទាំងនេះ​ដុត​កម្ទេច​ជា​បន្តបន្ទាប់​ផង​ដែរ​។​

​សូមបញ្ជាក់​ថា ឡ​ដុត​កម្ទេច​សំណល់​គ្រោះថ្នាក់ ដែល​វេច​ខ្ចប់​ចេញពី​កន្កែង​ផ្សេងៗ​ក្នុង​ខេត្ត​កែប ត្រូ បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២១ ក្រោម​អធិបតីភាព លោក នេ​ត ភ​ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន និង លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​។ ឡ​ដុត​សំណល់​រឹង​គ្រោះថ្នាក់​នេះ ក្នុង​មួយ​ថ្ងៃ​មាន​សមត្ថភាព​ដុត​កម្ទេច​សំណល់ ក្នុង​ចន្លោះ​ពី​៤​ទៅ​៧​តោន ដោយ​អាច​ដុត​ក្នុង​កម្រិត​ជិត​១០០០​អង្សា​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.