ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!

សម្ដេចតេជោ ហ៊ុន សែន ប្ដេជ្ញាមិនឲ្យមានពលរដ្ឋណាស្លាប់ ដោយសារជំងឺកូវីដ១៩ទៀតឡើយ

សម្ដេចតេជោ ហ៊ុន សែន ប្ដេជ្ញាមិនឲ្យមានពលរដ្ឋណាស្លាប់ ដោយសារជំងឺកូវីដ១៩ទៀតឡើយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តខិតខំធ្វើយ៉ាងណាមិនឱ្យមានប្រជាពលរដ្ឋស្លាប់ដោយសារជំងឺកូវីដ១៩ បន្ដទៀតនោះទេ។

ការបញ្ជាក់ជាថ្មីរបស់ សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី ដែលបានបង្ហាញតាមរយៈសេចក្ដីប្រកាសព័ត៌មានផ្លូវការ នៅល្ងាចថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

មូលហេតុដែលសម្ដេចតេជោ ហ៊ុន សែន ហ៊ានធ្វើការប្ដេជ្ញាចិត្តដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ពីការវាយប្រហារដោយជំងឺកូវីដ១៩នោះ ព្រោះសម្ដេចបានធានាថា កម្ពុជានឹងមិនខ្វះវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋនៅពេលដែលបញ្ហាជំងឺកូវីដ១៩ មិនទាន់ចប់នោះឡើយ។

ក្នុងសេចក្ដីប្រកាសព័ត៌មាននៃលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលកម្ពុជា ខិតខំបញ្ចៀសមិនឲ្យមានករណីប្រជាជនស្លាប់ជាបន្តទៀតដោយសារជំងឺកូវីដ-១៩ ដោយធានាថាព្រះរាជាណាចក្រកម្ពុជា នឹងមិនខ្វះវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋនៅពេលដែលបញ្ហាជំងឺកូវីដ-១៩ មិនទាន់ចប់នៅឡើយ»។

បន្ថែមពីការធានាអះអាង ព្រមជាមួយកម្ពុជា កំពុងដំណើរការចាក់វ៉ាក់សាំងដូសជំរុញទី៤ ជូនមន្ដ្រីរាជការជួរមុខនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញទី៤ ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានានៅពេលណា ដែលទទួលបាននូវបរិក្ខារប្រព័ន្ធត្រជាក់សម្រាប់រក្សាទុកវ៉ាក់សាំងបានត្រឹមត្រូវ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ ក្រសួងសុខាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ គ្រប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវខិតខំបន្តពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញជាដូសទី៣ ជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងនៅឡើយ ត្រូវមកទទួលការចាក់វ៉ាក់សាំងឲ្យបានឆាប់រហ័ស នៅតាមទីតាំងដែលបានរៀបចំ ដើម្បីបង្កើនភាពសុំនៅក្នុងសហគមន៍ ដែលឆ្លើយតបនឹងការបើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញក្នុងគន្លងប្រក្រតីភាពថ្មី។

សូមរំលឹកថា ដោយសារការគិតគូរដ៏ត្រឹមត្រូវ និងលឿនជាងសភាពការណ៍ដែលកើតមានឡើយនោះ កម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន បានគ្រប់គ្រងដោយជោគជ័យលើការរីករាលដាលជំងឺកូវីដ១៩ បើទោះបីមានព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ទ្រង់ទ្រាយធំក៏ដោយ។ ការគ្រប់គ្រងបាននេះ ដោយសាររាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់នូវយុទ្ធសាស្ដ្រស្រោចវ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ តាំងពីដូសមូលដ្ឋាន រហូតដល់ដូសជំរុញ។

មកទល់ពេលនេះ ព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំនៅកម្ពុជា ត្រូវបានបិទបញ្ចប់ជាបន្ដបន្ទាប់ ហើយរាជរដ្ឋាភិបាលក៏សម្រេចបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ គ្រាន់តែឲ្យប្រជាពលរដ្ឋរស់នៅតាមបែបកន្លងថ្មី នៃសម័យកូវីដ១៩។ ជាពិសេសរាជរដ្ឋាភិបាល នៅតែបន្ដឲ្យប្រជាពលរដ្ឋអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល គឺវិធានការ ៣ការពារ និង៣កុំ បូកជាមួយវ៉ាក់សាំងទើបអាចយកឈ្នះលើជំងឺដ៏កាចសាហាវមួយនេះ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.