ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!

អភិបាលខេត្តប៉ៃ លិន អញ្ជេីញ​ជាអធិបតី ​ពិធី​សំណេះសំណាល​ និងផ្តល់​រង្វាន់​លេីកទឹកចិត្តដល់សិស្សប្រឡងជាប់​សញ្ញាបត្រ​ មធ្យមសិក្សា​ទុយិភូមិ​ និទ្ទេស​ A,B,C,D,E នា​សម័យ​ប្រឡង​ ២៧​ ធ្នូ​ ២០២១​

អភិបាលខេត្តប៉ៃ លិន អញ្ជេីញ​ជាអធិបតី ​ពិធី​សំណេះសំណាល​ និងផ្តល់​រង្វាន់​លេីកទឹកចិត្តដល់សិស្សប្រឡងជាប់​សញ្ញាបត្រ​ មធ្យមសិក្សា​ទុយិភូមិ​ និទ្ទេស​ A,B,C,D,E នា​សម័យ​ប្រឡង​ ២៧​ ធ្នូ​ ២០២១​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អភិបាលខេត្តប៉ៃ លិន អញ្ជេីញ​ជាអធិបតី ​ពិធី​សំណេះសំណាល​ និងផ្តល់​រង្វាន់​លេីកទឹកចិត្តដល់សិស្សប្រឡងជាប់​សញ្ញាបត្រ​ មធ្យមសិក្សា​ទុយិភូមិ​ និទ្ទេស​ A,B,C,D,E នា​សម័យ​ប្រឡង​ ២៧​ ធ្នូ​ ២០២១​

លោកជំទាវ​ បាន​ ស្រីមុំ​ អភិបាលខេត្ត​ប៉ៃ លិន​ ឯកឧត្ដម​ សៅ​ សារ៉ាត់​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ប៉ៃលិន​ ឯកឧត្ដម​ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ​ លោក-លោកស្រី​ លោក​គ្រូ​អ្នក​គ្រូ​ សិស្សានុសិស្ស​ និងមាតាបិតាសិស្ស​ ប្រមាណ៤០០នាក់​ បានចូលរួមក្នុងពិធី​សំណេះសំណាល​ និងផ្តល់​រង្វាន់​លេីកទឹកចិត្តដល់សិស្សប្រឡងជាប់​ សញ្ញាបត្រ​មធ្យមសិក្សា​ទុយិភូមិ​និទ្ទេស​ A,B,C,D,E នៅក្នុង​បរិវេណ​ សាលាខេត្ត​ប៉ៃលិន​។

នៅក្នុងពិធីនេះ​ លោកជំទាវ​អភិបាលខេត្តប៉ៃ លិន​ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូអ្នកគ្រូ​ នៃ​វិទ្យាល័យ​ទាំងពីរ​ ក្នុងខេត្តប៉ៃ លិន​ដែលបានខិតខំយកចិត្តទុកដាក់បង្រៀនដល់សិស្សានុសិស្សរបស់ខ្លួន ដែលបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស​ A ដល់ទៅ​ ៦នាក់ដែលជាចំនួនមួយ​ ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ខេត្ត​ប៉ៃលិន​។

លោក​ជំទាវ​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំសុខសន្តិភាពជូនប្រជាជាតិ និងបានលើកស្ទួយវិស័យអប់រំអោយមានការរីកចម្រើនប្រកបដោយគុណភាពខ្ពស់ ។ លោកជំទាវផ្ទាល់ក៏បានផ្តាំផ្ញើដល់ក្មួយៗជាសិស្សដែលទទួលបានរង្វាន់​ នាពេលនេះ​ សូម​យកទុកដាក់រៀនសូត្របន្តទៀត ដើម្បីអនាគតរបស់ខ្លួនមានភាពភ្លឺស្វាង ។ ម្យ៉ាងវិញទៀត​ ត្រូវចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ ពេលបើកម៉ូតូត្រូវពាក់មួកសុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួន និងត្រូវគោរពគំនូសសញ្ញាចរាចរណ៍និងផ្លាក​សញ្ញាចរាចរណ៍តាមដងផ្លូវគេចផុតពីគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុទាំងឡាយ និងត្រូវ​ជៀសឱ្យឆ្ងាយពីគ្រឿងញៀនអាចនាំឲ្យខូចអនាគតក្នុងការ​សិក្សា​ ។

យោងតាមស្ថិតិលោកតង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃ លិន បានឲ្យដឹងថា សម្រាប់ការប្រឡងសញ្ញាបត្រ័ទុតិយភូមិនៅក្នុងឆ្នាំ២០២១នេះ គឺមានបេក្ខជនប្រឡងទូទាំងខេត្តប៉ៃលិន សរុបចំនួន៤៩៥នាក់ស្រី ២៧០នាក់ មណ្ឌលប្រឡងមានចំនួន០២មណ្ឌល និងមាន២១បន្ទប់ ។ជាលទ្ធផលបេក្ខជនប្រឡងជាប់មានចំនួន ៣២៥នាក់ ស្មើនឹង ៦៧,៧០% ក្នុងនោះមាននិទ្ទេស A ៦នាក់, និទ្ទេស B ៦នាក់, និទ្ទេស C ៣៥នាក់, និទ្ទេស D ១២០នាក់ និងនិទ្ទេស E ១០៥នាក់។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.