កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ ចុះល្បាតនឹងឈរជើងតាមគោលដៅដើម្បីរក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម
ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃពហស្បតិ៍ ២កើត ខែមាឃឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២២នេះដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យនិងលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារព្រហ្មទណ្ឌ នៃស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ ចុះល្បាតនឹងឈរជើងតាមគោលដៅដើម្បីរក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ។ល។ ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាមនៅក្នុងខេត្តបន្ទាយមានជ័យ៕

ដោយ៖លោកចាន់ ពុធ



