ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ==> អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត

ចេះរកវិធីកែច្នៃដោយសាងសង់កន្លែងលក់អាហារជារូបរាងយន្តហោះយ៉ាងប្រណិត ដើម្បីទាក់ទាញមហាជន

ចេះរកវិធីកែច្នៃដោយសាងសង់កន្លែងលក់អាហារជារូបរាងយន្តហោះយ៉ាងប្រណិត ដើម្បីទាក់ទាញមហាជន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ចេះរកវិធីកែច្នៃដោយសាងសង់កន្លែងលក់អាហារជារូបរាងយន្តហោះយ៉ាងប្រណិត ដើម្បីទាក់ទាញមហាជន

(ខេត្តកំពត)៖ នេះជាភាពឆ្លាតវៃគួរឱ្យស្ញើចសរសើរ ខណៈដែលអាជីវករវ័យក្មេងមួយគ្រួសារចេះរកវិធីកែច្នៃ ដោយយកគ្រឿងដែកមកផ្គុំជារូបរាងយន្តហោះដើម្បីធ្វើជាកន្លែងអង្គុយញ៉ាំអាហារ ដែលមើលទៅហាក់មានភាពទាក់ទាញបំផុត។

បានជួបជាមួយអ្នកយកព័ត៌មាន អាជីវករឈ្មោះ កាកា ដែលជាម្ចាស់ទីតាំងលក់ចំណីអាហារ និងគ្រឿងក្លែម ស្ថិតក្នុងភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត បានប្រាប់ឱ្យដឹងថា ការច្នៃប្រឌិតកន្លែងអង្គុយញ៉ាំអាហារជារូបរាងយន្តហោះនេះ បន្ទាប់ពីរូបគាត់និងស្វាមី បានសង់ជាតូបលក់គ្រឿងក្លែមនៅទីនេះបានប្រហែល១ខែ។លុះក្រោយមកទើបគាត់និងស្វាមីគិតលៃលក រកវិធីណាដែលអាចរកចំណូលដោយសុចរិត ទើបគិតគ្នាជួលជាងដែកមកកែច្នៃផ្គុំជាតួយន្តហោះមួយគ្រឿង មានបណ្តោយប្រវែង១៥ម៉ែត្រ ទទឹង២ម៉ែត្រ ៥តឹក ដោយក្រាលជាបាតរាបស្មើ ដើម្បីងាយស្រួលដាក់តុ និងកៅអី ជាជួរ សម្រាប់តម្រូវចិត្តភ្ញៀវណាដែលចង់អង្គុយញ៉ាំអាហារ ឬ គ្រឿងក្លែម បែបរ៉ូមែនទិច។

អ្នកនាង កាកា បានបញ្ជាក់ដែរថា គ្រឿងបង្គុំដែកសង់បានទៅជាតួយន្តហោះនេះត្រូវចំណាយអស់ថវិកាប្រមាណ ៣,០០០ ដុល្លារ អាមេរិក ហើយចាប់តាំងពីសង់កន្លែងញ៉ាំគ្រឿងក្លែម ជារូបរាងយន្តហោះនោះមក បានធ្វើឱ្យមហាជន ពិសេសអ្នកដំណើរតែងតែមកចតឈប់យានយន្តនៅទីនេះដើម្បីមើលយន្តហោះ ថែមទាំងជួយទិញចំណីអាហារ ឬភេសជ្ជៈ បងប្អូនខ្លះចូលទៅអង្គុយដើម្បីកុម្ម៉ង់អាហារ ឬគ្រឿងក្លែមញ៉ាំយ៉ាងរីករាយផងដែរ។

អ្នកនាង កាកា បានបន្ថែមថា ថ្វីដ្បិតខណៈនេះអ្នកមកញ៉ាំអាហារនៅកន្លែងរបស់គាត់ហាក់នៅមានកម្រិត ប៉ុន្តែគាត់សង្ឃឹមជឿជាក់ថា អំឡុងពេលខាងមុខ មហាជន និងបងប្អូនប្រជាពលរដ្ឋដែលភាគច្រើនជាអ្នកដំណើរ នឹងជួយចូលញ៉ាំចំណីអាហាររបស់គាត់បន្តទៀត ពិសេសជួយគាំទ្រនូវការច្នៃប្រឌិតជាតួយន្តហោះ សម្រាប់អង្គុយបរិភោគអាហារប្រកបដោយផាសុខភាព ដែលអាចផ្តល់ជាសេវាអាជីវកម្ម ក្នុងការរកប្រាក់ចំណូលចិញ្ចឹមគ្រួសារឱ្យកាន់តែមានភាពធូរធាថែមមួយកម្រិតទៀត៕ សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.