ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..! ==> ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ==> អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន

កំណាត់ឈើជ្រុងជាច្រើនដុំ ត្រូវក្រុមឈ្មួញលួចកាប់លាក់ទុកនៅក្បែរជើងភ្នំស្រង់ គេសង្ស័យមន្ត្រីជំនាញនៅពីក្រោយខ្នង

កំណាត់ឈើជ្រុងជាច្រើនដុំ ត្រូវក្រុមឈ្មួញលួចកាប់លាក់ទុកនៅក្បែរជើងភ្នំស្រង់ គេសង្ស័យមន្ត្រីជំនាញនៅពីក្រោយខ្នង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំណាត់ឈើជ្រុងជាច្រើនដុំ ត្រូវក្រុមឈ្មួញលួចកាប់លាក់ទុកនៅក្បែរជើងភ្នំស្រង់ គេសង្ស័យមន្ត្រីជំនាញនៅពីក្រោយខ្នង
ខេត្តប៉ៃលិន ៖ នៅថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២២ មានប្រជាពលរដ្ឋរាយការណ៍ឱ្យដឹងថា កំណាត់ឈើជ្រុងរាប់សិបដុំ ប្រវែងជាង៣ម៉ែត្រ ត្រូវបានក្រុមឈ្មួញយកទៅលាក់ទុកនៅរាយប៉ាយ តាមជើងភ្នំស្រង់ ស្ថិតនៅក្នុងភូមក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយគេដាក់ការសង្ស័យថា អាចនឹងមានមន្ត្រីជំនាញណាម្នាក់ នៅពីក្រោយខ្នងនៃការកាប់បំផ្លាញព្រៃឈើដ៏ច្រើននៅលើភ្នំមួយនេះ ។
ប្រជាពលរដ្ឋដែលប្រទះឃើញកំណាត់ឈើដ៏ច្រើនសន្ធឹកសន្ធាប់ ដែលក្រុមឈ្មួញដាក់លាក់ទុក នៅរាយប៉ាយពាសពេញលើភ្នំស្រង់ បានរៀបរាប់ឱ្យភ្នាក់ងារសារព័ត៌មានយើងដឹងថា ៖ តាមការសង្កេតមើលទៅព្រៃឈើនៅត្រង់ចំណុចភ្នំខាងលើនឹងរលត់រលាយជាក់ជាមិនខាន ខណ:មានក្រុមឈ្មួញ និងអ្នកស៊ីឈ្នួលកាប់ព្រៃ រស់នៅក្នុងខេត្តប៉ៃលិនមួយចំនួន បានយកម៉ាស៊ីនត្រង់ស៊ីន័រទៅដេកអាឈើនៅលើព្រៃភ្នំស្រង់នេះ អស់រយ:ពេលជាច្រើនខែមកហើយ គឺលាន់ឮសម្លេងម៉ាស៊ីនត្រសងប្រដេញគ្នាទាំងយប់ទាំងថ្ងៃ លុះប្រជាពលរដ្ឋសួរនាំក្រុមស៊ីឈ្នួលកាប់ឈើទាំងនោះ គេបង្ហើបឱ្យដឹងថា បានរត់ការទៅមន្រ្តីជំនាញអស់ហើយ។ ដូច្នេះ ទោះបីជាពួកគេនាំគ្នាកាប់ព្រៃអស់ពីភ្នំខាងលើ ក៏គ្មានបញ្ហាអ្វីដែរ ព្រោះភ្នំជាច្រើន ត្រូវបានកាប់ឈើអស់រលីង រួចក្រោយមក ត្រូវបានប្រជាពលរដ្ឋយកដីភ្នំទាំងនោះ ដើម្បីទៅដាំដំណាំអាស្រ័យផល។
ប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងខេត្តប៉ៃលិន មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការហិនហោច នៃព្រៃឈើនៅតាមតំបន់ភ្នំខាងលើ ព្រោះតែមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ហាក់ដូចជាសម្ងំស្ងៀម គ្មានចំណាត់ការទៅលើជនល្មើសទាំងនោះឡើយ ហើយពេលពួកគេរាយការណ៍ជូន បែរជាស្ងាត់ឈឹង ហាក់ដូចជាមិនប្រក្រតី។ លើសពីនេះ ពួកគេមានការបារម្ភពីការប្រែប្រួលអាកាសធាតុ ព្រោះតែការកាប់បំផ្លា ញព្រៃឈើអស់ គ្មានរុក្ខជាតិទាក់ទាញទឹកភ្លៀង ធ្វើឱ្យអាកាសធាតុគ្មានលំនឹង បង្កទៅជាបាតុភូតគ្រោះធម្មជាតិ ជាយថាហេតុថែមទៀតផង។ ពួកគាត់ក៏សំណូមពរឱ្យថ្នាក់ដឹកនាំខេត្តប៉ៃលិន ចុះត្រួតពិនិត្យមើលព្រៃឈើនៅកន្លែងខាងលើ ដើម្បីរក្សាព្រៃឱ្យបានគង់វង់ និងចាត់ការទៅលើជនបង្ហិនបំផ្លាញព្រៃឈើមួយចំនួនខាងលើផងដែរ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ ភ្នាក់ងារយើង បានទាក់ទងទៅលោក អោម វីរ: នាយខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន បានឱ្យដឹងថា ខាងលោកនឹងចាត់មន្រ្តីជំនាញចុះទៅត្រួតពិនិត្យមើល បញ្ហាកាប់បំផ្លាញព្រៃឈើខាងលើនេះ៕

ដោយ ៖ នីយ៉ា

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.