ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្នុងគោលបំណងលើកកម្ពស់សុវត្ថិភាព និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវរបស់បងប្អូនកម្មករនិយោជិត នាព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់រថយន្តដឹកជញ្ជូនកម្មករនិយោជិត»។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងយ៉ាងឱឡារិកនៅក្នុងបរិវេណតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង ក្រោមអធិបតីភាពលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងឯកឧត្តម គួច សុមាន រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរង នគរបាលជាតិ លោក-លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី តំណាងរោងចក្រ ម្ចាស់អាជីវកម្មដឹកជញ្ជូន និងបងប្អូនអ្នកបើកបររថយន្តដឹកជញ្ជូនកម្មករយ៉ាងច្រើនកុះករ។

លោក ម៉ែន អេង បានលើកឡើងថា: សិក្ខាសាលាផ្សព្វផ្សាយនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈកិច្ចសហការអន្តរក្រសួង រួមមានក្រសួងមហាផ្ទៃ ក្រសួងការងារ និងក្រសួងសាធារណការ ក្នុងការការពារអាយុជីវិត និងលើកកម្ពស់សុខុមាលភាព ក៏ដូចជាផាសុកភាពរបស់បងប្អូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរនៅទូទាំងប្រទេស ជាពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៃខេត្តស្វាយរៀងផ្ទាល់តែម្តង។

នៅក្នុងឱកាសនោះ ឯកឧត្តម គួច សុមាន រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់នូវអនុសាសន៍ណែនាំគន្លឹះៗ សំដៅជំរុញឱ្យភាគីពាក់ព័ន្ធ ជាពិសេសតំណាងរោងចក្រសហគ្រាស និងម្ចាស់យានយន្ត យកចិត្តទុកដាក់ខ្ពស់ទៅលើលក្ខខណ្ឌការងារ និងសុខសុវត្ថិភាពក្នុងការធ្វើដំណើររបស់កម្មករ ពីព្រោះធនធានមនុស្សគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលានោះផងដែរ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បានសង្កត់ធ្ងន់ថា ការកែលម្អមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ឱ្យស្របតាមបទដ្ឋានបច្ចេកទេស គឺជាកិច្ចការអាទិភាព និងចាំបាច់បំផុត។
លោកជំទាវបានអំពាវនាវដល់ម្ចាស់រថយន្ត និងអ្នកបើកបរទាំងអស់ ត្រូវបញ្ឈប់ការដឹកជញ្ជូនហួសចំណុះដែលបង្កគ្រោះថ្នាក់ ហើយត្រូវរួសរាន់នាំយករថយន្តទៅធ្វើការពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) ឱ្យបានទៀងទាត់ ព្រមទាំងចូលរួមសហការបិទស្ទីកគ័រសម្គាល់ពណ៌ ដើម្បីងាយស្រួលដល់សមត្ថកិច្ចក្នុងការគ្រប់គ្រង និងជួយសម្រួលការធ្វើដំណើរ។

សូមបញ្ជាក់ផងដែរថា: កម្មវិធីសិក្ខាសាលាក៏បានបើកឱ្យមានវគ្គពិភាក្សា និងការធ្វើបទបង្ហាញយ៉ាងក្បោះក្បាយអំពីការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តដឹកជញ្ជូន ព្រមទាំងបានរៀបចំពិធីបិទស្ទីកគ័រសម្គាល់លើរថយន្តដឹកជញ្ជូនកម្មករនិយោជិតជាផ្លូវការ ដែលបានឆ្លងកាត់ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសត្រឹមត្រូវ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.