ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក ==> លោក ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ផ្ញើសាររំលែកមរណទុក្ខ ប្រគេនសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន

ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ផ្ញើសាររំលែកមរណទុក្ខ ប្រគេនសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ តាងនាមសមាជិក សមាជិកានៃក្រុមប្រឹក្សាធម្មនុញ្ញ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ, ឯកឧត្តម កិតិ្ដនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសេចក្តីក្រៀមក្រំក្រៃលែង ចំពោះការធ្វើមរណកាលរបស់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សោម លេន ជាញោមស្រីបង្កើតរបស់សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ។

ក្នុងសារលិខិតរំលែកមរណទុក្ខនេះ ឯកឧត្តម អ៉ឹម ឈុនលឹម បានលើកឡើងថា មរណភាពនៃមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សោម លេន មិនត្រឹមជាការបាត់បង់ដ៏ធំធេងនូវញោមស្រី ជាអ្នកមានគុណប្រកបដោយព្រហ្មវិហារធម៌ ជាទីគោរពស្រឡាញ់បំផុតរបស់ សម្តេច ព្រមទាំង ក្រុមគ្រួសារបុ៉ណ្ណោះទេ ប៉ុន្តែគឺជាការបាត់បង់នូវមហាពុទ្ធសាសនិកដ៏ល្អប្រពៃមួយរូបក្នុងព្រះពុទ្ធសាសនា។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ តាងនាមសមាជិក សមាជិកានៃក្រុមប្រឹក្សាធម្មនុញ្ញ និងមន្ត្រីរាជការនៃអគ្គ លេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ឯកឧត្តម អ៉ឹម ឈុនលឹម សូមចូលរួមមរណទុក្ខជាមួយ សម្តេច ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងសូមបដិសន្ធិវិញ្ញាណរបស់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សោម លេន បានអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតប្រែជាប្រការដទៃឡើយ។

សូមបញ្ជាក់ថា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សោម លេន ជាញោមស្រីបង្កើតរបស់សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន បានទទួលអនិច្ចកម្មនៅថ្ងៃអង្គារ ១៥រោច ែខបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ែខកុម្ភៈ ឆ្នាំ២០២២ ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.