ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក ==> លោក ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

ស្រុកចំនួន៤របស់ខេត្តកណ្ដាលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

ស្រុកចំនួន៤របស់ខេត្តកណ្ដាលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្រុកចំនួន៤របស់ខេត្តកណ្ដាលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

កណ្តាល៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរស្រុកដែលសម្រេចបានការបញ្ចប់បន្ទោបង់ពាសវាលពាសកាល (ODF) ចំនួន៤ស្រុក រួមមាន៖ស្រុកអង្គស្នួល កណ្ដាលស្ទឹង ខ្សាច់កណ្ដាល និងស្រុកលើកដែក ខេត្តកណ្ដាល។ ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ ទីប្រឹក្សា ក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តមបណ្ឌិតប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្តកណ្ដាលនិងលោក លោកស្រី សមាជិក សមាជិកាជាច្រើននាក់ទៀត។

ក្នុងពិធីនោះ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាលបានជម្រាបឲ្យដឹងថា មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានធ្វើកិច្ចសហការជាមួយអង្គការ សមាគមជាដៃគូចំនួន១០ ដែលបានកំពុងធ្វើការងារលើវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ រួមមាន៖ អង្គការទឹកស្អាត១០០១ (Teak Saat1001), អង្គការខេមរអភិវឌ្ឍន៍សហគមន៍ (KCD), សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA), អង្គការកម្ពុជាដើម្បីកុមារនិងអភិវឌ្ឍន៍ (COCD), អង្គការអភិវឌ្ឍជំនាញទឹកស្អាតនិងអនាម័យ (WASH-SDO), អង្គការប្រើប្រាស់ទឹកប្រកបដោយចីរភាព (CSW), អង្គការលំនៅឋានមនុស្សជាតិកម្ពុជា ( Habitat Cambodia), អូនការ អាយឌីអ៊ី (IDE), អង្គការ វ័តធឺអេដ (Water Aid)និងអង្គការអភិវឌ្ឍន៍ធនធានអន្តរជាតិ (RDI)។

លោកស្រី ជី ថាវី បានបន្តថា ការងារលើកកម្ពស់វិស័យផ្គត់ផ្គង់ទឹកស្អាត ការសម្អាត និងអនាម័យជនបទ គឺជាការងារអាទិភាពមួយដែលរាជរដ្ឋាភិបាលតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទបានយកចិត្តទុកដាក់ខ្ពស់នាពេលកន្លងមកក៏ដូចជាបច្ចុប្បន្ន ជាក់ស្ដែងផែនការយុទ្ធសាស្ត្រជាតិស្ដីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទឆ្នាំ២០១៤-២០២៥ ទទួលបានការគាំទ្រនិងអនុម័តពីរដ្ឋាភិបាលនៅថ្ងៃ៣ ខែកុម្ភៈ ឆ្នាំ២០១៤។ ផែនការយុទ្ធសាស្ត្រជាតិនេះនឹងត្រូវអនុវត្តន៍ជាពីរដំណាក់កាល ដំណាក់កាលទី១ ឆ្នាំ២០១៤-២០១៨ ដំណាក់កាលទី២ ពីឆ្នាំ២០១៩-២០២៣។លោកស្រីបន្តថា ស្ថានភាពទឹកស្អាត និងអនាម័យខេត្តកណ្ដាល ឆ្នាំ២០២២ គ្រួសារមានទឹកស្អាតប្រើប្រាស់មាន ៨៤.១% និងគ្រួសារទំលាប់ទទួលទានទឹកស្អាត មាន៩៤.៧%។ ចំពោះស្ថានភាពអនាម័យ ខ្នងផ្ទះមានបង្គន់ធនាម័យប្រើ ៩៥%។

ជាមួយគ្នានោះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ ចំពោះក្រុម ការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ខេត្ត និងបណ្តាអង្គការដៃគូ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ឧបត្ថម្ភគាំទ្រ និងចូលរួមចំណែកអនុវត្តកម្មវិធី ផ្គត់ផ្គង់ទឹកស្អាត ការលើកកម្ពស់អនាម័យ ក៏ដូចជាវិស័យផ្សេងៗទៀតនៅខេត្តកណ្តាល ឱ្យកាន់តែមានភាពល្អប្រសើរឡើង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានថ្លែងថា ដោយមានការចូលរួមពីក្រសួងអភិវឌ្ឍន៍ជនបទនិងការលើកកម្ពស់វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ បានជួយឱ្យប្រជាពលរដ្ឋរស់នៅជនបទមានផ្លូវប្រើប្រាស់ស្អាតល្អ មានទឹកស្អាតប្រើប្រាស់ មានអនាម័យស្អាត មានបរិស្ថានល្អ មានបង្គន់អនាម័យប្រើប្រាស់ កាត់បន្ថយជំងឺឆ្លងតាមរយៈទឹកមិនស្អាត ឬបន្ទោ បង់ក្រៅបង្គន់ជាដើម។

ឯកឧត្តមបណ្ឌិតសភាចារ្យបានថ្លែងបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ដ៏មោះមុត ដ៏ម៉ឺងម៉ាត់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺកម្ពុជាមានសុខសន្តិភាពហើយកត្តាសន្តិភាពនេះបានគ្រប់ដណ្ដប់ ពេញលេញជាស្ថាពរទូទាំងព្រះរាជាណាចក្រកម្ពុជា ចុងខែធ្នូឆ្នាំ២០១៨។ នៅពេលដែលនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោទទួលបានលទ្ធផលនិងជោគជ័យ ដែលបង្ករលក្ខណៈប្រទេសជាតិយើងអាចដំណើរការអភិវឌ្ឍន៍ ការកសាងប្រទេស និងការស្វែងរកជីវភាពសម្បូរសប្បាយ ថ្កុំថ្កើងរុងរឿងរបស់ប្រជាពលរដ្ឋខ្មែរ។

ឯកឧត្តមបានបន្តទៀតថា ដោយផ្អែកលើគោលនយោបាយ ឈ្នះ ឈ្នះ នេះ កន្លងមករាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់នូវយុទ្ធសាស្ត្រសម្រាប់អនុវត្តជាក់ស្ដែង ដែលធ្វើឲ្យប្រទេសជាតិយើងសព្វថ្ងៃនេះបានក្លាយទៅជាប្រទេសក្រីក្រីមានចំណូលតិចតួចទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយក៏កំពុងតែជម្រុញឲ្យប្រទេសជាតិយើងរីកចំរើន ក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.