ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក

ក្រសួងបរិស្ថាន អបអរសាទរលោក បេន និងគ្រួសារ ដែលត្រូវព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានសម្តែងការអបអរសាទរជាខ្លាំងជាមួយលោក ដាវិស បេន យ៉ូសែប ជនជាតិអាមេរិកាំង និងក្រុមគ្រួសារ ដែលត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រាជានុញ្ញាតផ្តល់សញ្ជាតិខ្មែរ បន្ទាប់ពីរូបលោក និងគ្រួសារ បានធ្វើពលីកម្មដើម្បីបុព្វហេតុព្រៃឈើកម្ពុជា នៅខេត្តព្រះវិហារ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន តាមរយៈ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ បានគូសបញ្ជាក់ថា៖ «នេះគឺជាការទទួលស្គាល់នូវការលះបង់កម្លាំងកាយ កម្លាំងចិត្តរបស់លោក ដាវិស បេន យ៉ូសសែប ជាជនជាតិអាមេរិកាំង និងក្រុមគ្រួសារសរុបចំនួន៤នាក់ ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃ នៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៅក្នុងខេត្តព្រះវិហារ»។

លោក នេត្រ ភក្ត្រា បានលើកឡើងថាការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិរបស់លោក បេន និងក្រុមគ្រួសារជាមួយក្រសួងបរិស្ថាន ប្រកបដោយភាពស្មោះត្រង់ ការទទួលខុសត្រូវខ្ពស់ និងតម្កល់ផលប្រយោជន៍ធនធានធម្មជាតិជាធំ។ នេះ គឺជាការតបស្នង និងការកោតសរសើរចំពោះអ្នកស្រឡាញ់ធានធានធម្មជាតិ និងបរិស្ថានពិតប្រាកដ។

សូមជម្រាបថា ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរ ដល់ក្រុមគ្រួសារលោក ដាវិស បេន យ៉ូសែប ជាជនជាតិអាមេរិកកាំង ចំនួន៤នាក់ រួមមាន៖

ទី១៖ លោក ដាវិស បេន យ៉ូសែប (DAVIS BENJAMIN JOSEPH) ជនជាតិអាមេរិក សញ្ជាតិអាមេរិក កើតថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៦៦ នៅទីក្រុង Verdun សាធារណរដ្ឋបារាំង (ជាប្ដី)។
ទិ២៖ លោកស្រី ជាវិស សារិន ប៉ាទ្រីសា (LWIN SHARYN PATRICIA) ជនជាតិអូស្ត្រាលី សញ្ជាតិអូស្ត្រាលី កើតថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៧៣ នៅទីក្រុង Hornsby ប្រទេសអូស្ត្រាលី (ជាប្រពន្ធ)។
ទី៣៖ កុមារី ដាលិស អាម៉ាលី ការីស (DAVIS AMELIE CHARIS) ជនជាតិអូស្ត្រាលី សញ្ជាតិអូស្ត្រាលី កើតថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០០៤ នៅទីក្រុង Wahroonga ប្រទេសអូស្ត្រាលី (ជាកូន)។
និងទី៤៖ កុមារី ដាវិស ចារ៉ា កាមីល (DAVIS JARRAH CAMILLE) ជនជាតិអូស្ត្រាលី សញ្ជាតិអូស្ត្រាលី កើតថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៩ នៅទីក្រុង Wahroonga ប្រទេសអូស្ត្រាលី (ជាកូន)។

គួរបញ្ជាក់ថា បេនដេវីស ជាជនជាតិអាមេរិក និងភរិយាគាត់ជាជនជាតិអូស្ត្រាលី បានចូលរួមការពារ និងអភិរក្សព្រៃឈើសត្វព្រៃជាមួយរាជរដ្ឋាភិបាលកម្ពុជា រយៈពេលជាង ២០ឆ្នាំហើយ រហូតបានបង្កើតជាតំបន់អភិរក្សសត្វ និងព្រៃឈើនៅភ្នំត្នោត-ភ្នំពកនៅខេត្តព្រះវិហារ។ បេន ដេវីស បាននាំប្រពន្ធ និងកូនស្រីគួរជាទីស្រឡាញ់២រូប មករស់នៅក្នុងព្រៃដើម្បីការពារ អភិរក្សសត្វ និងព្រៃឈើនៅកម្ពុជា។ កូនៗ និងប្រពន្ធរបស់គាត់បានសុខចិត្តមករស់នៅក្នុងព្រៃជាមួយដោយបោះបង់ចោលការងារ និងមិនបានចូលរៀនសូត្រតាមសាលារៀនឡើយ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.