ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន

លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦នេះ នៅបរិវេណសាលាស្រុកក្រគរ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសតែងតាំងសមាសភាព សាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ នៃស្រុកក្រគរ។

ក្នុងពិធីដ៏មានអត្ថន័យនេះ ក៏មានការអញ្ជើញចូលរួមពីលោក ហៀម ឃួន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ព្រមទាំងសមាជិក សមាជិកានៃសមាគមទាំងថ្នាក់ខេត្ត និងថ្នាក់ស្រុកជាច្រើនកុះករ។

បន្ទាប់ពីលោក លីវ សេងហ៊ីម ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុកក្រគរ បានឡើងរាយការណ៍ស្វាគមន៍នោះរួចមក, លោក ឆាយ សុភ័ក្ត្រ អនុប្រធានលេខាធិការដ្ឋានសមាគមខេត្ត បានអានសេចក្តីសម្រេចតែងតាំងប្រធានសាខាសមាគម គ្រប់ឃុំទាំង១១ឃុំ នៃស្រុកក្រគរ រួមមាន៖ *ឃុំអន្សាចំបក់ (លោក ផាន់ សម្បូរ), *ឃុំក្បាលត្រាច (លោក ម៉េត សាម៉ុល), *ឃុំកំពង់លួង (លោក កែវ សុវណ្ណារ៉េត), *ឃុំអន្លង់ត្នោត (លោក ប៊ិន ស៊ីវឡា), *ឃុំស្នាអន្សា (លោក មោក កោ), *ឃុំអូរសណ្តាន់ (លោក ម៉ម ធន), ឃុំបឹងកន្ទួត (លោក មូល មុត), *ឃុំកំពង់ពោធិ៍ (លោក ភី ភឿន), *ឃុំត្នោតជុំ (លោក ចាប សុខឿន), *ឃុំស្វាយស (លោក ចាន់ សៃ) និងឃុំឈើតុំ (លោក ជុំ ប៊ុនយឿន)។

ក្នុងឱកាសសំណេះសំណាល លោក ខូយ រីដា បានផ្តល់អនុសាសន៍យ៉ាងមុតមាំ ដល់ថ្នាក់ដឹកនាំសាខាថ្មី ត្រូវយកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងអតីតយុទ្ធជនឱ្យបាន “ឆាប់រហ័ស ទាន់ពេលវេលា និងប្រកបដោយតម្លាភាព” ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ត្រូវក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការការពារព្រៃឈើដែលមានស្រាប់ និងជំរុញយុទ្ធនាការដាំដើមឈើឱ្យបានច្រើនផុលផុសនៅតាមមូលដ្ឋាន ដើម្បីបង្កើនគម្របបៃតង និងនិរន្តរភាពបរិស្ថាន។

លោកបានគូសបញ្ជាក់បន្ថែមអំពីសមិទ្ធផលក្នុងរយៈពេលជាង៣ឆ្នាំកន្លងមកនេះ ដែលជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការកែប្រែមុខមាត់ខេត្តពោធិ៍សាត់ រហូតទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ លើការគ្រប់គ្រងបរិស្ថានស្អាត គ្មានសំរាម, ការពង្រាយភ្លើងបំភ្លឺផ្លូវសូឡា តាមបណ្តាផ្លូវជាតិលេខ ៥ និងផ្លូវសំខាន់ៗ និងជោគជ័យនៃយន្តការដោះស្រាយពលរដ្ឋរស់នៅតាមច្រាំងស្ទឹង ការគាំទ្រដល់វីរកងទ័ពជួរមុខ ដែលកំពុងការពារបូរណភាពទឹកដីយ៉ាងអង់អាច។

លោក ខូយ រីដា បានសង្កត់ធ្ងន់ថា សមិទ្ធផលទាំងនេះ នឹងបន្តរីកចម្រើនទៅមុខទៀត ប្រសិនបើថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់រួមទាំងមន្ត្រីសមាគមថ្មី មានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបម្រើជាតិ និងប្រជាជន។ លោកបានផ្តាំផ្ញើឱ្យប្រធានសាខាទាំងអស់ ត្រូវចុះជាប់ជាមួយមូលដ្ឋាន និងដោះស្រាយរាល់សំណូមពររបស់អតីតយុទ្ធជនឱ្យបានល្អប្រសើរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.