ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង

ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ អនុវត្តតាមការណែ​នាំដ៏ខ្ពង់​ខ្ពស់របស់​សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នា​យករដ្ឋម​ន្ត្រី នៃ​ព្រះរាជាណា​ចក្រកម្ពុជា ក្រសួងកា​រងារ និងបណ្តុះ​បណ្តា​លវិជ្ជាជីវៈ អំពាវនាវដ​ល់បងប្អូនអ​តីតពល​ករខ្មែរ​ ដែលបានវិល​ត្រឡប់​មក​ពីប្រ​ទេសថៃ និងប្រជាព​លរដ្ឋ ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ សូ​មចុះ​ឈ្មោះ ដើ​ម្បីទទួលបាន​ឱកាស​ការងារសមរម្យ ខណៈប​ច្ចុប្បន្នមានតម្រូ​វការជ្រើ​សរើ​ស​បុគ្គលិក និងកម្ម​ករនិយោ​ជិតមា​ន​ជាង ៩ម៉ឺន​កន្លែង នៅ​ទូទាំ​ង​ប្រទេស។

អ្នកនាំពាក្យក្រសួងកា​រងារ និងប​ណ្តុះ​បណ្តាលវិជ្ជាជីវៈ លោ​ក ស៊ុន មេសា នៅល្ងា​ចថ្ងៃទី១ ខែកក្កដា​នេះ បានជំរុញ​ដល់បងប្អូនអ​តីតពលករ និង​ប្រជា​ពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើក្នុងស្រុកសូមទា​ក់ទងទៅលេខ ១​២៩៧ ដើម្បីទ​ទួលបានឱកាសការ​ងារធ្វើបានលឿនរហ័ស។

លោបានបញ្ជាក់ថា៖ «ឱកាសការ​ងារនៅកម្ពុជា​មាន​ប្រមា​ណជាង ៩​ម៉ឺនកន្លែង នេះជាពិ​សេសវិស័យ​ឧស្សាហកម្ម​ដែលកំពុងផ្តល់​ឱកាសដល់ព​លរដ្ឋ​យើង​ដែល​ពេញ​កម្លាំង បើទោះបីជា​មានបទពិសោធន៍ ឬគ្មានបទពិ​សោធន៍ឱ្យ​ចូលធ្វើការ។ ដូច​នេះ បងប្អូ​នខ្មែរយើង ឬពលករ ដែ​លចង់បាន​ការងា​រសូមទាក់ទង​លេ​ខទូរសព្ទ ១២៩៧ ដើម្បី​ទទួលបានកា​រងារ
ភ្លាមៗ»

ជាមួយគ្នានេះ អ្នកនាំពា​ក្យរូបនេះ ក៏បានក្រើនរំលឹកឱ្យពល​រដ្ឋខ្មែរមិនត្រូវប្រថុយប្រថា​នឆ្លងដែ​នដោយខុស​ច្បាប់ទៅធ្វើ​ការនៅប្រទេ​សថៃ ខណៈប្រទេ​សទាំ​ងពីរកំពុងបន្តមា​នអរិ​ភាពតាមប​ន្ទាត់ព្រំ​ដែន។ លោកបានលើកឡើង​ពីហានិភ័យនៃការធ្វើ​ចំណាកស្រុកដោ​យខុសច្បា​ប់ដូចជាកា​ររំលោ​​ភបំ​​ពា​នពីនិ​យោជក ការមិនផ្តល់​​​អត្ថប្រ​យោជន៍​ស្រប​តា​ម​ច្បាប់ ឬការចុះ​អធិ​ការកិច្ច​ពីអាជ្ញា​ធរម្ចាស់ប្រ​ទេសដែល​នាំដ​ល់ការចាប់ខ្លួ​នជាដើ​ម​។

បើតាមលោ​ក ស៊ុន មេសា ក្រសួងកា​រងារនឹងបន្តអនុវត្តតាមការណែ​នាំរបស់រាជ​រដ្ឋាភិបាល ដោយយក​ចិត្តទុក​​ដាក់ខ្ពស់ក្នុងការស​ម្រប​សម្រួល និង​បង្ក​​លក្ខណៈងាយស្រួលដល់ពល​ករខ្មែរគ្រប់រូប ឱ្យទទួលបាន​ការងារ​សមរម្យ មានប្រាក់​ចំណូល និងរួមចំ​ណែកលើកកម្ពស់​ជីវ​ភាពគ្រួសារ និងកា​រអភិ​វឌ្ឍ​សេដ្ឋកិច្ចជាតិ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.