ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

គណបក្សប្រជាជនកម្ពុជា សង្កាត់ព្រៃឆ្លាក់បើកសន្និបាតបូកសរុប លទ្ធផលការងារ នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍របស់គណបក្សសង្កាត់ អាណត្តិទី ៤ ឆ្នាំ ២០១៧-២០២២និងកំណត់គោលនយោបាយសម្រាប់អភិវឌ្ឍន៍សង្កាត់អណ្ណត្តិទី៥ពីឆ្នាំ២០២២ដល់ឆ្នាំ២០២៧

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

គណបក្សប្រជាជនកម្ពុជា សង្កាត់ព្រៃឆ្លាក់បើកសន្និបាតបូកសរុប លទ្ធផលការងារ នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍របស់គណបក្សសង្កាត់ អាណត្តិទី ៤ ឆ្នាំ ២០១៧-២០២២និងកំណត់គោលនយោបាយសម្រាប់អភិវឌ្ឍន៍សង្កាត់អណ្ណត្តិទី៥ពីឆ្នាំ២០២២ដល់ឆ្នាំ២០២៧

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោក ហង្ស ចាន់ព្រីដា អនុប្រធានក្រុមការងារគណបក្សចុះជួយក្រុងស្វាយរៀងនិងជាប្រធានក្រុមការងារគណបក្សចុះជួយសង្កាត់ព្រៃឆ្លាក់និងលោក គង់ ចាន់ថន ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ព្រៃឆ្លាក់ បានអញ្ជើញបើកសន្និបាតបូកសរុប លទ្ធផលការងារ នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍របស់គណបក្សសង្កាត់ព្រៃឆ្លាក់ អាណត្តិទី ៤ ឆ្នាំ ២០១៧-២០២២និងកំណត់គោលនយោបាយសម្រាប់អភិវឌ្ឍន៍សង្កាត់អណ្ណត្តិទី៥ពីឆ្នាំ២០២២ដល់ឆ្នាំ២០២៧ នៅថ្ងៃទី៣០ខែមករាឆ្នាំ២០២២។

ក្នុងពិធីនេះក៏មានការចូលរួមពីសំណាក់លោក ណាន ចាន់មករា អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ លោក ហ៊ុន សាវ៉ាន់ ប្រធានគណបក្សប្រជាជនសង្កាត់ លោកលោកស្រីក្រុមការងារសមាជិកសមាជិការគណបក្ស សាខាបក្ស ភូមិ សង្កាត់ព្រៃឆ្លាក់ ព្រមទាំងក្រុមការងារជាច្រើននាក់ផងដែរ។

លោក ហង្ស ចាន់ព្រីដា បានបញ្ជាក់ ពីសកម្មភាពការងារ ដែលបានអនុវត្ត រយៈពេល ៥ ឆ្នាំកន្លងមក នេះយើងមានការអភិវឌ្ឍន៍ មានការរីកចម្រើនលើគ្រប់វិស័យ ជូនដល់ប្រជាពលរដ្ឋ ប៉ុន្តែ ក៏នៅមានចំណុចខ្វះខាត មួយចំនួន ទាមទារឲ្យយើង រួមគ្នាដោះស្រាយនឹងអភិវឌ្ឍន៍ ក្នុងគោលដៅ ឆ្ពោះទៅរកជ័យជំនះ នៃការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ នាពេលខាងមុខ ឲ្យទទួលបានជោគជ័យ នោះគឺ ការផ្សព្វផ្សាយគោលនយោបាយ របស់គណបក្សអោយ ទូលំទូលាយ និងជ្រួតជ្រាបដល់ សមាជិកគណបក្ស ធ្វើឱ្យការអប់រំសតិអារម្មណ៍ ត្រូវតែបន្តធ្វើ សារចុះសារឡើងច្រើនដង ក៏ដូចជា ការគ្រប់គ្រងស្ថិតិ ប្រជាពលរដ្ឋអោយ បានហ្មត់ចត់។

ក្នុងឱកាសនោះ លោក គង់ ចាន់ថន ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ព្រៃឆ្លាក់ក៏បានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់គណៈកម្មាធិការបក្ស សង្កាត់ព្រៃឆ្លាក់ ដែលបានអនុវត្តកន្លងមក សម្រេចបានលទ្ធផលផ្លែផ្កា គួរជាទីមោទនៈពិសេសជម្រុញ ដល់គណបក្ស សង្កាត់ ឲ្យយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេស ត្រូវយកចិត្តទុកដាក់ ថែរក្សាការពារ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ ពិសេស ជំរុញការអនុវត្ត គោលនយោបាយ ភូមិឃុំមានសុវត្ថិភាពក្នុងគោលដៅ មិនត្រឹមធានាបាន សុខសន្តិភាព ជូនដល់ប្រជាពលរដ្ឋយើង ប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យ ពួកគាត់ រឹតតែមានជំនឿ មកលើការដឹកនាំ របស់រាជរដ្ឋាភិបាល យើងមួយកម្រិតថែមទៀត ពេលនោះ ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ នាពេលខាងមុខ យើងពិតជាទទួលបាន ជោគជ័យជាក់ជាពុំខាន។

លោកបន្តថាទាំងអស់នេះ ហើយគឺសរបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា ក្រុមការងារទាំងអស់ពិតជាបានរួមចំណែកយ៉ាងសកម្មក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយកម្រិតជីវភាពរបស់ប្រជាជននៅក្នុងមូលដ្ឋាន ដែលនេះបានមកពីកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សសង្កាត់ អាជ្ញាធរមូលដ្ឋាន សាខាបក្សភូមិ ចូលរួមបំពេញការងារយ៉ាងសកម្មអស់កម្លាំងកាយ កម្លាំងចិត្ត ក្នុងការចូលរួមបម្រើនូវផលប្រយោជន៍ប្រទេសជាតិ គណបក្ស និងជួយសម្រួលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបានខិតខំផ្សារភ្ជាប់ និងកសាងនូវទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាលកម្ពុជា គណបក្សប្រជាជនកម្ពុជា ជាមួយប្រជាពលរដ្ឋមូលដ្ឋាន ៕

         

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.